抖阴社区

????? Ep17

1.6K 141 15
                                    

នាយកម្លោះហ្វីលូកជិះរាក់សុីត្រឡប់មកភូមិគ្រឹះណាតាវ៉ាត់វិញ ចំណែករឿងឃ្លាំងនាយមិនបានបន្សល់ស្នាមដានឬអ្វីនោះទេ រីឯកាំមេរ៉ាសុវត្ថិភាពក៏ត្រូវបានស៊ូហុកហេកយកប្រព័ព្ធទៅបំបិទភស្ដុតាងចោលគ្រប់កន្លែង

+ភូមិគ្រឹះណាត់តាវ៉ាត់

ពេលដែលត្រឡប់មកវិញនាយកម្លោះហ្វីលូកយកព័ត៌មាននេះនឹងវិដិអូឃ្លីបទៅអោយចៅហ្វាយរបស់ខ្លួនបន្ទាប់ពីបញ្ចប់កិច្ចការរួចរាល់

« លោកប្រុសខ្ញុំបំផ្លាញ់ឃ្លាំងស្តុកកាំភ្លើងដ៏ធំរបស់លោមជេមមីណាយ៍នរ៉ាវិតរួចរាល់ហើយបាទ »
« អឹម...ល្អ! បើបំផ្លាញ់វាហើយរងចាំមើលពីប្រតិ្តកម្មរបស់វា »
« បាទ »

ហ្វីលូកឱបគោរពចៅហ្វាយរបស់ខ្លួនបន្តិចមុននឹងត្រឡប់ទៅវិញ

....

ពេលវេលាព្រឹកឡើងឈានចូលមកដល់ពេលនេះនៅភូមិគ្រឹះនរ៉ាវិតកំពុងតែមានបញ្ហាព្រោះតែឃ្លាំងស្តុកត្រូវបានគេបំផ្លាញ់ត្រឹមតែមួយយប់ ចំណែកឯកាំមេរ៉ាសុវត្ថិភាពក៏ត្រូវបានគេហេកយកដោយមិនបន្សល់ដានបន្តិចទាល់តែសោះ

« ចៅហ្វាយយើងគួរធ្វើអ្វីបន្ត? »
« មិនបាច់ធ្វើអ្វីទោះទេ គ្រាន់តែធ្វើធម្មតាកុំបញ្ចេញប្រតិកម្មអោយវាដឹងទៅបានហើយ មួយទៀត ឯងទៅចុះព័ត៌មាននិយាយថាឃ្លាំងនោះមិនបានខូចខាតអ្វីច្រើនឡើយ រួចក៏សាងសងឃ្លាំងថ្មីលួចដាក់អន្ទាក់ វា រហូតដល់វាមកបំផ្លាញ់ឃ្លាំងថ្មីនោះម្ដងទៀតត្រូវចាប់វាមកអោយវាន »
« បាទទាន »
« ចុះអ្នកយៀមនៅទីនោះ? យ៉ាងមិចហើយ? »
« ខ្ញុំបញ្ជូនពួកគេទៅមន្ទីពេទ្យអស់ហើយទាន គ្រាប់ដែលផ្ទុះនោះជាគ្រាប់បែក ពួកយើងរកឃើញសំណរបស់វា ហើយវាធ្វើអោយខូចខាតខ្លាំង »
« យើងដឹង! ធ្វើធម្មតា រកមុខអ្នកបំផ្លាញឃ្លាំងនោះទៅ »

ជូឡុងបន្ទាប់ពីទទួលបានបញ្ជាពីចៅហ្វាយរបស់ខ្លួនរួចនាយក៏បានត្រឡប់ទៅធ្វើការងាររបស់ខ្លួនវិញ រីឯនាយកម្លោះជេមមីណាយ៍វិញនាយកំពុងតែអង្គុយគិតរកមុខអ្នកដែលបានបំផ្លាញ់ឃ្លាំងនោះ។

នាយគិតចុះគិតឡើងនៅតែគិតមិនចេញព្រោះតែនៅក្នុងសង្គមនាយមិនដែលទៅបង្កជម្លោះជាមួយនរណាម្នាក់ឡើយបើរឿងសង្គមងងឹតវិញទោះជានាយអាក្រក់សម្លាប់មនុស្សតែនាយសម្លាប់តែជនក្បត់ប៉ុណ្ណោះដូច្នេះហើយតើនរណាជាអ្នកដែលបំផ្លាញឃ្លាំងរបស់នាយនោះឬមួយក៏ម្នាក់នោះគឺជា....?

~???????????? Black Face Mask ?[ End ]SS1Where stories live. Discover now