Part8
ចំណាយពេល១៥នាទីជេយ៍ក៏បានបើកឡានមកដល់ផ្ទះរបស់គេបានដោយសុវត្ថិភាព គេប្រញ៉ាប់ដោះខ្សែរក្រវ៉ាត់នឹងសម្លឹងមើលទៅជុងវ៉ុនដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ ជេយ៍គេបានភ្លឹកមើលជុងវ៉ុនបន្តិចព្រោះតែពេលដែលនាយតូចគេងវារិតតែគួរអោយស្រឡាញ់ថែមទៀត មើលចុះមាត់ដ៏តូចៗបើកចំហរបន្តិចភ្នែកបើកព្រឹមៗដូចភ្នែកទន្សាយគេឃើញពេលណាចង់តែទៅចាប់ថើបទេ។ បន្ទាប់ពីគេបានភ្លឹកជាមួយនឹងផ្ទៃមុខដ៏មានពន្លឺរបស់ជុងវ៉ុនហើយជេយ៍ក៏បើកធ្វាចុះពីឡានសម្ដៅទៅកាន់ផ្នែកម្ខាងទៀត គេបើកធ្វាឡានហើយចាប់លើកបីជុងវ៉ុនដើរចូលទៅក្នុងផ្ទះ។ ពេលនេះដែលវាឈានចូលម៉ោង៩យប់ទៅហើយជេយ៍គេបានគិតថាប្រហែលជាគ្រប់គ្នាចូលសម្រាកអស់ហើយប៉ុន្តែពេលដែលគេបីជុងវ៉ុនរៀបនឹងឡើងជណ្ដើរទៅហើយនោះសម្លេងមនុស្សម្នាក់ដែលគេបានស្គាល់ថាគឺជាបងប្រុសធំរបស់គេនោះបានបន្លឺឡើងពីក្រោយខ្នងរបស់គេ។ ជេយ៍រហ័សងាកទៅយ៉ាងលឿនព្រមទាំងជុងវ៉ុននៅក្នុងដៃ ហ៊ីសឹងងើបចេញពីកៅអីសាឡុងដើរតម្រងមករកប្អូនទាំងទឹកមុខមិនសូវពេញចិត្តព្រោះឃើញមានជុងវ៉ុននៅក្នុងដៃរបស់ជេយ៍។
"ជុងវ៉ុនកើតអី!ឯងធ្វើស្អីប្អូន!ហើយមិចបានថ្ងៃនេះកម្រចូលផ្ទះ"ហ៊ីសឹងដេញដោលសូរទៅកាន់ជេយ៍ទាំងអន្ទះសារចង់ដឹងចម្លើយពីប្អូន
"ជុងវ៉ុនមិនស្រួលខ្លួន គេគ្រាន់តែគេងលក់តែប៉ុណ្ណោះ ហើយដែលខ្ញុំកម្រមកនេះក៏ព្រោះតែនៅតាមផ្លូវភ្លៀងខ្លាំងខ្ញុំត្រូវឈប់ចាំអោយបាត់ភ្លៀងទើបធ្វើដំណើរបន្ត"
"មិនអីទេ! អោយជុងវ៉ុនមកបងមក បងយកគេទៅបន្ទប់ខ្លួនឯង" ហ៊ីសឹងយកដៃទៅត្រកងជុងវ៉ុនប៉ុន្តែត្រូវបានជេយ៍បង្វែរចេញមិនអោយប៉ះពាល់
"មិនបាច់ទេទុកអោយខ្ញុំជាអ្នកយកជុងវ៉ុនទៅខ្លួនឯង"
"ឆាប់អោយជុងវ៉ុនមកបង"
"អត់!ហេតុអ្វីនៅសុខៗមកចង់ទាមទាយកជុងវ៉ុន"
"ឯងគ្មានសិទ្ធប៉ះពាល់គេទេជេយ៍!ឆាប់អោយគេមកបង" ហ៊ីសឹងដាច់អហង្ការដាក់ជេយ៍អោយត្រូវតែប្រគល់ជុងវ៉ុនមកអោយខ្លួនហើយបើមើលទៅទឹកមុខគេពេលនេះកំពុងតែប្រចណ្ឌនឹងជុងវ៉ុនហើយ
"ជុងវ៉ុនក៏ជាប្អូនរបស់ខ្ញុំ ហេតុអ្វីថាខ្ញុំគ្មានសិទ្ធ! បងហ៊ីសឹងខ្ញុំគិតថាបងដូចជាហូងហែងជុងវ៉ុនជ្រុលពេកហើយ វាធ្វើអោយខ្ញុំឆ្ងល់ណាស់ថាបងកំពុងគិតអីលើគេ"
"ក្នុងនាមបងជាអ្នកមើលខុសត្រូវទីនេះបន្ទាប់បីលោកប៉ា បងត្រូវតែមានសិទ្ធមើលថែប្អូនៗរួមទាំងជុងវ៉ុន"
"បើអីចឹងពេលនេះខ្ញុំសុំប្រើសិទ្ធជាបងទី២ក្នុងផ្ទះនេះជាអ្នកមើលថែជុងវ៉ុនទៅចុះ" ជេយ៍និយាយហើយក៏បីជុងវ៉ុនបន្តឡើងទៅលើផ្ទះបាត់ ចំណែកហ៊ីសឹងវិញឈរមើលប្អូនដោយការមិនពេញចិត្តទឹកមុខគេពេលនេះខឹងណាស់ ខឹងនឹងជេយ៍ដែលហ៊ានប៉ះពាល់ជុងវ៉ុនរបស់គេ។ បន្ទាប់ពីជេយ៍បីប្អូនមកដល់ក្នុងបន្ទប់ហើយគេបានដាក់ជុងវ៉ុនទៅលើគ្រែថ្មមៗ រួចក៏ចាប់ទាញភួយយកមកដណ្ដប់អោយប្អូន ហើយគេក៏ដើរទៅបន្ថយម៉ាស៊ីនត្រជាក់បន្តិចអោយវាមានសីតុណ្ហភាពត្រជាក់ល្មម! គេដើរទៅជិតប្អូននាយយកដៃអង្អែលសក់ប្អូនថ្មមៗនឹងអោនទៅថើបថ្ងាស់រាងតូចមួយខ្សឺត មុននឹងផ្ដល់ស្នាមញញឹមទៅកាន់ប្អូនដែលកំពុងគេងលង់លក់មិនដឹងអី រួចក៏ដើរចេញពីបន្ទប់របស់ជុងវ៉ុន។ ស្របពេលដែលគេចេញមកក្រៅគេក៏បានជួបជាមួយនឹងស៊ុននូផងដែរ ដែលបានដើរចេញពីបនញទប់របស់គេដូចគ្នា
"បងជេយ៍!ចូលបន្ទប់ជុងវ៉ុនធ្វើអីមេនទេ" ស៊ុននូសួរទៅកាន់ជេយ៍ព្រោះឃើញថាបងខ្លួនបានចេញពីបន្ទប់ប្អូនប្រុសពៅ
"ជួបឯងល្អហើយ! បងពឹងឯងជួយទៅមើលជុងវ៉ុនជូតខ្លួនហើយប្ដូរខោអាវអោយគេផង"
"ជុងវ៉ុនកើតអី!ហើយបងចង់ទៅណា"
"ជុងវ៉ុនមិនស្រួលខ្លួនពេលនេះកំពុងគេងលក់! បងត្រូវប្រញ៉ាប់ទៅក្រុមហ៊ុនវិញព្រោះការងារនៅទីនោះមិនទាន់ហើយ ដូច្នេះបងពឹងឯងជួយមើលជុងវ៉ុនអោយបងផង"
"បាទបង ចាំខ្ញុំទៅមើលប្អូន! ចំណែកបងបើកឡានអោយស្រួលបួលយប់ណាស់ហើយ ! ហើយប្រញ៉ាប់ត្រឡប់មកផ្ទះវិញផង"
"អឹម" ជេយ៍ប៉ះស្មាប្អូនបន្តិចរួចក៏ដើរចាកចេញពីស៊ុននូយ៉ាងលឿនក្នុងដំណើរយ៉ាងប្រញ៉ាប់។
បន្ទាប់ពីបានជូតខ្លួននឹងប្ដូរសម្លៀកបំពាក់អោយប្អូនរួចហើយស៊ុននូបានដាក់ខ្លួនអង្គុយលើគ្រែជិតប្អូនដែលកំពុងគេង គេយកដៃទៅអង្អែលសក់ប្អូនថ្មមៗ មកជាមួយនឹងស្មាមញញឹមមុននឹងគេនិយាយទៅកាន់ប្អូនដែលកំពុងគេងលក់មិនដឹងអ្វី
"តាំងពីធំមកឧស្សាហ៍ឈឺខ្លាំងណាស់អាល្អិតឯងនេះ! កុំសូវឈឺពេកលឺទេ ព្រោះបងហត់នឹងបារម្ភឯងណាស់" ស៊ុននូបញ្ចប់ប្រយោគហើយក៏ចាប់ផ្ដើមដើរទៅបិទភ្លើងនឹងទុកតែអំពូលក្បាលគ្រែមួយដែលវាមានពន្លឺភ្លឺល្មមរួចក៏ដើរចេញពីបន្ទប់របស់ជុងវ៉ុន។
.....

YOU ARE READING
My six brothers ( ?????????????????????) ? (END) season1
Fanfiction??????????????????????????????????! ?????????????????????????????????????????????????????????????????????!? "???????????????????????????????????????????????????????????????"