抖阴社区

?????????????? ???????

Start from the beginning
                                    

     ប៊ូសាន...
     យោធាតំបន់ពិសេសនៅតែបន្តថែទាំរក្សាសុវិត្ថភាពដល់ប្រជាជនបានយ៉ាងល្អដដែលគ្មានបញ្ហាកើតឡើងនៅតំបន់នេះនោះទេ។ ថ្ងៃរសៀលជ្រេបន្តិច ក៏មានរថយន្តយោធាជាច្រើនបានបរចូលមកក្នុងភូមិមួយដែលមានមនុស្សរស់នៅច្រើនជាក្រុមៗ។ សំឡេងកូនក្មេងបន្លឺជជែកគ្នាវែកញែកលាន់សូរចេចចាច អមដោយសំឡេងមនុស្សចាស់និងសូរសន្ធឹកជើងទាហានដែលធ្វើការយាមកាមបានដើរទៅមកមើលការខុសនៅតំបន់មួយនេះជារៀងរាល់ថ្ងៃ។
     «លោកពូ!» ចេយ៉ុង ដើរបណ្តើរគ្នាជាមួយនឹង មីនជុង កាន់ដៃគ្នាដូចជាឪពុកកូនអ៊ីចឹង នៅទីនេះ មីនជុង មើលថែគេបានយ៉ាងល្អណាស់ នាយទាំងសង្ហា ចិត្តល្អ សម្តីក៏ផ្អែម តែសោកស្តាយដែលនាយបានបាត់បង់សមាជិកគ្រួសារស្លាប់ដោយសារតែរបបសង្គ្រាមនេះអស់ទៅហើយ។
     «យ៉ាងម៉េច?» មីនជុង ងាកមកសម្លឹងមើលមុខអាល្អិត។
     «លោកពូនោះជារថយន្តរបស់យោធាតើមែនទេ?»
     «ត្រូវហើយជារថយន្តរបស់យោធាដែលត្រូវផ្លាស់ទីដើម្បីមកការពារនៅទីនេះ!»
     «មានប៉ារបស់ ចេយ៉ុង ទេ?»
     «ពូមិនដឹងទេ!» មីនជុង គ្រវីក្បាលជំនួសការឆ្លើយតប ចំណែកឯ ចេយ៉ុង ក៏សំដែងទឹកមុខក្រៀមក្រំស្រពាប់ស្រពោន ខណៈយោធាបន្លាស់ទីក៏នាំគ្នាចុះពីលើរថយន្តជាបណ្តើរៗ អាចធ្វើឱ្យពួកគេមើលឃើញថាមានយោធាខ្លះរង់របួសអ្នកខ្លះបាក់ដៃបាក់ជើងហើយអ្នកខ្លះទៀតក៏កំពុងតែរង់របួសធ្ងន់ដែរ។ ក្រុមអ្នកជួយសង្គ្រោះបានជួយនាំពួកគេទៅព្យាបាលនិងបានត្រៀមកន្លែងស្នាក់នៅសម្រាប់ពួកគេបន្ថែម។
     «ជុងហ្គុក បងដើររួចទេ?» ថេយ៉ុង សម្លឹង ជុងហ្គុក យ៉ាងបារម្ភ មើលទៅគេទ្រុឌទ្រោមគ្រាន់បើ។
     «មិនអីទេ បងសាកសិន..អឹស..ឈឺណាស់!» ជុងហ្គុក កម្រើកតែបន្តិចក៏ឈឺមុខរបួសខ្ទោក ស្រាប់តែមានយោធាដទៃទៀតស្ទុះមកជួយគ្រាហ៍ដើរចូលទៅជំរុំសម្រាកហើយ ថេយ៉ុង ក៏ម្នីម្នាទៅតាមជាក្រោយ ប៉ុន្តែសំឡេងដ៏ស្រួយស្រែសមួយក៏បានប្រកូកបន្លឺឡើងហើយរាងតូចដែលបានស្តាប់ចប់ក៏ចាប់មានអារម្មណ៍រំភើបញាប់ញ័របេះដូងរន្ថើន។
      «ប៉ាតូច..ប៉ាធំ ហ៊ឹកៗ..ហ៊ឺៗ!!» សម្រែកទ្រហោយំពីក្មេងតូចច្រម៉ក់ក៏រន្ទឺឡើងខ្លាំងៗតាមដោយអារម្មណ៍ដ៏ពុះកញ្ជ្រោលសប្បាយចិត្តដែលមិនអាចលាក់ទុកក្នុងចិត្តបាន។ ចេយ៉ុង ព្រលែងប្រអប់ដៃ មីនជុង ចេញភ្លាមនៅពេលដែលបានប្រទះភ្នែកសម្លឹងឃើញ ថេយ៉ុង និង ជុងហ្គុក ធ្វើឱ្យខ្លួនរំជួលចិត្តរហូតដល់សម្រក់ដំណក់ទឹកភ្នែកស្រក់ចុះមកប្រដេញពេញខាងលើថ្ពាល់យ៉ាងរហាមមិនអាចឃាត់បាន។ ជើងទាំងគូរត់សំដៅទៅរកអ្នកដែលប្រៀបបានដូចជាម្តាយផងឪពុកផង ទាំងសម្រែកនិងទឹកភ្នែកបូករួមទាំងទឹកមុខដ៏កម្សត់ដែលពិបាកនឹងពណ៌នា។
      «ចេយ៉ុង..ចេយ៉ុង កូនម្តាយ!» ថេយ៉ុង ទន់ជង្គង់ក្រឹបក្រសោបចាប់ទាញ ចេយ៉ុង មកឱបក្រសោបដោយមិននឹកស្មានថានេះជាការពិតគេមិនបានសុបិនទេ កូនប្រុសរបស់គេនៅមានជីវិតរស់ គេបានឱបកូនប្រុសជាទីស្រលាញ់ដោយក្តីនឹករំឭកដែលតែងតែសុំបន់ផ្សងដល់ព្រះ សូមឱ្យពេលវេលាមួយនេះកើតមានឡើង ដៃទាំងទ្វេត្រដុសលើរាងកាយតូចស្តួចស្តើង ទឹកភ្នែកថ្លាឆ្វង់ស្រាប់តែហូរស្រក់ចុះមកម៉ាត់ៗកាត់ថ្លៃពីសេចក្តីរំភើបរំជើបរំជួលញាប់ញ័រពេលនេះស្ទើរតែមិនបាន។ ថេយ៉ុង ឈ្មុលថើបផ្ទៃមុខតូចច្រម៉ក់ជាច្រើនដងស្មើនឹងការនឹកដែលខ្លួនមានចំពោះកូនក្រៃលែង ថើបផង ឱបថើប នឹកគេណាស់ នឹករហូតមិនចង់មានពេលវេលាបែកនិរាសព្រាត់ប្រាស់ពីកូនម្តងទៀតទេ។
      «ហ៊ឹកៗ..ប៉ាតូច ចេយ៉ុង នឹកណាស់ ចេយ៉ុង នឹកប៉ាតូចប៉ាធំណាស់ ចេយ៉ុង នឹក..ហ៊ឺៗ!» សំឡេងអាល្អិតយំញ័ររអឹកជាហេតុដែលធ្វើឱ្យទឹកមុខគ្រប់គ្នានៅទីនេះចាប់ផ្តើមមានអារម្មណ៍អួរអាក់ក្នុងដើមទ្រូងណាស់ ដោយសារតែសង្គ្រាមទើបធ្វើឱ្យគេពួកគេបែកបាក់គ្នាមានរឿងឈឺចាប់ដកជាប់ក្នុងចិត្តគ្មានថ្ងៃអាចបំភ្លេច។
      «ប៉ាក៏នឹកកូនណាស់ដែរ..ប៉ានឹកកូនណាស់ ចេយ៉ុង!»
      «ប៉ាតូច លោកយាយនិងអ៊ំស្រីនឹកដល់ប៉ាតូច ប៉ុន្តែ..ម៉ែដោះ..ហ៊ឹកៗ..ម៉ែដោះរបស់ពួកយើងស្លាប់ហើយ!» ទឹកភ្នែករលីងរលោងមិនបានប៉ុន្មានស្រាប់តែហូរស្រក់ចុះតក់ៗឮសូរដំណឹងម៉ែដោះទទួលមរណៈភាពហើយ ថេយ៉ុង យំយែកហូរទឹកនេត្រាដូចភ្លៀងធ្លាក់ឥតរាំងស្ងួត ម៉ែដោះជាស្ត្រីម្នាក់ដែលគេគោរពស្រលាញ់ណាស់ គាត់ប្រៀបដូចជាម្តាយរបស់គេម្នាក់អ៊ីចឹង ស្ត្រីចំណាស់ដែលមានទាំងចរិតរមទម្យមើលថែថ្នាក់ថ្នមលួងលោមគេគ្រប់ពេលវេលាដែលគេពិបាកចិត្តមករហូតពេលដែលបាត់បង់គាត់ ដើមទ្រូងរបស់គេប្រែជាស្រឡះធេង រាងកាយស្រាលដូចគ្មានសាច់ឈាមអ្វីមានអារម្មណ៍ថាស្រងេះស្រងោច សោកស្តាយគ្មានថ្ងៃរហើយ។
      «ចុះកូននោះ..កូនស្គមច្រើនណាស់ ចេយ៉ុង កូនមិនអីទេអ្ហេស?» ទោះ ថេយ៉ុង មិនសូវសួរដេញដោលពីការស្លាប់របស់ម៉ែដោះ ប៉ុន្តែទឹកមុខរបស់គេអាចសំដែងឱ្យ ចេយ៉ុង ដឹងថាគេសោកសៅនិងក្រៀមក្រំពិបាកក្នុងចិត្តយ៉ាងណា។
     «កូនមិនអីទេ..កូនអាចទ្រាំបាន..» ចេយ៉ុង ងើយថើបលើថ្ងាស ថេយ៉ុង មួយដង្ហើម ចាប់ឱប ថេយ៉ុង យ៉ាងណែន។
     «នឹកប៉ាតូចណាស់..»
     «ប៉ាក៏នឹកកូនដែរ កូនប៉ា..ចេយ៉ុង» ថេយ៉ុង ចាប់ក្រសោបលើកពរកូនប្រុសឡើងសម្លឹងទៅមើលឃើញវត្តមាន មីនជុង ដែលឈរញញិមរីករាយសម្លឹងមើលមកកាន់ពួកគេទាំងពីរនាក់ដោយស្នាមញញិមមានក្តីសុខ។
     «លោកពូ មីនជុង ជាអ្នកមើលថែកូននិងលោកយាយថែមទាំងអ៊ំស្រីម្នាក់ទៀត លោកពូចិត្តល្អជាមួយកូនណាស់!» មីនជុង ឱនគំនាបគោរពចំពោះ ថេយ៉ុង ដែលជាភរិយារបស់លោកអនុសនីយ៍ឯក ចន ជុងហ្គុក ទាំងស្នាមញញិមស្រស់បស់។
     «អរគុណលោកច្រើនណាស់!» ថេយ៉ុង រំជួលចិត្តទើបឱនគំនាបអរគុណទៅកាន់ មីនជុង វិញដោយសេចក្តីត្រេកអរ។
     «អូហ៍បាទ..មិនអីទេ!» បន្ទាប់ពីបានសំណេះសំណាលគ្នាចប់ ចេយ៉ុង ក៏ទាររត់ទៅតាម ជុងហ្គុក ដែលនៅព្យាបាលក្នុងបន្ទប់ព្យាបាលយោធាមួយកន្លែង ចំណែកឯ ថេយ៉ុង ក៏ទៅស្វែងរកបងស្រីនិងម្តាយរបស់ខ្លួនព្រោះតែសេចក្តីនឹករំឭកខ្លាំងពេកគេមិនអាចទ្រាំទប់ភាពពុះកញ្ជ្រោលទាំងនេះបានឡើយ។
      នៅពេលដែលចូលមកបន្ទប់សង្គ្រោះ ជុងហ្គុក ត្រូវបានគ្រូពេទ្យត្រៀមលាងរបួសនឹងបានប្តូររុំមុខរបួសថ្មី។ មុននេះដោយសារតែអស់កម្លាំងពេក គេក៏បានដេកលក់មិនបានដឹងថាចេយ៉ុងរត់មកតាមពីក្រោយទេតែពេលដែលគេបើកភ្នែកដឹងខ្លួន ឡើងអង្គុយលើគ្រែពេទ្យរាងកាយតូចច្រម៉ក់ក៏ស្រាប់តែបង្ហាញខ្លួននឹងបានធ្វើឱ្យកែវភ្នែកបុរសជាឪពុកចាប់ផ្តើមក្តៅផ្សាររលីងរលោងស្ទើរតែមិនអាចរៀបរាប់បាន។
      «ចេយ៉ុង!!!»
      «ប៉ាធំ ចេយ៉ុង នៅទីនេះហើយ!» ចេយ៉ុង ដើរចូលទៅឈរជិត ជុងហ្គុក ត្រឹមមួយប៉ព្រិចភ្នែកទឹកភ្នែកនាយបែរជាស្រក់ចុះមកយ៉ាងងាយ។
      «ចេយ៉ុង មិនអីទេ អ្ហេស? ប៉ានឹកកូនណាស់» ជុងហ្គុក លូកដៃគ្មានសូម្បីតែកម្លាំងកំហែងមកស្ទាបអង្អែលមុខមាត់គួរឱ្យអាណិតរបស់កូនប្រុស ចេយ៉ុង ងក់ក្បាលថ្នមៗព្រមទាំងថើបលើខ្នងដៃឪពុក។
      «ចេយ៉ុង មិនអីទេ..ចេយ៉ុង ឃើញប៉ាមានរបួស!» ចេយ៉ុង សម្លឹងមើលស្នាមមុតយ៉ាងជ្រៅរួចក៏សំដែងទឹកមុខបារម្ភណាស់ គ្រូពេទ្យចាប់ផ្តើមរុំរបួសរួចរាល់ហើយទើបប្រាប់ឱ្យគេឆាប់ចូលសម្រាក។ រាងកាយមាំទាំដាក់ខ្លួនទម្រេតដល់លើគ្រែ មុននឹងក្រឡេកមកសម្លឹងមើលមុខតូចច្រម៉ក់ដែលឈរកៀកក្បែរខ្លួនជាមួយនឹងស្នាមញញិមរីករាយ។ បបូរមាត់ក្រៀមស្ងួតមានសភាពប្រេះក្រហែងក៏ផ្អឹបច្រានទៅលើបបូរមាត់មានសំណើមដោយការនឹករំឭក។
      ជុងហ្គុក ថើបបបូរមាត់កូនប្រុសមួយដង្ហើមវែងរួចលើកម្រាមដៃអង្អែលក្បាលគេទាំងកែវភ្នែកបង្កប់មនោសញ្ចេតនាជ្រាលជ្រៅផុសចេញពីអត្ថន័យធំធេងដែលខ្លួនមាន។
      «ប៉ាស្រលាញ់កូនណាស់ ចេយ៉ុង!»
      «កូនក៏ស្រលាញ់ប៉ាដែរ!» រាងកាយក្តៅគគុកខិតចូលទៅឱបឪពុកយ៉ាងណែន ចំណែកឯប្រអប់ដៃពេញដោយសម្ពាធកម្លាំងព្យាយាមលើកថ្នមៗស្រាលដូចជាស្លាបបក្សីក៏ស្ទាបអង្អែលសើរៗពីលើផែនខ្នងដ៏តូចច្រម៉ក់ ដង្ហើមវែងៗក៏ដកចេញចូលដោយការថើបស្រង់នូវក្លិនក្រអូបហាក់បីដូចជាឈាមរត់រកឈាមដោយក្តីពុំអស់ចិត្ត។
     «ជីវិតរបស់ប៉ា!»

? ???????????? ??????????? ?Where stories live. Discover now