« បានហើយឈប់និយាយ ក្រែងប្រញ៉ាប់ទៅយកប៉ាម៉ាក់ហី!! អោយលឿន!! »
ហ្វតនិយាយហើយក៏ដើរចូលទៅខាងក្នុងឡានបាត់ដោយទុកអោយបងប្រុសនេះមើលដំណើរប្អូនប្រុសពីក្រោយរួចក៏ដើរទៅតាមប្អូនដែលនាយជាអ្នកបើកឡានដោយផ្ទាល់ដៃ
+ព្រលានយន្តហោះ
នៅព្រលានយន្តហោះយើងបានឃើញមនុស្សប្រុសស្រីវ័យចំណាស់ពីរនាក់កំពុងតែអង្គុយរងចាំកូនប្រុសសំណព្វចិត្តទាំងពីរនាក់មកទទួល ពេលអង្គុយបានមួយសន្ទុះក៏មានបុរសម្នាក់រត់មកស្រែកហៅលោកទាំងពីរយ៉ាងខ្លាំង
« ប៉ាម៉ាក់! »
ហ្វតណាត់តាវ៉ាតរត់មកយ៉ាងលឿន លោកប្រុសនឹងលោកស្រីណាត់តាវ៉ាត់ឃើញកូនប្រុសរត់តម្រង់លាតដៃយ៉ាងធំបម្រុងនឹងឱបបែបនេះពួកគាត់ក៏បានងើបឈរហើយលាតដៃជាសញ្ញាឱបដើម្បីអោយកូនប្រុសរត់ចូលមកឱបក្នុងរង្វង់ដៃរបស់ពួកគាត់
« ហ្ហឹម....ម៉ាក់នឹកឯងណាស់នៀក »
« ហ្វតក៏នឹកម៉ាក់ដែរ »
« នេះហ្វតនឹកតែម៉ាក់អត់នឹកប៉ាទេហី?? »
« នឹកដូចគ្នាបាទ!! »នាយកម្លោះប៉នដែលដើរមកពីក្រោយឃើញប៉ាម៉ាក់អោបហ្វតហើយមិនខ្វល់ពីខ្លួនបែបនេះនាយក៏បញ្ចេញអាការះលក្ខណះច្រណែនបែបលេងសើចដាក់ទៅកាន់ប៉ាម៉ាក់នឹងប្អូនរបស់ខ្លួន
« ហ្ហឹម...ធ្វើមិចយើងអត់សំខាន់...ប៉ាម៉ាក់ប្រហែលជាលែងខ្វល់ពីខ្ញុំហើយមើលទៅ »
ផូស៎....ផូស៎
នាយនិយាយមិនទាន់នឹងចប់ប្រយោគស្រួលបួលម៉ាក់របស់នាយកម្លោះក៏លើកដៃវាយនាយមួយដៃនឹងនិយាយឡើងទាំងគ្រឺតខ្នាញ់ជាមួយកូនប្រុស
« ឯងនេះចេះច្រណែនប្អូនតាំងពីកាលហ៎ាស?? ធំៗហើយតែចរឹកឡើងក្មេង មកកុំអោយច្រណែនចូលមកម៉ាក់ឱបដែរ »
លោកស្រីនៅពេលដែលឮកូនប្រុសនិយាយបែបនេះលោកស្រីក៏វាយកូនប្រុសមួយដៃហើយក៏លាតដៃដើម្បីអោយកូនប្រុសចូលមកឱបក្នុងរង្វង់ដៃដ៏កក់ក្ដៅ
« កុំអាល័យតែឱបនេះជិតកន្លះម៉ោងហើយ!! តោះទៅផ្ទះប៉ាឃ្លានហើយ!! »
លោកណាតាវ៉ាត់លូកមាត់និយាយព្រោះតែពេលនេះគាត់ពិតជាឃ្លានពិតមែនជាពិសេសស្នាដៃចុងភៅដែលនៅផ្ទះរបស់គាត់នឹងឯង។ នៅពេលដែលឮសម្ដីអ្នកជាឪពុកនិយាយហើយពួកគេទាំងអស់គ្នាក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ។

YOU ARE READING
~???????????? Black Face Mask ?[ End ]SS1
Romance????????????????? ????????????????????????????????????? ??????????????????????????????????????????????????????????????? ?????????????????????????????????????????????????????????????? ????????????????????????????????????????????? ????????????????????...
????????? Ep15
Start from the beginning