+បន្ទាប់ប្រជុំ
នៅឯបន្ទប់ប្រជុំបង្ហាញអោយឃើញបុរសម្នាក់អង្គុយរងចាំនាយកម្លោះជេមមីណាយ៍ដើម្បីនិយាយពិភាក្សាពីការងារ បន្តិចក្រោយមកទ្វាបន្ទប់បើកឡើងបង្ហាញអោយឃើញនាយកម្លោះសង្ហាដើរចូលមកយ៉ាងមាំទាំ
« ខ្ញុំសុំទោសផងដែលអោយលោករ៉ាក់ផានុនរងចាំខ្ញុំយ៉ាងយូ »
« បាទមិនអីទេ »នាយកម្លោះដាក់ខ្លួនអង្គុយនៅលើកៅអីនឹងចាប់ផ្ដើមនិយាយការងារយកតែម្ដង« រឿងឃ្លាំងកាំភ្លើងនោះខ្ញុំនឹងចាប់ផ្ដើមពង្រីកវាអោយធំជាងមុនដើម្បីងាយស្រួលក្នុងការលក់ដូរនឹងទទួលប្រាក់កម្រៃច្រើន បន្ទាប់មកយើងប្រាស់នាវាដើម្បីដឹកជញ្ជូនងាយនឹងដល់គោលដៅ »
« បាទ ប៉ុន្តែការជួញដូរកាំភ្លើងតាមនាវាគឺវាមានបញ្ហាព្រោះតែបញ្ហាអាកាសធាតុ បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួលខ្លាំងណាស់ទើបបណ្ដាលអោយជើងនាវាចេញយឺតយ៉ាង »
« មិនអីទេបញ្ហាអាកាសធាតុវាជារឿងធម្មតាស្រាប់ទៅហើយ មួយទៀតបើសិនជាកាំភ្លើងទាំងនោះដាក់តាមផ្លូវទឹកមិនបានទេប្រើផ្លូវគោកឬជើងអាកាសទៅព្រោះយើងក៏មានប្រព័ន្ធផ្លូវគោកនឹងជើងហោះហើរច្រើនដូចគ្នា »
« ជើងអាកាសវាអាចមានបញ្ហាដូចគ្នា ចំណែកជើងគោកវិញក៏រឹតតែពិបាក ព្រោះទំនេញយើងនីមួយៗចេញមិនក្រោមខ្ទងម៉ឺនទេ ចឹងហើយវាអាចមានបញ្ហាចរាចរណ៍ដល់ប្រជាជន »
« កិច្ចការប៉ុណ្ណឹងខ្ញុំសង្ឃឹមថាលោកដោះស្រាយវាបានដោយមិនចាំបាច់ខ្ញុំត្រូវនិយាយច្រើនទេហើយពេលនេះកិច្ចប្រជុំគឺចប់ត្រឹមនេះ!! »នាយកម្លោះជេមមីណាយ៍ធុញនឹងដៃគូការងារនេះដែលមិនអាចបំពេញការងារបន្តិចបន្តួចបែបនេះបានទើបនាយបញ្ឈប់ការពិភាក្សាត្រឹមនេះ ព្រោះសម្រាប់នាយរឿងបែបនេះដោះស្រាយដោយរលូន មិនបាច់ពិភាក្សាអ្វីច្រើន។
នាយងើបឡើងដើរចេញពីបន្ទប់ប្រជុំចុះខាងក្រោមដោយមានជូឡុងជាអ្នករត់ទៅយកឡានដើម្បីមកទទួលនាយ
« លោកប្រុសចេញពីនេះយើងទៅណាទៀតបាទ? »
« ផ្ទះ! »នាយកម្លោះនិយាយរួមទាំងយកដៃមកខ្ទមមុខរបស់ខ្លួន នាយធុញណាស់ ពិតជាធុញនឹងដៃគូការងារដែលរឿងអ្វីបន្តិចក៏ត្រូវពិភាក្សា រឿងបន្តិចក៏ត្រូវបើកការប្រជុំ បើដៃគូបែបៗនេះនាយមិនសហការតាំងពីដំបូងនាំតែខាតបង់ពេលវេលាឥតប្រយោជន៍មួយសន្ទុះក្រោយមកឡានរបស់នាយត្រូវបានបើកចូលមកក្នុងភូមិគ្រឹះរ៉ាវិត។

YOU ARE READING
~???????????? Black Face Mask ?[ End ]SS1
Romance????????????????? ????????????????????????????????????? ??????????????????????????????????????????????????????????????? ?????????????????????????????????????????????????????????????? ????????????????????????????????????????????? ????????????????????...
?????? Ep13
Start from the beginning