抖阴社区

                                    

នាយកម្លោះប៉នបែរមកញ៉ាំអាហារដែលភូវិនធ្វើដោយផ្ទាល់ដៃវាពិតជាឆ្ងាញ់ណាស់។ ពួកគេទាំងពីរក៏ចំណាយពេលជាមួយគ្នារហូតដល់ល្ងាចឡើងទើបនាំគ្នាចុះទៅខាងក្រោមដើម្បីមើលការងារ

+Down floor at club

នៅខាងក្រោមក្លឹបបង្ហាញអោយយើងឃើញនាយ
កម្លោះជេមមីណាយ៍ដើរចូលមកក្នុងក្លឹបរបស់មិត្តក្នុងសម្លៀកបំពាក់ពណ៍ខៀវជាមួយនឹងវែនតាមួយពាក់ឡើងមកថែមជាមួយនឹងម៉ូតសោះប៉ោងបន្តិច វាបានធ្វើអោយស្រីៗនាំគ្នាមើលព្រោងព្រាតព្រោះតែសម្រស់ដ៏ស្រស់សង្ហានឹងបបូរមាត់ដ៏ក្រាស់ខ្មឹកដំណើរដើរយ៉ាងមាំ បញ្ចេញចរឹកម៉ឺងម៉ាត់បំផុតដែលអាចឆក់យកបេះដូងស្រីៗបានទាំងហ្វូងយ៉ាងឆាប់រហ័ស។

« អាជេមនៅទីនេះ! »

ពេលឃើញដំណើររបស់នាយកម្លោះមកនាយកម្លោះប៉នក៏ប្រញ៉ាប់ហៅមកនិយាយព្រោះតែពេលនោះនាយនឹងភូវិនក៏នៅខាងក្រោមដូចគ្នាទើបពេលដែលនាយកម្លោះចូលមកពួកគេអាចដឹងបានយ៉ាងងាយព្រោះសំឡេងសម្រែករបស់ពួកស្រីៗដែលនៅក្នុងក្លឹបនេះ

« មានការអីឆាប់និយាយមក! »
« អញចង់អោយហែងជួយតាមរកប្អូនរបស់អញ!! »
« ពីណាគេ? ប្អូនមួយដែលហែងធ្លាប់និយាយកាលមុនចេញដើរលេងផឹកសុីលេងស្រី/ប្រុសស្អីនឹងមែន? »

នាយកម្លោះប៉នឮមិត្តនិយាយបែបនេះក៏ប្រញ៉ាប់ងក់ក្បាលបញ្ជាក់

« អឹម »

« មានរឿងអីបានជាអោយអញដើររកហើយទូរសព្ទមានមិចមិនខលទៅ! »
« ខលវាមិនលើក!! ហើយមិនដឹងជាវាបាត់ខ្លួនទៅណាទេ1ខែជាងហើយ!! ធុញពិតមែនអាក្មេងជើងល្អនេះបានតែចាប់វាឃុំក្នុងបន្ទប់ទុកទេតើនេះ មួយថ្ងៃៗគិតតែពីដើរៗ »

នាយកម្លោះប៉ននិយាយបណ្ដើរធ្វើកាយវិការបណ្ដើរដែលធ្វើអោយភូវិនមើលហើយឃ្នើសចិត្តជាខ្លាំង និយាយមើលតែអ្នកសារព័ត៌មានទៅហើយ លើកដៃលើកជើងផងមាត់និយាយផង ចំជាគួរអោយអស់សំណើចពិតមែន។

« និយាយមើលតែអ្នកសារព័ត៌មានហើយអាប៉ន »

ភូវិនលូកមាត់និយាយកាត់នៅពេលដែលប៉នកំពុងនិយាយជាមួយនាយកម្លោះ

« អឺណា៎!! អញបារម្ភពីប្អូនចឹងហើយនិយាយស្ដីពន្យល់អាជេមអោយវាយល់កុំអោយរកមកខុសមនុស្ស »
« អោយរូបប្អូនហែងមកអញមកស្រួលអញជួយដើររក »

នាយកម្លោះបញ្ចេញគំនិតភ្លាមៗណាមួយនាយក៏ចង់ស្គាល់ពីមុខមាត់របស់ប្អូនមិត្តនាយដូចគ្នា

« ចាំតិចអញដកទូរសព្ទរករូបវាសិន »

នាយកម្លោះប៉នដកទូរសព្ទយកមកអូសចូលអាខោនអាយជីរបស់ប្អូនហើយបង្ហាញអោយជេមមើល

« នេះអាជេម »

ទុឺង....ទឺងៗ...

នាយកម្លោះជេមមីណាយ៍រៀបនឹងមើលរូបប្អូនប្រុសរបស់មិត្តហើយពេលនោះទូរសព្ទរបស់នាយស្រាប់តែមានអ្នកខលមកចំពេលដែលប៉នអោយរូបប្អូនប្រុសរបស់ខ្លួនទៅនាយកម្លោះជេមមីណាយ៍ដើម្បីមើល

« ចាំតិចអញលើកទូរសព្ទមួយភ្លេត »

+In call
«ហាឡូ!! ម៉ែដោះមានការងារអ្វីមែនទេ?? »
« លោកប្រុសគឺលោកម្ចាស់ធំធ្លាក់ពីលើកាំជណ្ដើរហើយអ្វីដែលសំខាន់ពេលនេះជំងឺរបស់លោកម្ចាស់ធំកំពុងតែរើឡើងដូចគ្នា »
« មើលថែលោកប៉ាផង ខ្ញុំនឹងប្រញ៉ាប់ចេញទៅឥឡូវនេះ »
+Call end

នាយកម្លោះជេមមីណាយ៍ប្រញ៉ាប់បិទខលហើយក៏ចូលមកក្នុងមកនិយាយជាមួយមិត្តរបស់នាយ

« អាប៉ន...អាវិន!! អញទៅផ្ទះហើយមានការងារសំខាន់នៅផ្ទះ »

នាយកម្លោះជេមមីណាយ៍រត់ចេញពីក្លឹបរបស់មិត្តនាយយ៉ាងលឿននឹងបើកឡានចាកចេញទៅភូមិគ្រិះនរ៉ាវិតទាំងប្រញ៉ាប់ប្រញ៉ាល់។

គ្មាន vote&cmt គ្មានការចេញភាគតរហ័សទាន់ចិត្តជាដាច់ខាត។😤

To be continued...... 🌱

~???????????? Black Face Mask ?[ End ]SS1Where stories live. Discover now