抖阴社区

?????? 23

1.1K 92 8
                                    

សម្លៀកបំពាក់ពណ៍សររួមជាមួយនឹងស្បែកមុខរលោងដូចទារករបស់ហ្វតដើរចុះមកធ្វើអោយនាកកម្លោះជេមមីណាយ៍ដែលឈររងចាំនៅខាងក្រោមសម្លឹងមលលសម្រស់របស់ហ្វតរហូតដល់ភ្លឹក។

លោកស្រីណាតាវ៉ាត់ដឹកដៃហ្វតមករកនាយកម្លោះជេមមីណាយ៍ធ្វើអោយនាយរំភើបប៉ុន្តែវាបែបជាធ្វើអោយហ្វតមានអឬម្មណ៍សោកសៅទៅវិញ។ លោកអាចារ្យនិយាយឡើងសួរទៅកាន់នាយកម្លោះជេមមីណាយ៍ដោយសំឡេងហ្មត់ចត់។

« តើកូនកម្លោះធំព្រមទទួលកូនកម្លោះតូចមកធ្វើជាស្វាមីតូចដែរឬទេ? »
« បាទខ្ញុំព្រម »

លោកអាចារ្យនិយាយរួចក៏បកមកនិយាយរកហ្វតដែលកំពុងតែឈរឱនមុខចុះនេះវិញម្ដង

« ចំណែកកូនកម្លោះតូចព្រមទទួលកូនកម្លោះធំមកធ្វើជាស្វាមីធំដែរឬទេ? »
« ទេ...! »

ហ្វតនិយាយដោយសំឡេងខ្សេវៗឮត្រឹមតែហ្វតនឹងនាយកម្លោះជេមមីណាយ៍ប៉ុណ្ណោះ។ នាយកម្លោះជេមមីណាយ៍ឮបែបនេះធ្វើអោយកំហឹងរបស់នាយស្ទើរផ្ទុះឡើងម្ដងទៀតប៉ុន្តែនាយព្យាយាមទប់ព្រោះមិនចង់បំផ្លាញពិធីមង្គលសេរីសួស្ដីនាំអោយអប្បមង្គល។

លោកអាចារ្យដែលឈរនៅកណ្ដាលឆ្ងាយពីពួកគេទាំងពីរនាក់បន្តិចស្ដាប់ហ្វតនិយាយអម្បាញើមិញមិនឮទើបបានជាលោកអាចារ្យសួរទៅកាន់ហ្វតសារជាថ្មី។

« តើកូនកម្លោះតូចព្រមទទួលកូនកម្លោះធំមកធ្វើជាស្វាមីធំដែរឬទេ? »
« បាទ ខ្ញុំព្រម »

ហ្វតនិយាយទាំងទម្លាក់ទឹកមុខចុះបន្ទាប់ពីនោះលោកអាចារ្យអផយពួកគេទាំងពីរពាក់ចិញ្ជៀនអោយគ្នាទៅវិញទៅមក។

« ពេលនេះលោកទាំងពីរបានក្កាយជាប្ដីរបស់គ្នានឹងគ្នាហើយ ដូច្នេះសូមចូលមើលស្រឡាញ់គ្នានឹងមើលថែគ្នាទៅវិញទៅមកតាមអ្វីដែលអាចធ្វើបានចុះណា »
« ថើបទៅៗ...ថើបគ្នាទៅ »

បន្ទាប់ពីអាចារ្យនិយាយចប់ភ្ញៀវទាំងអស់នាំគ្នាស្រែកអោយពួកគេទាំងពីរថើបគ្នា។ នាយកម្លោះជេមមីណាយ៍កាលបើឮភ្ញៀវកិត្តិយសស្នើរសុំបែបនេះនាយក៏ទាញហ្វតយកមកថើប។ កម្មវិធីរៀបការក៏បានចប់ដោយរលូននឹងភាពរីករាយ។

~???????????? Black Face Mask ?[ End ]SS1Where stories live. Discover now