抖阴社区

?????????????????????????????????????

1.3K 123 24
                                    

Part4

ពេលល្ងាចឈានចូលមកដល់ដូចសប់មួយដងនៅក្នុងគ្រួសារផាកពេលនេះក៏កំពុងអង្គុយទទួលទានអាហារពេលល្ងាចផងដែល ប៉ុន្តែលើកលែងតែនីគីតែប៉ុណ្ណោះដែលគេមិនបានចូលរួមបរិភោគអាហារពេលល្ងាចជាមួយគ្រួសារ លោកផាកដោយឃើញថាកូនប្រុសរបស់ខ្លួនមិនបានចូលរួមញ៉ាំអាហារពេលល្ងាចជាមួយនោះគាត់ក៏បានដកខ្លួនចេញម្នាក់ទៀតដោយលេសថាគាត់មិនសូវឃ្លាន តែការពិតទៅគឺគាត់ចង់ទៅរកនីគីនៅក្នុងបន្ទប់ទោវិញទេ
"តុ តុ" សម្លេងគោះធ្វាបន្ទប់ នីគីដែលកំពុងគេងលេងទូរស័ព្ទនោះក៏ប្រញ៉ាប់ដើរទៅបើកធ្វាភ្លាម
"លោកប៉ា"
"ហេតុអ្វីថ្ងៃនេះឆាប់ចូលគេងម្លេស" លោកផាកដើរមកអង្គុយលើគ្រែគេងរបស់កូនរួចប្រញ៉ាប់សួរទៅកាន់គេភ្លាម
"មិនទាន់ងងុយទេគ្រាន់តែគេងលេងធម្មតា" សម្លេងកំបុតៗរបស់នីគីនិយាយទៅកាន់ឪពុកព្រោះជាធម្មតាគេមិនសូវជាចេះនិយាយផ្អែមប៉ុន្មានទេមិនថាតែជាមួយឪពុកតែម្ដាយរបស់គេក៏គេមិនដែលនិយាយផង
"មិចមិនចុះទៅញ៉ាំបាយ គ្រប់គ្នាគេកំពុងញ៉ាំអស់ហើយ"
"ខ្ញុំមិនឃ្លាន"
"មិនឃ្លានឬមិនចង់ឃើញមុខជុងវ៉ុន" លោកផាកនិយាយឡើងហាក់ដូចជាបានដឹងថានីគីមិនចូលចិត្តជុងវ៉ុន
"លោកប៉ាកុំនិយាយឈ្មោះក្មេងនោះ ខ្ញុំមិនចង់លឺទេ"
"មិចបានស្អប់ជុងវ៉ុនខ្លាំងម្លេស គេត្រឹមតែកូនក្មេងតូចមួយនឹង"
"ខ្ញុំមិនចូលចិត្តមុខវា! ហើយខ្ញុំក៏មិនយល់ពីអ្នកម៉ាក់ដែលហេតុអ្វីទៅក្រែងគាត់ចង់បានកូនស្រីហ្អី មិចបានសម្រេចសម្រួលគាត់ទៅយកក្មេងប្រុសនោះមកចិញ្ចឹមវិញ"
"ចុះបើពេលនេះជុងវ៉ុនជាមនុស្សស្រីកូននឹងលេងស្អប់គេមេនទេ"
"....." នីគីឆ្លើយមិនចេញព្រោះសំនួរលោកផាកបានធ្វើអោយខួរក្បាលគេជាប់គាំងគិតអ្វីមិនឃើញ
"ស្ដាប់ប៉ាណានីគីម៉ាក់របស់ឯងធ្វើនេះក៏ព្រោះគាត់មានហេតុផលរបស់គាត់ ណាមួយជុងវ៉ុនគេជាក្មេងគួរអោយស្រឡាញ់ថែមទៀត គេឆ្លាតហើយចេះស្ដាប់បង្គាប់មើលទៅគេមានអត្តចារឹកល្អ! ប៉ាចង់អោយកូនរៀនបើកចិត្តទទួលយកប្អូនចាត់ទុកថាគេជាប្អូនបង្កើតរបស់កូនម្នាក់ទៀតទៅចុះណា៎ ធ្វើដើម្បីម៉ាក់របស់កូនព្រោះគាត់នៅជាមួយយើងមិនយូទេ"
"ខ្ញុំដូចជាងងុយគេងហើយ លោកប៉ាត្រឡប់ទៅវិញចុះ" នីគីនិយាយខុសប្រធានបទមិនព្រមឆ្លើយនឹងសំនួររបស់ឪពុកតែបែរជាអោយឪពុកអោយចេញពីបន្ទប់ខ្លួនទៅវិញ មើលទៅនីគីគេប្រហែលជាមិនទាន់អាចទទួលយកបាននូវរឿងដែលលោកផាកនិយាយទើបគេសម្រេចចិត្តមិនចង់តទៅកាន់គាត់ព្រោះចង់យកពេលមកគិតសិន
"អឹម! រាត្រីសួរស្ដីកូនប្រុស" បន្ទាប់ពីលោកផាកចេញបាត់នីគីក៏បានដើរមកអង្គុយលើគ្រែរបស់គេវិញ នាយយកដៃទ្រោបមុខហាក់ដូចជាធុញថប់នៅក្នុងខ្លួន គេពិតជាទទួលស្គាល់ពិតមេនថាតាំងពីជុងវ៉ុនដើរចូលមកក្នុងផ្ទះនេះគេមិនដែលសប្បាយចិត្តម្ដងណាទេព្រោះគេខ្លាច ខ្លាចថាជុងវ៉ុននឹងមកដណ្ដើមគ្រប់យ៉ាងចេញពីគេ មិនថាទាំងក្ដីស្រឡាញ់ឬទ្រព្យសម្បតិនោះឡើយ
"ខ្ញុំគួរតែចូលចិត្តគេឬអត់បើខ្ញុំស្អប់មុខគេខ្លាំងយ៉ាងណឹង ជាពិសេសអាថ្ពាល់ខួចទាំងសងខាងរបស់គេ គ្រាន់តែឃើញគេញញឹមពេលណាខ្ញុំចង់តែសម្លាប់គេចោលភ្លាមៗទេ" នីគីដាក់ខ្លួនគេង និយាយមកយ៉ាងលឺៗអោយធូក្នុងខ្លួនថាគេពិតជាស្អប់ជុងវ៉ុនកម្រិតណា មនុស្សកំពុងតែមិនចូលចិត្តស្រាប់ហើយនៅសុខៗមកអោយខ្លួនរៀនបើកចិត្តទទួលយកគេមកធ្វើជាប្អូនទៀត គ្មាននរណាអាចធ្វើបានទេ។ ហើយមើលទៅពេលនេះនីគីគេពិតជាតប់ប្រមល់ក្នុងខ្លួនណាស់ណាមួយម្ខាងជាម្ដាយហើយម្ខាងទៀតជាអារម្មណ៍ខ្លួនឯង តើគួរជ្រើសមួយណាទៅគេខ្លួនឯងក៏មិនចង់ធ្វើជាមនុស្សអាត្មានិយមដែលគិតតែពីអារម្មណ៍ផ្ទាល់ខ្លួននោះទេតែគេពិតជាធ្វើមិនបានទាល់តែសោះក្នុងការដែលអោយទៅល្អជាមួយនឹងជុងវ៉ុននោះ
"ហ៊ឺយ ធុញណាស់ហេតុអ្វី ហេតុអ្វីបានជាចាំបាច់អោយអាក្មេងម្នាក់នោះមកចូលក្នុងជីវិតខ្ញុំធ្វើអី វាជាម្ចាស់កម្មពារឬយ៉ាងណា" នីគីនិយាយឡើងខ្លាំងៗម្ដងទៀត នាយធាក់ភួយរហូតដល់ធ្វើអោយរញ៉េរញ៉ៃ រួចក៏គ្រវែងខ្នើយចោលធ្វើអោយរាយប៉ាយពេញបន្ទប់។
.......................................
ពាក់កណ្ដាលអាធ្រាតមនុស្សម្នាក្នុងគ្រួសារបាននាំគ្នាចូលសម្រាកទៅតាមបន្ទប់រាងខ្លួនអស់បាត់ទៅហើយលើកលែងតែជុងវ៉ុនម្នាក់ប៉ុណ្ណោះដែលមិនព្រមគេង គេដើរទៅដើរមកនឹងមុខប្ទប់បងៗរបស់គេបានមួយសន្ទុះទើបបើកធ្វាចូលបន្ទប់មួយដែលជាបន្ទប់របស់នីគី ជុងវ៉ុនបើកធ្វាថ្មមដោយប្រុងប្រយ័ត្នព្រោះខ្លាចបង្ករជាសម្លេងដល់ម្ចាស់បន្ទប់ គេដើរមកជិតគ្រែដែលនីគីកំពុងគេងរួចឡើងទៅអង្គុយលើពូកចាប់យកដៃរបស់នីគីថ្មមៗយកមកដាក់លើភ្លៅរបស់ខ្លួនរួចចាប់ផ្ដើមយកបង់រុំរបួសចេញពីក្នុងហោប៉ៅអាវគេងយប់របស់ខ្លួនមករុំរបួសដៃអោយបង ព្រោះប្រហែលមកពីងូតទឹកទើបបានជានីគីគេស្រាយបង់រុំចេញហើយមិនរុំទៅវិញ ។ បន្ទាប់ពីបញ្ចប់ការរុំរបួសអោយបងយ៉ាងមានជំនាញហើយហើយនោះ ជុងវ៉ុនគេក៏ប្រញ៉ាប់ ចុះពីលើគ្រែយ៉ាងលឿនរួចរត់ចេញទៅបាត់ តែពេលទៅដល់មាត់ធ្វាជុងវ៉ុនស្រាប់តែរត់បកមករកនីគីវិញ រួចក៏អោនថើបថ្ពាល់នាយមួយខ្សឺតមុននឹងនិយាយថា
"សុបិន្តល្អ បងនីគី" បន្ទាប់ពីជុងវ៉ុនរត់ចេញទៅបាត់នីគីក៏បើកភ្នែកឡើងមក លើកដៃដៃជុងវ៉ុនបានរុំរបួសអោយមុននេះយកមកមើលរួចនិយាយថា
"ហ៊ានថើបយើងផងអាល្អិត ចាំមើលយើងមិនអោយរួចខ្លួនទេ"

My six brothers ( ?????????????????????) ? (END) season1Where stories live. Discover now