ពេលវេលាចេះតែដើរទៅមុខ ពេលនេះរយះពេល1ខែហើយដែលហ្វតបានបាត់ខ្លួនដោយមិនបានអោយដំណឹងដល់ប៉ននោះទេវាធ្វើអោយប៉នវាមានអារម្មណ៍ឆោរឡោរភ័យពីការបាត់ខ្លួនរបស់ប្អូនខ្លួន។
+Night club Tangsakyuen
ពេលព្រឹកនៅក្នុងក្លឹបដ៏ល្បីមួយដែលយើងបានដឹងហើយថាក្លឹបនេះល្បីដោយសារតែអ្នករបាំស្រោមមុខ ពេលនេះអ្នករបាំស្រោមមុខបានឈប់ធ្វើការហើយទើបធ្វើអោយក្លឹបរៀងស្ងាត់ជាងមុនបន្តិចប៉ុន្តែក្លឹបនេះក៏នៅតែស្ថិតក្នុង Top1 ក្នុងចំណោមក្លឹបក្នុងប្រទេសទាំងអស់ព្រោះតែក្លឹបនេះអស្ចារ្យនឹងមានកន្លែងផឹកសុីមានអ្នកកំដរច្រើនហើយតម្រូវតាមចិត្តភ្លៀវជាងក្លឹបដទៃ។
យើងក៏បានឃើញនៅក្នុងបន្ទប់ office របស់ម្ចាស់ក្លឹបពេលនេះមានបុរសម្នាក់កំពុងតែអង្គុយខ្ទប់មុខនឹងខ្លួនព្រោះតែការបាត់ខ្លួនប្អូនប្រុសរយះពេល1ខែមកនេះគេទាក់ទងក៏មិនបាន។
« ឯងឈប់គិតរឿងរញ៉េរញ៉ៃនឹងទៅ!! យើងថាហ្វតមិនទៅណាឆ្ងាយទេវើយ »
ភូវិនត្រូវជាម្ចាស់ក្លឹបបានដើរមកដាក់ដៃទះស្មាមិត្តតិចៗដើម្បីកុំអោយគិតច្រើនជាមួយរឿងនេះច្រើនពេក
« មិនអោយគិតយ៉ាងមិច!! ហ្វតជាអ្នកស្នងដំណែងវើយ!! ហើយអីដែលសំខាន់សល់រយះពេលប៉ុន្មានខែទៀតប៉ាម៉ាក់មកពីធ្វើការនៅបរទេសហើយ បើសិនជាមិនឃើញហ្វតទេចកបាស់ជាត្រូវមាត់ជាមិនខាន »
« យើងដឹង យើងក៏ឆ្ងល់ដែរហ្វតរាល់ដងជាភ្ញៀវ VIP នៅក្លិបនេះវើយ!! តែបន្ទាប់ពីអាជេមវាឈប់ធ្វើការវាទៅស្នងដំណែងពីឪវា យើងក៏មិនដែលឃើញហ្វតមកទីនេះដូចគ្នា »
« បើចឹងហ្វតបាត់ទៅណា? »ផូស៎...ផាំង
ភូវិនយកដៃទៅទះក្បាលរបស់ប៉នមួយដៃព្រោះតែប៉នសួរមិនដឹងមុខមិនដឹងក្រោយ នៅជាមួយគ្នារាល់ថ្ងៃសោះមកសួរ ចឹងៗអីណាទ្រាំមិនវៃបានទៅ
« សួរយកចម្លើយឬសួរធ្វើភ្លើ?? អញឈរនៅមុខហែងហើយហែងមកសួរអញអោយអញដឹងមិចបើនៅតែមួយគ្នាសោះអានេះ!! »
« ហ្ហើយ!! ឈឺក្បាលណាស់វើយ!! ក្មេងជើងល្អដើរលេងទៅណាមកណាមិនចេះប្រាប់ទូរសព្ទទាក់ទងក៏មិនបាន »

YOU ARE READING
~???????????? Black Face Mask ?[ End ]SS1
Romance????????????????? ????????????????????????????????????? ??????????????????????????????????????????????????????????????? ?????????????????????????????????????????????????????????????? ????????????????????????????????????????????? ????????????????????...