បីសប្តាហ៍បន្ទាប់..
ជុងហ្គុក វិលត្រលប់មកពីធ្វើការវិញនៅម៉ោង ៧:៣២ នាទីយប់ ដោយសារតែ ថេយ៉ុង នៅមិនទាន់រឹងដៃរឹងជើងនៅឡើយនោះ នាយក៏ត្រូវរកអ្វីមកញ៉ាំដោយខ្លួនឯង ព្រោះមិនចង់រំខានម្តាយក្មេកនិងម៉ែដោះព្រមទាំងបងថ្លៃស្រីនោះទេ ម្យ៉ាងវិញទៀតពួកគេនឿយហត់ខ្លាំងណាស់ចាស់ៗតែងតែរអ៊ូថាឈឺចុកចង្កេះចុកខ្នងនិងមានជំងឺឈឺសន្លាកដៃជើងប្រចាំកាយទៀត។ ពួកគាត់ថែមទាំងនៅជួយមើលថែទាំកូនង៉ែតតូចដែលចេះតែស្រែកយំនិងទាមទារឱ្យបីបមថ្នាក់ថ្នមរៀងរាល់ពេល រហូតដល់មនុស្សចាស់មិនបានសម្រាកគ្រប់គ្រាន់ហើយនាយក៏ជាមនុស្សដែលពូកែគិតគូរខ្វាយខ្វល់ពីសុខទុក្ខរបស់គេឯងជាជាងខ្លួនឯងទៅទៀតទើបចេះតែនឹកនាក្រែងចិត្តសម្បើមណាស់។
«លោកប្តី!» ថេយ៉ុង អង្គុយយោលអង្រឹងកូនប្រុសសុខៗស្រាប់តែក្រឡេកទៅឃើញរាងក្រាស់អង្គុយហូបបាយតែម្នាក់ឯងប៉ុន្តែនាយនៅតែអាចបង្ហាញស្នាមញញិមផ្អែមល្ហែមក្នុងនាមជាប្តីដ៏ល្អម្នាក់ដដែល។
«បងមកពីធ្វើការហត់ហើយនៅរៀបចំអាហារញ៉ាំដោយខ្លួនឯងទៀត? អូននេះចំជាមិនបានជួយអ្វីដល់បងពិតមែន» គេបន្តនិយាយហើយថែមទាំងស្តីបន្ទោសខ្លួនឯងថាគ្មានបានការទៀត។
«អូនកុំនិយាយដូច្នេះអី ឱ្យតែអូនសម្រាកបានគ្រប់គ្រាន់បងសប្បាយចិត្តណាស់ ថេយ៉ុង!» ជុងហ្គុក ប្រកែកទាំងដែលបាយនៅណែនពេញក្នុងមាត់ ការងារនៅខាងក្រៅផ្ទះច្បាស់ជានឿយហត់ហើយតែអ្វីដែលគេគិតគូរដិតដល់ខ្លាំងបំផុតនោះគឺមនុស្សស្រីទន់ខ្សោយប៉ុន្មាននាក់ដែលនៅក្នុងផ្ទះនេះនឿយហត់ជាងគេរាប់លានសែនដងទៅទៀត។
«អូននៅផ្ទះមើលថែទាំកូនផង មើលថែខ្លួនឯងផង គិតចង់គិតគូរពីបងទៀត វាពិតជានឿយហត់ណាស់ បងមិនចង់ឃើញអូនរ៉ាប់រង់បន្ទុកច្រើនដល់ម្លឹងទេ បាយមានស្រាប់ ទឹកមានស្រាប់ បងគ្រាន់តែរៀបចំដួសហូបដោយខ្លួនឯងបានតើស មិនចាំបាច់ទៅរំខានដល់នរណាទេ សព្វថ្ងៃបងសម្លឹងមើលឃើញគ្រប់គ្នាពិបាកយោងតែអាត្មាខ្លួន សឹងតែមិនរួច ព្រោះតែនឿយហត់ខ្លាំងពេក ទោះបីខ្លួនអូនជាមនុស្សប្រុស តែបងដឹងថាអូនតស៊ូមិនរួចទេ កុំខំប្រឹងខ្លាំងពេកអីនឿយហត់ច្រើនមកប៉ុណ្ណា ឆាប់សម្រាកចុះអូន!»
«លោកប្តីរបស់អូន» ថេយ៉ុង ព្រលែងខ្សែអង្រឹងពីដៃ ពេលកូនប្រុសគេងលុងលក់ស្ងាត់មាត់ឈឹងទៅហើយ មុននឹងដើរចូលមកទម្លាក់ខ្លួនអង្គុយចុះលើភ្លៅមាំមួនរបស់រាងក្រាស់ហើយឱបនាយយ៉ាងណែន។
«បងល្អចំពោះអូន ល្អចំពោះគ្រួសារអូនគ្រប់ៗគ្នាប្តីសំឡាញ់ចិត្ត!»
«កុំនិយាយដូច្នេះអី រាល់ថ្ងៃបងខ្លាចតែគ្រប់គ្នាពិបាកដោយសារតែបងទេតើស!»
«ពិបាកអីប៉ាម៉ាក់និងបងស្រីព្រមទាំងម៉ែដោះមិនដែលមានមាត់មានពាក្យនិយាយពីបងផង មានតែបងសរសើរបងគ្រប់យ៉ាង មានតែអូនទេដែលគ្រប់គ្នាតែងតែជេរស្តីបន្ទោសនោះ!» ជុងហ្គុក ឮហើយស្រាប់តែសើចហើយគ្រវីចលនាក្បាលតិចៗ។
«ចូលចិត្តស្តីបន្ទោសឱ្យតែបណ្តូលចិត្តបងរហូត!»
«មកពីអូនកម្ជិល!» ថេយ៉ុង តបទាំងសើចស្ញេញ សំឡេងកូនយំក៏បន្លឺឡើង ហើយកាយតូចយើងឯណេះប្រញាប់ដើរទៅចាប់ខ្សែអង្រឹងច្រៀងបំពេរកូនប្រុសតូចឱ្យគេងលុងលក់សារជាថ្មីសំឡេងរបស់គេពិតពីរោះរណ្តំណាស់ពីរោះរហូតដល់កូនប្រុសស្តាប់លែងបិទភ្នែកគេងតែម្តង។
«ហៃយ៉ា យ៉ាងម៉េចបានមិនគេងអ្ហះអាល្អិត គេងមើលមុខធ្វើភ្នែកភ្លឹះៗអី?» រាងតូចអត់មិនបានក៏ឈរឈ្លោះជាមួយកូនប្រុសប្រាប់ឱ្យគេងមិនព្រមគេងសោះ គេខំច្រៀងអស់បីបទទៅហើយនៅបើកត្របក់ភ្នែកត្រង់ភ្លឹងទៀត។
«គេងទៅវាយផាច់ៗឥឡូវហ្នឹង គេងភ្លាមកូនក្បាលខូច!»
«ម៉េចបានទៅឈរឈ្លោះជាមួយកូន មើល៍ទុកឱ្យបងជាអ្នកលួងបំពេរកូនវិញ» រាងខ្ពស់ហូបចុករួចរាល់ប្រញាប់រៀបចំចានក្បានទុកដាក់ឱ្យបានត្រឹមត្រូវរួចរាល់មុននឹងដើរចូលឈរជិតកូនប្រុសដែលបើកភ្នែកភ្លឹះៗសម្លឹងមើលទឹកមុខពួកគេ រាងក្រាស់ញញិមហើយចាប់ផ្តើមច្រៀងចម្រៀងជាភាសាកូរ៉េយ៉ាងលាន់ពីរោះលន្លង់លន្លោចកំដរឱ្យកូនប្រុសតូចស្តាប់ មិនយូរប៉ុន្មាន គេក៏បានបិទភ្នែកហៀបនឹងគេងរលីវៗទៅហើយនៅទីបំផុតគេក៏គេងលក់ពិតប្រាកដមែន។
«ថេយ៍!»
«អ្ហឹម?» ថេយ៉ុង ក្រឡេកទៅសម្លឹងមើលមុខស្វាមីដែលចាប់ដឹកដៃខ្លួនដើរសំដៅទៅរកតុសម្អាងសម្រាប់ដាក់សម្ភារះលម្អកាយរបស់ប្រពន្ធ។
«បងមានការអី?»
«...» ជុងហ្គុក ស្ងៀមស្ងាត់បន្តិច រួចលូកដៃចូកទៅចាប់យកថង់ក្រដាសមួយបង្ហាញឡើង ហើយបុរសសង្ហាយើងក៏ស្រាប់តែបង្ហាញស្នាមញញិមយ៉ាងស្រទន់ទៅកាន់រាងតូចមុននឹងស្រដី៖
«កូនរបស់ពួកយើងបានសម្រាលហើយ បងបានសាកល្បងទិញប្រេងក្រអូបថ្មីយកមកឱ្យអូនបានប្រើថែសម្រស់បន្ថែមទៀតដែរ»
«បងគិតគូរពីអូនដល់ថ្នាក់នេះអ្ហេស?» ថេយ៉ុង សួរនាំទាំងកែវភ្នែករំលេចពន្លឺដ៏ត្រចះត្រចង់ឡើងមក។
«អ្វីក៏ដោយមិនយល់ថាទាស់ខុសបងនឹងធ្វើដើម្បីអូនជានិច្ចគ្រប់យ៉ាងឱ្យតែអូនបានល្អបានស្អាត!»
«ប្តីសំឡាញ់!» រាងតូចអៀនណាស់ក្រសោបឱបថើបស្វាមីមិនឈប់សោះ។
«បងស្រលាញ់អូនណាស់!» ជុងហ្គុក ចាប់ក្រសោបបី ថេយ៉ុង ឡើងដាក់ភរិយាទៅលើពូកទន់ល្មើយ មុននឹងដាក់ខ្លួនគេងទន្ទឹមនឹងរាងកាយតូចលើកដៃប៉ះអង្អែលលើថ្ពាល់ស្រឡូនច្បិចដោយកម្លាំងថ្នាក់ថ្នមបំផុត។
«សូមឱ្យអូនរស់នៅជាមួយបងមានអារម្មណ៍សប្បាយចិត្តគ្រប់ៗពេលវេលាណា ថេយ៉ុង!»
«សូមឱ្យបងមានសេចក្តីសុខសប្បាយ មានទាំងសុខភាពល្អ ហើយត្រូវតែសប្បាយចិត្តរៀងរាល់ថ្ងៃ អូននៅរង់ចាំផ្តល់ជាកម្លាំងចិត្តដល់បងរហូតទៅណា!» នាយងក់ក្បាលខិតចូលទៅកៀកជិតភរិយារួចថើបលើថ្ពាល់ដ៏ម៉ដ្ឋទន់ល្មើយមួយដង្ហើមយ៉ាងវែង។
«មានតែអូនម្នាក់គត់ដែលជាសេចក្តីសុខរបស់បង!»
«នឿយហត់ពេញមួយថ្ងៃហើយបងសម្រាកចុះ!» ជុងហ្គុក បិទភ្នែកគេងទាំងអស់កម្លាំង ថេយ៉ុង លែងរំខានស្វាមី ទើបព្យាយាមស្ងៀមស្ងាត់ដោយគ្មានការជជែកសួរនាំបន្តឡើយ។

YOU ARE READING
? ???????????? ??????????? ?
Romance??????????????????????? ???????!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM
?????????? ??????
Start from the beginning