Part1
នៅក្នុងគ្រួសារមួយដែលមានសមាជិក៨នាក់ក្នុងនោះមានម្ដាយឪពុក២នាក់នឹងកូនៗចំនួន៦នាក់ទៀតដែលកូនៗទាំងអស់នោះគឺសុតតែជាមនុស្សប្រុសទាំងអស់។ លោកផាកនឹងអ្នកស្រីផាកគាត់ពិតជាចង់បានកូនស្រីខ្លាំងណាស់គាត់ព្យយាមតាមយកកូនស្រីប៉ុន្មានដងហើយតែនៅតែមិនបានរហូតដល់កូនទី៦ទើបគាត់មិនតាមយកតទៀត។ បើនិយាយពីគ្រួសារផាកមួយនេះវិញ គឺជាគ្រួសារដែលមានកេរ្តិ៍ឈ្មោះនឹងមានជាងគេក្នុងចំណោមគ្រួសារអ្នកមានទាំងអស់ក្នុងប្រទេសកូរ៉េ គ្រួសារមួយនេះមានគ្រប់យ៉ាងទាំងអស់មិនថាលុយ ឡាន វីឡា នឹងទ្រព្យសម្បតិ្តជាច្រើនទៀតរួមមាន ក្រុមហ៊ុនអចលនទ្រព្យជាច្រើន មានមុខជំនួញក្នុងដៃជាច្រើនរាប់មិនអស់ ប៉ុន្តែទោះបីជាគ្រួសារមួយនេះមានគ្រប់យ៉ាង យ៉ាងណាក៏ដោយក៏ហាក់ដូចជាគ្មានសុភមង្គល់អ្វីបន្តិចសោះឡើយ ព្រោះលោកស្រីផាកគាត់កំពុងនឹងមានជំងឺមហារីកដំណាក់កាលចុងក្រោយទៅហើយចំណែកគោលបំណងដ៏ធំមុននឹងគាត់ស្លាប់នោះគាត់ចង់បានកូនស្រី ។រហូតមានថ្ងៃមួយគាត់ក៏បានសម្រេចចិត្តទៅមណ្ឌល់កុមាកំព្រាដើម្បីទៅរកមើលក្មេងស្រីយកមកចិញ្ចឹម នៅពេលដែលគាត់បានទៅដល់មណ្ឌល់កុមារកំព្រា វាមិនមានក្មេងស្រីម្នាក់ណាដែលគាត់គួរអោយចង់យកមកចិញ្ចឹមនោះទេព្រោះក្មេងៗទាំងអស់នោះសុតតែធំៗអស់ទៅហើយ បន្ទាប់ពីបានដើរមើលអស់ចិត្តអស់ចង់ហើយដោយការហត់ណើយលោកស្រីផាកគាត់ក៏បានទៅរកកន្លែងដើម្បីសម្រាកព្រោះតែភាពហត់ណើយរបស់គាត់លោកស្រីផាកក៏ស្រាប់តែរកកល់ចង់សន្លប់តែពេលនោះជាសំណាងល្អក៏លេចវត្តមានក្មេងប្រុសតូចម្នាក់មកជួយទប់គាត់ ហើយក្មេងម្នាក់នោះក៏យកដៃតូចៗរបស់ខ្លួនមកស្ទាបក្បាលលោកស្រីផាករួចក៏និយាយថា
"អ្នកមីង អ្នកមីងដូចជាឈឺហើយ អ្នកមីងទៅពេទ្យដែលទេចាំអូនជូនទៅណា៎" ពាក្យសម្ដីដ៏គួរអោយស្រឡាញ់របស់ក្មេងតូចម្នាក់នេះបានធ្វើអោយលោកស្រីផាកចាប់ផ្ដើមញញឹមឡើងមកដោយខ្លួនឯង គាត់មានអារម្មណ៍ថាដូចជាមាននិស្ស័យជាមួយក្មេងម្នាក់នេះខ្លាំងណាស់មិនតែប៉ុណ្ណោះគាត់ក៏ចូលចិត្តនៅអត្តចារឹករបស់គេទោះមិនមែនជាមនុស្សធំត្រឹមជាក្មេងតូចម្នាក់សោះប៉ុន្តែការនិយាយស្ដីដូចមនុស្សពេញវ័យយ៉ាងចឹង
"មីងអត់អីទេគ្រាន់តែវិលមុខ! គ្មួយឈ្មោះអីហើយអាយុប៉ុន្មាន"លោកស្រីផាកអង្អែលសក់ក្បាលក្មេងតូចម្នាក់នោះផ្ដល់ស្នាមញញឹមព្រមទាំងសំនួរសួរទៅកាន់គេ
"អូនឈ្មោះ យ៉ាង ជុងវ៉ុនឈ្មោះនេះអ្នកគ្រូអូនប្រាប់ថាម៉ាក់បស់អូនអ្នកដាក់អោយមុននឹងគាត់យកអូនមកទុកទីនេះ ហើយឥឡូវនេះអូនអាយុ៦ឆ្នាំហើយ អ្នកមីង" ជុងវ៉ុនតបទៅលោកស្រីផាកវិញមិនអោយទាក់សូម្បីមួយម៉ាត់សម្ដីសម្ដៅសមជាមនុស្សពេញវ័យខ្លាំងណាស់ ប៉ុន្តែគួរអោយអាណិតមិនគួរណាគ្រួសារយកគ្នាមកបោះបង់ចោលបែបនេះសោះ។ លោកស្រីផាកអង្អែលផ្ទៃមុខជុងវ៉ុនថ្មមៗ ហើយញញឹមទៅកាន់គេព្រមជាមួយទឹកភ្នែកដែលកំពុងស្រក់ប្រៀបដូចជាម្ដាយដែលបានរកឃើញកូនរបស់ខ្លួន
"អ្នកមីង អ្នកមីងកុំយំអី" ជុងវ៉ុនយកដៃរបស់ខ្លួនទៅជូតទឹកភ្នែកអោយលោកស្រីផាកយ៉ាងស្និតស្នាលប្រៀបដូចកូនកំពុងជូតទឹកភ្នែកអោយម្ដាយចឹង ក្មេងតូចញញឹមដាក់លោកស្រីផាកធ្វើអោយគាត់បានឃើញនូវស្នាមញញឹមដ៏ស្រស់ស្អាតមួយនេះ គាត់ពិតជាចង់ឃើញវាជារៀងរាល់ថ្ងៃខ្លាំងណាស់
"មីងយំព្រោះមីងគិតថាគ្មួយដូចជាមនុស្សម្នាក់ដែលមីងបានស្គាល់ប៉ុន្តែឥឡូវគេបានទៅចោលមីងបាត់ទៅហើយ!! ជុងវ៉ុន"
"បាទ"
"ចង់មានម៉ាក់ដែលទេ"
"ជុងវ៉ុនចង់មានម៉ាក់ ប៉ុន្តែម៉ាក់អត់ចង់មានជុងវ៉ុនទេ ម៉ាក់ថាជុងវ៉ុនជាមនុស្សស៊យដែលធ្វើអោយលោកប៉ាត្រូវស្លាប់! អ្ហឹកៗៗ" ជុងវ៉ុនស្រាប់តែយំយកៗហាក់ដូចជារឿងទាំងនេះកំពុងប៉ះពាល់ផ្លូវចិត្តរបស់គេយ៉ាងចឹង
"អ្នកផ្សេងមិនចង់មានជុងវ៉ុន ប៉ុន្តែម៉ាក់ចង់មានជុងវ៉ុនណាកូន !មកនូវជាមួយម៉ាក់ណា ម៉ាក់នឹងមើលថែកូនអោយបានល្អ" នេះទើបគេនិយាយថារកអោសប្រទះចង្គ្រានហ្គាស់ពិតមេន គោលបំណងរបស់លោកស្រីផាក គាត់ចង់មករកក្មេងស្រីដើម្បីយកទៅចិញ្ចឹមប៉ុន្តែបែរជាជាប់គាំងជាមួយនឹងជុងវ៉ុនដែលជាក្មេងប្រុសតូចម្នាក់នេះទៅវិញ ស្មាមញញឹមរបស់ជុងវ៉ុននឹងសម្ដីប្រៀបដូចមនុស្សធំរបស់គេបានទាញចិត្តលោកស្រីផាកអោយធ្វើយ៉ាងណាត្រូវតែជ្រើសក្មេងម្នាក់នេះយកទៅចិញ្ចឹមទោះជាក្មេងប្រុសមិនដូចទៅនឹងអ្វីដែលគាត់ចង់បាន តែគាត់នឹងសន្យាថាមើលថែនាយតូចអោយល្អប្រៀបដូចជាកូនបង្កើតរបស់គាត់
"មិនល្អទេដឹង! ជុងវ៉ុនមិនចង់ទៅធ្វើជាបន្ទុកអោយនរណាម្នាក់ទេ"
"កុំគិតអីចឹងណាកូន កូនមិនមែនជាបន្ទុករបស់ម៉ាក់ទេម៉ាកមានគ្រប់យ៉ាងម៉ាក់អាចមើលកូនបានយ៉ាងល្អ មកនៅជាមួយម៉ាក់ណាម៉ាក់នឹងមើលថែជុងវ៉ុនអោយដូចជាកូនបង្កើតរបស់ម៉ាក់"
"តែជុងវ៉ុនខ្លាចពេលម៉ាក់ឈប់ស្រឡាញ់អូន ម៉ាក់យកអូនមកទុកចោលទៀត"
"ពុទ្ធោកូន ! មកនូវជាមួយម៉ាក់ ម៉ាក់សូមសន្យាដោយជីវិតម៉ាក់ថាម៉ាក់នឹងមើលថែកូនអោយបានល្អ នឹងគ្មានថ្ងៃបោះបង់កូនចោលជាដាច់ខាត"
"បាទ ! ជុងវ៉ុននឹងទៅជាមួយម៉ាក់" ជុងវ៉ុបតូចរំភើបស្ទើរស្រក់ទឹកភ្នែកដែលពេលនេះខ្លួនអាចនឹងមានម៉ាក់ហៅម្ដងទៀតហើយបន្ទាប់ពីមួយឆ្នាំដែលម៉ាក់គេយកគេមកទុកចោលនៅទីនេះ ប៉ុន្តែចំពោះមូលហេតុយើងក៏មិនដឹងច្បាស់ថាហេតុអ្វីគាត់ធ្វើបែបនេះដាក់កូនប្រុសដែលគួរអោយស្រឡាញ់របស់គាត់ដោយមិននឹងស្រណោះអ្វីបន្តិចសោះ ហើយពេលនេះក៏មិនដឹងថាគាត់ទៅដល់ទីណាហើយទេ។មកហើយៗមកបែបតិចព្រោះចង់អោយអ្នកទាំងអស់គ្នាសាកអានសិនថាយ៉ាងណាដែល🩷ជួបគ្នាភាគក្រោយ🥰
កុំភ្លេច vote អោយមីនៗអោយច្រើនៗណា🤟

YOU ARE READING
My six brothers ( ?????????????????????) ? (END) season1
Fanfiction??????????????????????????????????! ?????????????????????????????????????????????????????????????????????!? "???????????????????????????????????????????????????????????????"