抖阴社区

????????????????????????????? Ep22

1.4K 103 9
                                    

នាយកម្លោះជេមមីណាយ៍ដើរមកដល់ខាងមុខបន្ទប់143 ភ្លាមនាយចាប់ផ្ដើមគោះទ្វាបន្ទប់ខ្លាំងៗតាមកម្លាំងដៃនឹងចិត្តដែលខឹង

តុក...តុក....តុក

« អ្នកណាមានការស្អី? ចំជារំខានគេពិតមែន!! »

ហ្វតបើកទ្វាឡើងភ្ញាក់ផ្អើលនឹងវត្តមានរបស់នាយកម្លោះជេមមីណាយ៍ធ្វើអោយហ្វតភ្លឹកបន្តិចទើបប្រញ៉ាប់ទាញទ្វាបិទវិញ។ ប៉ុន្តែនាយកម្លោះយកដៃមករាំងទ្វានឹងសម្រុកចូលយកតាមកម្លាំងធ្វើអោយហ្វតស្ទើរដួលទៅក្រោយ។

« ហ្ហឹស....ប្ដីមកសុទ្ធតែបិទទ្វា ចំណែកវារកដល់កន្លែងតែម្ដងហើយ!! »
« បងហ្វតគេជាអ្នកណា? »

រេវេស៍រត់មកតោងដៃរបស់ហ្វតទាំងទឹកមុខកំសត់ព្រោះនាយតូចខ្លាចនឹងក្រសែរភ្នែករបស់នាយកម្លោះជេមមីណាយ៍ដែលសម្លឹងមកដូចចង់តែសុីសាច់ហុតឈាម

« អាក្មេងមិនទាន់ជ្រុះបាលីពីក្បាលមុខចឹងសោះហ្វតហ៊ានចំណាយលុយទិញខ្លួនវា? »
« យ៉ាងមិច? លោកច្រណែនដែលកាលពីមុនខ្ញុំមិនទិញខ្លួនលោកដូចវាហ៎េស? »

ហ្វតសួរផ្គើនទៅកាន់នាយកម្លោះជេមមីណាយ៍វិញធ្វើអផយនាយក្ដៅស្លឹកត្រចៀកងំ

« ចេញអោយឆាប់ »
« នៅទីនេះ! បងប្រាប់ហើយមែនទេ កុំស្ដាប់សម្ដីអ្នកណាក្រៅពីបង! »

នាយកម្មជេមមីណាយ៍ស្រែកដេញរេវេស៍ចេញប៉ុន្តែហ្វតហាមឃាត់នឹងនិយាយឡើងពីសម្ដីមុននេះដែើបាននិយាយគ្នា

« បានតើ!! បើចឹងឯងដេកមើលប្ដីឯងថ្ងូរទៅ!! »

នាយកម្លោះដោះខ្សែរក្រវាត់ចាប់ចង់ដៃរបស់ហ្វតជាប់ឯរេវេស៍ព្យាយាមជួយហ្វតប៉ុន្តែក៏ត្រូវនាយកម្លោះរុញអផយខ្ទប់ទៅនឹងជញ្ជាំង

« រេវេស៍ចេញពីទីទៅ! »
« អស់ពេលឯងចេញហើយអាក្មេងឆ្គួត! »

រេវេស៍រៀបនឹងរត់ចេញតាមសម្ដីរបស់ហ្វតប៉ុន្តែក៏ត្រូវនាយកម្លោះជេមមីណាយ៍ចាប់ជាប់នឹងទាញរេវេស៍មកបោកខ្ទប់នឹងជញ្ជាំងធ្វើអោយក្បាលរបស់រេវេហ៍ហូរឈាម

« រេវេស៍!! »

ហ្វតស្រែកតាមសំឡេងដែលភ្ញាក់ផ្អើលពេលដែលឃើញរេវេស៍បែបនេះ។ ឯនាយកម្លោះជេមមីណាយ៍បន្ទាប់ពីឃើញរេវេស៍ឈាមក្បាលបែបនេះនាយក៏ដកកាំភ្លើងដែលនៅក្នុងខោ មកបាញ់ទម្លុះក្បាលរបស់រេវេស៍ធ្វើអោយរេវេស៍ស្លាប់ភ្លាមៗ ចំណែកហ្វតឃើញនាយកម្លោះបែបនេះចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចម្ដងទៀត ព្រោះមើលចរឹករបស់នាយដូចជាមនុស្សវិកលចរឹកម្នាក់អញ្ចឹង

~???????????? Black Face Mask ?[ End ]SS1Where stories live. Discover now