៊« បានហើយ!! យើងទៅខុនដូវិញហើយ!!! ធុញមនុស្សស្អីមានមួយមិនគ្រប់មានដប់មិនឆ្អល់!!!! គួរអោយស្អប់សមតែស្លាប់!! ហ្ហើយ!! »
នាយបាននិយាយទាំងសំឡេងសង្កត់ធ្ងន់នឹងសម្ដីគំរោះគំរើយខឹងដាក់នាយភូវិន ទង្វើនេះធ្វើអោយនាយឆ្ងល់មិនដឹងថាមិត្តរបស់ខ្លួនត្រូវថ្នាំរបស់នរណាគេតាំងពីពេលណាទេចេះខឹងចេះនិយាយសម្ដីធុញទ្រាន់ទាំងដែលរាល់ដងនេះទឹកមុខស្មើរៗ
បើរឿងនិយាយវិញសឹងតែមិននិយាយតែលើកនេះនិយាយ ប៉ុន្តែប្រើសម្ដីសង្កត់ធ្ងន់ៗ។
នាយកម្លោះដើរទៅផ្លាស់សម្លៀកបំពាក់ ធ្វើអោយមិត្តរបស់នាយនៅឈរនិយាយតែម្នាក់ឯងនឹងឆ្ងល់ពីអាការៈប្លែកៗរបស់នាយកម្លោះជេមមីណាយ៍
« វាទៅត្រូវថ្នាំអាណាបានចេញចរឹកមកដូចឆ្កែឆ្គួតខាំចឹង?? សង្ស័យទៅប្រច័ណ្ឌកូនស្រីអាណាទេដឹងនៀក!! »
បញ្ចប់សម្ដីនាយដើរសម្ដៅទៅរកនាយកម្លោះ
ប៉ន ទៅដល់នាយឃើញហ្វតកំពុងតែនិយាយជាមួយប៉នដូចជាស្និតស្នាលទើបបានជាចូលទៅសួរ« អ្នកណានឹងអៃប៉ន? »
« ប្អូន!! យ៉ាងមិច ហ្វតជំរាបសួរមិត្តបងទៅ»
« វ៉ាន់ឌីខាប់!! »ហ្វតនិយាយពាក្យជំរាបសួរទៅកាន់នាយទាំងស្នាមញញឹម សម្ដីរៀងឈ្លើយបន្តិចប៉ុន្តែវាបែរជាធ្វើអោយនាយភូវិនចូលចិត្តទៅវិញ
នាយភូវិនម្នាក់នេះចូលចិត្តក្មេងបែបខ្ជូតៗហើយចរឹកនឹងសម្ដីរាងឈ្លើយបន្តិចទើបមើលទៅគួរអោយស្រឡាញ់
« វ៉ាន់ឌីណា!! ហើយជាហ្វតមែនទេដែលបងឯងនេះតែងតែនិយាយត្អូញត្អែមួយថ្ងៃៗដើរលេងដាច់យប់មិនមកផ្ទះនោះ? »
« បាទ!! ហ្វតនៅមុខបងនឹងហើយរកឯណាទៀត»
« ស្ដាប់បងណាហ្វត អូននៅក្មេងកុំសូវដើរលេងដាច់យប់ពេក!! ហើយជាពិសេសអារឿងលេងស្រីនឹងវាមិនល្អទេ!! ប្រយ័ត្នកើតអេដស៍ទៅ!! បងគ្រាន់ប្រាប់កុំអោយដូចមិត្តបងម្នាក់ទៀត ចរឹកវានេះលេងស្រីនឹងប្រុសដូចជាហ្វតដូចគ្នា តែស្រីៗដេកជាមួយវាហើយដឹងបោះលុយរួចដើរចោល!! »នាយកម្លោះភូវិនរៀបរាប់ឡើងមួយខ្សែរដែលធ្វើអោយហ្វតចំហមាត់ព្រោះតែសម្ដីភូវិនណា មានទាំងពាក្យប្រដៅផងពាក្យដៀលផងលាយចូលគ្នាបានយ៉ាងល្អឥតខ្ចោះតែម្ដង
« ខ្ញុំលេងស្រីដែរតែស្រីមិនដែលរត់ចោលទេព្រោះមុខសង្ហារបស់ខ្ញុំណាទើបធ្វើអោយស្រីៗនឹងប្រុសៗមួយចំនួនលង់!! ហើយជាពិសេសហ្វតចូលចិត្តដើរលេងដាច់យប់ផឹកសុីអីពិតមែន តែរៀនពូកែផុតលេខហើយណា!! »
« អៅ!! ហើយហ្វតរៀមិនទាន់ចប់ទេហី?? »
« អាយុ19 រៀនឆ្នាំទី4ទេបាទ!! ឆ្នាំនេះឆ្នាំបញ្ចប់ហើយតែថាហ្វតទៅរៀនតែពេលប្រឡងទេព្រោះអីខ្ចិលហិហិ យាយមែនណាបងភូ ពេលទៅរៀននេះធុញតែម្ដង!!»
« ហ្ហឹម!! ចរឹកដូចបងណាស់ តែឯងនេះក៏ឆ្លាតដែរតាមបងមើលទៅ!! ហើយបងប្រាប់មួយទៀតណាដើរលេងកុំភ្លេចរៀនហើយបើរៀនក៏ត្រូវតែដើរលេងខ្លះដែរ ព្រោះពេលខ្លះខួរក្បាលយើងវាមិនដំណើរការល្អបានគ្រប់ពេលទេបើគ្មានការកំសាន្តអីនោះ »
« ហាសហា បាទដឹងហើយ!! » ហ្វតសើចដាក់នាយកម្លោះភូវិនធ្វើអោយនាយរឹតតែចូលចិត្តនឹងចរឹករបស់នាយតែវាក៏ធ្វើអោយអ្នកដែលត្រូវជាបងនឹងនាយហ្វតច្រណែនជាខ្លាំង« ស្គាល់គ្នាមិនបាន1ម៉ោងផងស្និតយ៉ាងនឹងទៅហើយ? »
« វាយ៉ាងមិចបងឯង?? បងឯងឃើញអត់បងភូហ៎ាគាត់យល់ចិត្តខ្ញុំណាស់ មិនដូចបងឯងទេ!! មួយថ្ងៃៗខលហៅអោយតែទៅដេកផ្ទះ!! អាសូតែប៉ាម៉ាក់នៅផ្ទះទៅគាត់ស្ដីអោយតែឥឡូវពួកគាត់មិននៅផងនឹងហាស » នាយហ្វតនៅពេលដែលត្រូវដងត្រូវផ្លែគ្នាជាមួយនាយកម្លោះភូវិនបែបនេះនាយ
កម្លោះហ្វតបានដៃ ងាកមកសម្ដីអោយបងប្រុសរបស់ខ្លួនឡែតៗយ៉ាងចាស់ដៃធ្វើអោយអ្នកដែលត្រូវជាមិត្តនោះនៅសើចជាមួយការឈ្លោះគ្នារបស់បងប្អូនមួយគូរនេះ។« បានហើយៗឈប់ឈ្លោះគ្នា!! »នាយភូវិនចូលមកឃាត់ បើទុកយូអាចធ្វើអោយមានសម្ដីតូចធំជាមិនខាន។
ក្រឡេកមកមើលនាយកម្លោះជេមមីណាយ៍ពេលនេះនាយដើរចេញពីក្លឹបរបស់មិត្តនាយដោយក្នុងដៃកាន់ដបស្រាបួនប្រាំដប។ នាយឡើងលើឡាន BMW M5 ពណ៍ខ្មៅ ដំណើរឡានបើកចេញយ៉ាងលឿនសម្ដៅទៅខុនដូរបស់នាយ។
No vote&cmt no more ep
To be continued........ 🌱
រាងភ្លាវតិចហើយព្រោះអត់ដឹងសរសេរអី😞🫶
ណាមួយជិរប្រឡងហើយខ្ចិលទៀតចឹងហើយអត់សរសេរម៉ងទៅ ដល់ពេលសរសឹរក៏រាងភ្លាវចឹថអធ្យាស្រ័យផង

YOU ARE READING
~???????????? Black Face Mask ?[ End ]SS1
Romance????????????????? ????????????????????????????????????? ??????????????????????????????????????????????????????????????? ?????????????????????????????????????????????????????????????? ????????????????????????????????????????????? ????????????????????...
????????Ep3
Start from the beginning