抖阴社区

???????????????????

1.8K 138 19
                                    

Part2

បន្ទាប់ពីចំណាយពេលជាយូតាំងពីនៅមណ្ឌល់កុមារកំព្រារហូតមកដល់ផ្ទះវិញវាចូលពេលល្ងាចបាត់ទៅហើយ ចំណែកសមាជិកក្នុងផ្ទះក៏កំពុងអង្គុយជុំគ្នាទាំងកូនៗនឹងឪពុកផងដែល។ លោកស្រីផាកចុះពីលើឡានដើរសម្ដៅចូលក្នុងផ្ទះដោយបានដឹកដៃជុងវ៉ុនមកជាមួយផង ។ទាំងលោកផាក នឹងកូនៗរបស់គាត់សុតតែស្រឡាំងកាំងគ្រប់គ្នាព្រោះគោលបំណងលោកស្រីផាកគឺទៅរកកូនស្រីប៉ុន្តែពេលមកវិញក៏បែជាបានក្មេងប្រុសមកជាមួយទៅវិញ
"អូន! នេះវាយ៉ាងមិចវិញ" លោកផាកក្រោកឈរឡើងប្រញ៉ាប់សួរទៅកាន់ប្រពន្ធយ៉ាងលឿន
"អូននឹងបកស្រាយប្រាប់បងពេលក្រោយ តែពេលនេះអូនសូមណែនាំក្មេងនេះអោយបងនឹងកូនបានស្គាល់! គេ ឈ្មោះយ៉ាង ជុងវ៉ុន"
"ជម្រាបសួរ ! អូនឈ្មោះយ៉ាង ជុងវ៉ុន"
"យ៉ាង ជុងវ៉ុន" លោកផាកឧទានឈ្មោះឡើងតិចៗ
"ជុងវ៉ុន ម៉ាក់នឹងណែនាំឈ្មោះកូនៗរបស់ម៉ាក់អោយជុងវ៉ុនបានស្គាល់ណា"
"បាទ"
"ម្នាក់នេះឈ្មោះ ផាក ហ៊ីសឹង ជាបងគេបង្អស់ ចំណែកម្នាក់ទៀតឈ្មោះ ផាក ជុងស៊ុងកូនអាចហៅបងថាជេយ៍បានណា៎ ជាបងទី២របស់កូន ចំណែកម្នាក់នោះឈ្មោះ ផាក សុងហ៊ុន ជាបងទី៣ ម្នាក់ទៀតនោះឈ្មោះ ផាក ជេយ៉ុនកូនអាចហៅគាត់ថាជេគបានណាហើយជេគជាបងទី៤របស់កូន ចំណែកម្នាក់នោះឈ្មោះ ផាក ស៊ុននូ ជាបងទី៥របស់កូន ហើយម្នាក់ទៀតឈ្មោះ ផាក នីគី ជាបងទី៦របស់ជុងវ៉ុន"
"បងហ៊ីសឹង បងជេយ៍ បងសុងហ៊ុន បងជេគ បងស៊ុននូ បងនីគី អូនហៅឈ្មោះបងៗត្រូវទេម៉ាក់" ជុងវ៉ុនជាក្មេងឆាតប្រាប់តែម្ដងគេក៏អាចចាំឈ្មោះបងៗចិញ្ចឹមរបស់គេបានទាំងអស់មិនអោយបាត់ម្នាក់នោះឡើយ ចំណែកលោកផាកវិញគាត់ក៏ស្រាប់តែលេចស្នាមញញឹមឡើងហើយមើលទៅគាត់ក៏ពេញចិត្តជុងវ៉ុនខ្លាំងផងដែល
"ឆ្លាតណាស់កូនម៉ាក់ ហៅឈ្មោះបងៗមិនអោយបាត់មួយសោះ! តោះយើងទៅមើលបន្ទប់របស់កូនម៉ាក់បានអោយគេរៀបចំយ៉ាងពិសេសអោយកូនណា
"បាទម៉ាក់" ជុងវ៉ុនញញឹមហើយក៏ដើរតាមម៉ាក់របស់គេ ចំណែកលោកផាកវិញគាត់ក៏ដើរទៅតាមពីក្រោយផងដែល តែបើក្រលែកមកមើលកែវភ្នែកបងទាំង៦របស់គេវិញដូចជាខ្លាកំពុងឃើញសាច់មួយដុំយ៉ាងអីចឹង
"ហេតុអីជាប្រុសទៀតហើយ" ហ៊ីសឹងនិយាយឡើងដោយអាការះធុញទ្រាន់មើលទៅគេក៏មិនសូវជាចូលចិត្តក្មេងប្រុសប៉ុន្មានដែលលើកលេងតែប្អូនៗរបស់គេតែប៉ុណ្ណោះ
"បានប្អូនប្រុសម្នាក់ទៀតមានអីមិនល្អ មើលទៅគេគួរអោយស្រឡាញ់ណាស់ មានថ្ពាល់ខួច ភ្នែកឆ្មា មាត់តូចច្រមុះស្រួច ឆ្ងល់ណាស់អ្នកណាទៅដាច់ចិត្តយកក្មេងប្រុសគួរអោយស្រឡាញ់យ៉ាងនេះទៅបោះបង់ចោល" ស៊ុននូនិយាយបន្តពីបងរបស់គេរៀបរាាប់ថាជុងវ៉ុននេះពិតជាគួរអោយស្រឡាញ់ពិតមេន
"រូបរាងដូចមនុស្សស្រី មុខមាត់ស្អាតបាត បើធំទៅមិនដឹងជាគូរអោយចង់ស៊ីប៉ុណ្ណាទេ" ជេគនិយាយឡើងហាក់មិនខ្មាស់មាត់ខ្លួនឯងអីបន្តិចសោះ ហើយមើលទៅគេក៏ដូចជាគ្មានបំណងល្អអីលើជុងវ៉ុននោះឡើយ
"ណែទុកអនាគតអោយក្មេងផងវើយ គេនៅតូចណាស់" ជេយ៍និយាយឡើងតទៅកាន់ជេគវិញអោយបស់បង់អាគំនិតមុននេះរបស់ខ្លួនព្រោះពេលនេះជុងវ៉ុនគេត្រឹមតែជាក្មេងអាយុ៦ឆ្នាំតែប៉ុណ្ណោះ
"សុំកក់ទុកហើយ" សុងហ៊ុននិយាយឡើងទាំងទឹកមុខព្រាន ញញឹមយ៉ាងស្រស់ទៅកាន់បងប្អូនរបស់គេ។ អ្នកទាំង៥និយាយគ្នាយ៉ាងរីករាយលើកលែងតែកូនទី៦ដែលជានីគីគេមិនព្រមនិយាយអ្វីសោះបើទឹកមុខវិញអោយស្មើរថែងហាក់ដូចជាគ្មានអារម្មណ៍រីករាយអ្វីសូម្បីបន្តិចជាមួយនឹងបងបងរបស់គេ
"យ៉ាងមិចនីគី មិននិយាយអីនឹងគេទេហ៎" ស៊ុននូចាប់ផ្ដើមសួរទៅកាន់ប្អូនរបស់ខ្លួនព្រោះខើញស្ងាត់ជាងគេជាងឯង
"អាគីវាទៅចេះនិយាយស្អី ធ្វើមើលមិនដែលដឹងចារឹកវាតែប៉ុណ្ណឹង" សុងហ៊ុន
"និយាយមួយម៉ាត់ទៅកុំអោយស្ងាត់ នីគី" ជេយ៍
"មិនចង់និយាយព្រោះមិនចូលចិត្តមុខអាក្មេងម្នាក់នឹង" នីគីដាច់ចិត្តនិយាយ ព្រោះមុននេះដែលគេមិនព្រមនិយាយស្ដីនោះព្រោះគេមិនចូលចិត្តជុងវ៉ុន មនុស្សណាដែលគេស្អប់ហើយគេមិនដែលចង់ជ្រលក់មាត់និយាយជាមួយនោះទេ
"ស្អប់គេធ្វើអី យ៉ាងណាក៏អ្នកម៉ាក់យកមកចិញ្ចឹមហើយ គេក៏មានឈ្មោះជាប្អូនបើមិនចាត់ទុកជាប្អូនក៏ទុកធ្វើអីផ្សេងទៅ! ហាស់ហាស់" ហ៊ីសឹងសើចឡើងយ៉ាងសមធ្វើអោយបងប្អូនរបស់គេក៏ចាប់ផ្ដើមសើចដំណាលគ្នាទាំងអស់លើកលែងតែនីគីដែលមិនព្រមសើចឬចេញស្នាមញញឹមនឹងគេបន្តិចសោះ

My six brothers ( ?????????????????????) ? (END) season1Where stories live. Discover now