បីឆ្នាំក្រោយមក..
ល្ងាចម៉ោង ៦:១១ នាទី
ចន ចេយ៉ុង!!!
ពីសម្រែកដ៏គ្រលររបស់រាងតូចស្រឡូនអមដោយអាវអៀមចងខ្សែជាប់នឹងចង្កេះលាន់មាត់ឧទានឡើង សម្លឹងមើលទៅកាន់កូនប្រុសតូចកំពុងតែអង្គុយទំពារបាយទាំងស្នាមញញិមអឹមអៀននៅលើផ្ទៃមុខគួរឱ្យក្នក់ក្នាញ់។
«បាទ!» ចេយ៉ុង ឆ្លើយដោយសំឡេងឡុលៗ។
«ប្រញាប់ញ៉ាំបាយឱ្យលឿនឡើងណា ប៉ាតូចន្អាលនឹងបាននាំកូនទៅគេង!»
«ចេយ៉ុង ចាំប៉ាធំមក ចេយ៉ុង ចាំទៅគេងជាមួយនឹងប៉ាធំ»
«អត់ទេ ប៉ាធំមកផ្ទះយប់ៗជ្រៅណាស់ កុំរឹងរូសណាប៉ាតូចថាអីកូនត្រូវតែស្តាប់តាម!»
«អត់ទេ ចេយ៉ុង ចាំប៉ាធំត្រលប់មកវិញ»
«យី កូនអាតាទាហាននេះរឹងណាស់ ប្រាប់ហើយមិនស្តាប់តាមសោះ»
ថេយ៉ុង ដោះអាវអៀមចេញដើរសំដៅចូលមករក ចេយ៉ុង តូចដែលអង្គុយចាប់ដួសបាយមកកាយញាត់ៗប្រឡាក់សំណល់អាហារពេញទាំងខ្លួនប្រាណទៀត។
«ញ៉ាំបាយឱ្យស្រួលបួលទៅមើល៍ មើលឃើញប្រឡាក់ខ្លួនទេ?»
«មកពីម្ហូបប៉ាតូចធ្វើឆ្ងាញ់ពេក ចេយ៉ុង កាយញាត់ៗ!!» អារម្មណ៍ដែលហៀបនឹងខឹងស្តីបន្ទោសចំពោះកូនបែរជាទន់ស្លោកចុះប្រៀបដូចជារងើកភ្លើងដែលត្រូវបានពន្លត់ទៅដោយសំណើមទឹក ចេយ៉ុង ពូកែនិយាយសម្តីផ្អែមល្ហែមណាស់ លួងលោមយកចិត្តទុកដាក់ជាមួយ ថេយ៉ុង មិនខុសពី ជុងហ្គុក ទេ ប្រសិនបើគេធំពេញវ័យកំលោះទៅ មិនដឹងថាពេលចួបគូគ្រងពូកែមើលថែថ្នាក់ថ្នមយល់ចិត្តថ្លើមជ្រាលជ្រៅប៉ុណ្ណាឡើយ។
«ចេះរកលេសគេចរំពាត់ណាស់ឯង!» លោកស្រី ថេរីណា លាន់មាត់សើចមិនភ្លេចឱនឈ្ងោកទៅថើបថ្ពាល់ចៅប្រុសគ្រញិចមួយខ្សឺត។
ង៉ឺត!!
ហ្វ្រាំងឡានរថយន្តធុនតូចមួយគ្រឿងស្រាប់តែបន្លឺសំឡេងឡើងឈប់ង៉ឺតខាងមុខផ្ទះ។
«ប៉ាធំហិហិ..ប៉ាប៉ា!!!» ចេយ៉ុង ស្រែកចេចចាចរត់ចុះពីកៅអីវឹងសំដៅទៅរកឪពុកដែលបើកទ្វារឡានរួចដើរចុះចេញមកបង្ហាញពីទឹកមុខស្រស់ញញឹមដ៏ប៉ប្រិមចំពោះកូនប្រុសសំណព្វចិត្ត។
«ចេយ៉ុង អើយ!» ជុងហ្គុក ហៅកូនប្រុសរួចញញិមសម្លឹងមើលមុខតូចច្រម៉ក់ៗ។
«កូនមែនឈ្មោះ ចេយ៉ុង ទេ!» អាល្អិតតបឆ្លើយព្រមទាំងឈរឱបដៃដាក់លើដើមទ្រូងចូលគ្នា។
«ឈ្មោះអីចុះ?»
«ឈ្មោះកូនអាតាទាហាន!»
«អ្ហឺ នរណាបង្រៀនអ្ហះ?»
«ប៉ាតូចហៅកូនថា កូនអាតាទាហាន!»
«ហាស់ៗនោះឃើញទេ ឪវាមកដល់ភ្លាម រករឿងប្តឹងផ្តល់ឪវាភ្លាម!» លោកស្រី ថេរីណា សើចគ្រវីក្បាលញ័រតតាត់ ចំណែកឯ ចេយ៉ុង ឱប ជុងហ្គុក យ៉ាងណែនស្អិតហាក់ដូចជានឹកគ្នាសម្បើមណាស់ ចំណែកឯ ជុងហ្គុក ឱបថើបគ្រញិចថ្ពាល់ ចេយ៉ុង លាន់ឮសូរតែខ្សឺតៗ មើលទៅដូចឈ្លក់វង្វេងជាមួយកូនប្រុសជាងប្រពន្ធហើយតើស។
«ថើបធ្វើអីក្លិនឆ្អាបង៉ោងអាតូចហ្នឹង?» ថេយ៉ុង ស្រដី ជុងហ្គុក ស្រាប់តែសើច។
«ចេះតែបន្ទោសបង្អាប់កូនពៅបងក្លិនក្រអូបសោះ សឺត..ក្រអូបណាស់ សឺតៗៗ!»
«ប៉ាធំ ចេយ៉ុង ឃ្លានទឹកដោះគោ!»
«ប៉ាធំមានទឹកដោះគោយកមកផ្ញើកូនដែរតើស!»
«ហិហិ ចេយ៉ុង អង្គុយរង់ចាំមើលផ្លូវប៉ាធំពេញមួយថ្ងៃហើយ!»
«អ៊ីចឹងអ្ហេស? ពុទ្ធោអាណិតណាស់កូនមាស ចាំស្អែកប៉ាធំទិញមកផ្ញើឱ្យច្រើនៗណា!»
«ចេយ៉ុង អរគុណ ចេយ៉ុង ស្រលាញ់ប៉ាធំណាស់ ជុប៎ៗៗ!» ចេយ៉ុង សំដែងការត្រេកអរខ្លាំងណាស់ មិនភ្លេចឱនថើបថ្ពាល់ ជុងហ្គុក ដើម្បីល្បួងលួងលោមយកចិត្តឪពុកយ៉ាងគួរឱ្យស្រឡាញ់។

YOU ARE READING
? ???????????? ??????????? ?
Romance??????????????????????? ???????!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM
?????????? ??????
Start from the beginning