ពេលវេលាចេះតែដើរទៅមុខរយះពេល1ខែបានកន្លងផុតទៅម្ដងទៀត ពេលនេះបង្ហាញអោយឃើញអ្នកស្នងដំណែងត្រកូលនរ៉ាវិតដែលនាយមានឈ្មោះជេមមីណាយ៍នរ៉ាវិត ជាអ្នកស្នងដំណែងវ័យក្មេងបំផុតហើយដំណែង Top1 នោះគឺវានៅតែស្ថិតនៅលើដៃរបស់នាយដដែល។
ពេលនេះនាយជាមនុស្សម្នាក់ដែលល្បីល្បាញ់នឹងជាបុគ្គលដែលចេញមុខចេញមាត់ជាច្រើននៅក្នុងសង្គម មិនថាទីណាកន្លែងណាទេគឺមានតែអ្នកដែលស្គាល់នាយទាំងអស់។ ម៉ាហ្វៀលដែលឡើងដំណែងថ្មីថ្មោងរយះពេល1ខែនេះគឺមានអត្តចរឹកល្អ ស្មោះត្រង់ រួសរាយ ស្លូតបូត នឹងមានភាពជាសុភាពបុរសដែលវាជាប្រភេទរបស់នារីៗគ្រប់រូបមានបំណងប្រាថ្នា ប៉ុន្តែវាជាការខកចិត្តមួយព្រោះតែអត្តចរឹកបែបនេះគឺគ្រាន់តែជាការបិទបាំងភាពអាក្រក់របស់នាយប៉ុណ្ណោះ នៅពីក្រោយភាពស្មោះត្រង់ រួសរាយ ស្លូតបូតនឹងសុភាពបុរសរបស់នាយ នាយជាមនុស្សដែលសម្លាប់មនុស្សមិនញញើតដៃ។
រយះពេល1ខែ.នាយបានចូលធ្វើការគឺមានអ្នកក្បត់នឹងស្មោះត្រង់ នាយបានជួបវាមកច្រើនណាស់ អ្នកដែលក្បត់នាយទាំងនោះគឺត្រូវបាននាយដាក់ទារុណកម្មជាមួយនឹងការសម្លាប់ដ៏ឃោឃៅបំផុត។អ្វីដែលរឹតតែភ្ញាក់ផ្អើលនោះ នាយស្អប់ភាពរញ៉េរញៃ បើសិនជាមាននរណាម្នាក់ធ្វើអោយនាយមានអារម្មណ៍ធុញ រញ៉េរញ៉ៃឬឃ្នើសចិត្ត នាយនឹងសម្លាប់អ្នកនោះចេញដោយមិនស្ដាយ ពោលគឺទុកក៏គ្មានប្រយោជន៍ សម្លាប់ចោលក៏មិនស្ដាយ។
ពេលនេះនាយកម្លោះជេមមីណាយ៍នរ៉ាវិត កំពុងធ្វើការក្នុងការិយាល័យរបស់នាយនៅជាន់លើខ្ពស់បំផុតក្នុងក្រុមហ៊ុមនរ៉ាវិត
« លោកប្រុសថ្ងៃនេះយើងមានកិច្ចប្រជុំធំជាមួយនឹងលោករ៉ាក់ផានុននិយាយអំពីកិច្ចការឃ្លាំងស្តុកកាំភ្លើងធំៗនឹងឥវ៉ាន់ដែលបានយកទៅលក់នៅឯក្រៅប្រទេសបាទ »
ជូឡុងជាជំនិតផ្ទាល់ខ្លួនរបស់នាយកម្លោះ នាយមានអាយុប្រហាក់ប្រហែលនឹងនាយកម្លោះដូចគ្នា។ នាយចូលមករៀបរាប់អំពីការងារបន្ទាប់ដែលនាយកម្លោះត្រូវធ្វើ។
« អ្ហឹម »
នាយកម្លោះងក់ក្បាលបញ្ជាក់ពីភាពដឹងឮ នាយក៏ងើបចេញពីកៅអីរួចដើរទៅបន្ទប់ប្រជុំដើម្បីប្រជុំនិយាយការងារ

YOU ARE READING
~???????????? Black Face Mask ?[ End ]SS1
Romance????????????????? ????????????????????????????????????? ??????????????????????????????????????????????????????????????? ?????????????????????????????????????????????????????????????? ????????????????????????????????????????????? ????????????????????...