抖阴社区

                                    

នាយកម្លោះប៉នយកដៃទៅក្រញៃសក់របស់ខ្លួនព្រោះតែមួយថ្ងៃៗធុញនឹងការដើររកប្អូនជើងល្អនឹងណាស់ទៅណាក៏មិនដឹង

« អញមានគំនិតមួយ!! »
« គំនិតអី?? »
« អាជេម!! »
« អាជេម?? ជេមស្អី ហែងយាយពីវានឹងវាជួយស្អីបានខ្លះទៅ »

ផូស៎....ផូស៎

មួយដៃចំកណ្ដាលក្បាលរបស់របស់នាយកម្លោះប៉នជាលើកទី2 ធ្វើអោយនាយកម្លោះធ្វើទឹកមុខកំសត់ដាក់ភូវិនដូចជាក្មេងបៀមដៃអញ្ចឹង

« វៃគេរហូតបានតែគេស្លូតមិនតដៃ »
« អាឆ្គួត!! ពឹងអោយអាជេមជួយរកទភ »
« អឺមែនតើអានេះឆ្លាតរបស់វានៀក »

បន្ទាប់ពីទទួលបានគំនិតរបស់នាយភូវិនរួចនាយកម្លោះប៉នប្រញ៉ាប់ដកទូរសព្ទខលទៅរកនាយកម្លោះភ្លាមៗ

+In call
« អាឡូជេម »
« មានការងារអីហែងខលមកទាំងព្រឹក? »
« ព្រឹកក្បាលហែងម៉ោង11ហើយនឹង! »
« អឺៗមានការងារអីក៏ឆាប់និយាយមកនឹងបាន
ប្រញ៉ាប់ដៃជើងបង្ហើយការងារ »
« ល្ងាចមកក្លឹបអាភូមក!!មានរឿងចង់និយាជាមួយ »
« អឹម »
+Call end

និយាយគ្នារួចរាល់នាយកម្លោះប៉នចុចបិទទូរសព្ទហើយមកនិយាយជាមួយភូវិនទាំងទឹកមុខជូ

« មានអីញ៉ាំអត់?? ឃ្លានហ៎ាសតាំងព្រឹកមិនទាន់បានអីចូលពោះមួយបន្តិច »
« អត់ »
« ធ្វើអីញ៉ាំអោយតិចមកហ៎ា ឃ្លានហ៎ាស »
« អត់ »

ពេលឮសម្ដីបដិសេធម្ដងទៅពីដងបែបនេះនាយកម្លោះប៉នធ្វើជាសម្ដែងចូលមកអង្វរភូវិនរហូតដល់ភូវិនទន់ចិត្តសម្រេចចិត្តនាំប៉នមកបន្ទប់ខាងលើក្លឹបដែលជាបន្ទប់របស់ភូវិនផ្ទាល់ហើយវាមានទាំងគ្រែគេងបន្ទប់ទឹកចង្ក្រានបាយដូចជាផ្ទះយ៉ាងអញ្ចឹងគ្រាន់តែវាតូចល្មមរស់នៅ។

មួយសន្ទុះក្រោយបងនាយភូវិនដើរចេញពីចង្ក្រាន្តបាយដោយក្នុងដៃមនកាន់ចានវាយនឹងម្ហូបមួយមុខមកជាមួយ

« នេះ ញ៉ាំទៅ »
« អរគុណបាទប្រពន្ធសម្លាញ់ »
« កុំមកលេបខាយច្រើនអាប៉ន!! ញ៉ាំដឹងញ៉ាំប្រយ័ត្នជះចោលអោយឆ្កែអស់!! »
« និយាយតិចតួចសោះក៏ខឹងដែរ »

នាយកម្លោះប៉នឈប់និយាយជាមួយភូវិនព្រោះបើសិននិយាយតបាយនេះអាចនឹងជះអោយឆ្កែអស់
បើមិនចឹងទេគឺចូលធុងសំរាមជាមិនខានព្រោះនាយភូវិននេះនិយាយពិតធ្វើពិត។

~???????????? Black Face Mask ?[ End ]SS1Where stories live. Discover now