នៅក្នុងក្លិបមួយកន្លែងបានបង្ហាញអោយឃើញមនុស្សមួយក្រុមនឹងបុរសម្នាក់ដែលកំពុងតែសម្ដែងរបាំចិនហើយបុរសម្នាក់នោះក៏បានពាក់ស្រោមមុខរូបយក្សមួយពណ៍ក្រហមរលោង ចន្លោះភ្នែកពណ៍លឿងដាំគ្រាប់ពេជ្រជារង្វង់ កបាំងមុខបិទបាំងផ្នែកខាងលើត្រឹមច្រមុះចំណែកផ្នែកខាងក្រោមចំហអោយឃើញបបូរមាត់ក្រាស់។
បុរសម្នាក់នោះបានបន្តសម្ដែងរបាំចិនអោយមនុស្សគ្រប់គ្នាដែលនៅក្នុងក្លឹបទស្សន។ បុរសនោះសម្ដែងបណ្ដើររួមជាមួយនឹងមនុស្ស4-5នាក់ដែលសម្ដែងជាមួយ។ ការរាំរបាំចិននោះមានក្បាច់រាំបត់ដៃបត់ជើងទៅតាមចង្វាក់ភ្លេងចិនដែលអ្នកលេងភ្លេងបានលេង បន្ទាប់ពីសម្ដែងចប់ពួកគេក៏ទទួលបានការទះដៃអប់អរសាទរដល់ការសម្ដែងពីមនុស្សគ្រប់គ្នាដែលបានទស្សនា។
« ហ៊ូ.....ល្អណាស់ពិតជាល្អណាស់ៗ........ »នៅខាងមុខឆាកបានអោយឃើញនាយកម្លោះម្នាក់មានសម្លៀកបំពាក់ពណ៍ខ្មៅ សម្លឹងមើលទៅកាន់បុរសដែលបានរាំរបាំ។ បុរសរាំរបាំបានដើរចុះពីលើឆាកបន្ទាប់ពីបញ្ចប់ការសម្ដែងរួច ពេលដែលនាយឃើញបុរសនោះដើរទៅបាត់បែបនេះនាយបានដើរទៅតាមបុរសរបាំពីក្រោយ។
+ក្រោយឆាក
« អ៎េ~~ លោកឈប់សិន!! »នាយកម្លោះមានឈ្មោះហ្វតរត់ទៅចាប់ដៃបុរសរបាំ នាយក៏បានងាកក្រោយមកនិយាយរកហ្វតទាំងដែលស្រោមមុខនាយពាក់សម្ដែងនៅលើឆាកអម្បាញ់មិញនេះមិនទាន់បានដោះនៅឡើយ។
« លោកមានការអ្វីមែនទេ? »បុរសរបាំពេលដែលនាយហៅបែបនេះបានសួរបកវិញដើម្បីចង់ដឹងពីបំណងរបស់នាយកម្លោះ ចំណែកនាយកម្លោះពេលដែលនាយសួរពីបំណងបែបនេះ ក៏បាននិយាយប្រាប់តាមអ្វីដែលធ្លាប់ដឹងពីបុរសរបាំនេះ
« តាមខ្ញុំដឹងលោកក៏ធ្លាប់ជាមនុស្សដែលបម្រើលើគ្រែត្រូវទេ?? »សំណួរឆៅៗដែលសួរចេញពីមាត់របស់នាយកម្លោះហ្វត បុរសរបាំដែលមានឈ្មោះជេមបានឆ្លើយសំណួររបស់ហ្វតទាំងស្នមញញឹមលាក់គំនួច។ នាយកម្លោះបានដឹងពីគោលដៅបន្ទាប់របស់នាយគឺជាមនុស្សដែលនៅទល់មុខនាយនេះឯង។ នាយកម្លោះសង្ឃឹមថាបុរសម្នាក់នេះនឹងមិនដូចមនុស្សពីមុនៗដែលនាយធ្លាប់ដេកជាមួយទៅចុះ

YOU ARE READING
~???????????? Black Face Mask ?[ End ]SS1
Romance????????????????? ????????????????????????????????????? ??????????????????????????????????????????????????????????????? ?????????????????????????????????????????????????????????????? ????????????????????????????????????????????? ????????????????????...