Part3
ពេលព្រឹកព្រលឹមបានឈានចូលមកដល់នៅក្នុងគ្រួសារផាកដែលធ្លាប់តែមានសមាជិក៨នាក់ពេលនេះក៏បែរជាលើសសមាជិកម្នាក់ព្រោះវត្តមានរបស់ជុងវ៉ុន កន្លែងដែលនីគីធ្លាប់អង្គុយជិតម៉ាក់របស់គេពេលនេះក៏ជំនួសអោយវត្តមានរបស់ជុងវ៉ុនទោវិញចំណែកនាយក៏ត្រូវធ្លាក់ទៅអង្គុយចុងតុជិតស៊ុននូបងរបស់ខ្លួនហើយយមើលទៅក្រសែភ្នែករបស់នីគីពេលនេះកំពុងសម្លឹងជុងវ៉ុនមិនបាត់សោះមើលទៅដូចជាខឹងស្អប់ខ្លាំងណាស់ដែលហ៊ានមកដណ្ដើមកន្លែងរបស់ខ្លួន ។
នៅក្នុងគ្រួសារផាកនេះផងដែលគឺមានលោក ផាកដែលជាមេគ្រួសារនឹងលោកស្រីផាកប្រពន្ធរបស់គាត់ កូនទាំង៦នាក់របស់គាត់ពេលនេះកម្លោះៗអស់ហើយដោយឡែកបងគេបង្អស់មានឈ្មោះថា ផាក ហ៊ីសឹង ជាកូនទី១មានអាយុ២០ឆ្នាំ សប់ថ្ងៃជាអ្នកគ្រប់គ្រងសណ្ឋាគារផ្កាយប្រាំមួយកន្លែងនឹងជាម្ចាស់ក្រុមហ៊ុនផលិតទឹកអប់ដ៏ល្បីមួយផងដែល អត្តចារឹករបស់គេជាមនុស្សហ្មត់ចត់ មានភាពចាអ្នកដឹកនាំ មិនចូលចិត្តនិយាយច្រើន ឃើញខុសថាខុសឃើញត្រូវថាត្រូវ កាចអាក្រក់ បើខឹងម្ដងៗគ្មាននរណាហ៊ានទៅជិតទេសូម្បីតែប្អូនៗរបស់ខ្លួន បើមាននរណាម្នាក់ធ្វើអោយទាស់ចិត្តគេនឹងមិនទុកអោយរស់ស្រួលឡើយតែមនុស្សហ៊ីសឹងបើស្រឡាញ់ហើយគឺស្រឡាញ់ខ្លាំង ខ្លាំងជាងជីវិតខ្លួនទៅទៀត
កូនទី២មានឈ្មោះថា ផាក ជុងស៊ុនឬជេយ៍ មានអាយុ១៩ឆ្នាំជាអ្នកគ្រប់ហាងពេជ្យមួយកន្លែងនឹងពេលខ្លះក៏ទៅជួយការងាឪពុកខ្លួននៅក្នុងក្រុមហ៊ុន ជាមនុស្សដែលស្ងៀមស្ងាត់តែបើនាំនិយាយហើយគឺនិយាយដល់ទល់ភ្លឺក៏មាន មិនសូវចេះលាក់ចារឹកប៉ុន្មានទេបើថាស្អប់គឺបញ្ចេញអោយឃើញច្បាស់ៗតែម្ដង មិនសូវជាកាចដូចបងគេប៉ុន្មានទេ បើខឹងក៏សុខចិត្តចាញ់ព្រោះមិនចង់ឈ្លោះ ជាមនុស្សដែលមិនសូវខ្វល់ខ្វាយច្រើនទេអាចអោយអ្នកផ្សេងងាយយល់ពីខ្លួន
កូនទី៣ឈ្មោះ ផាក សុងហ៊ុន មានអាយុ១៨ឆ្នាំសបថ្ងៃនៅរៀនហើយនឹងដើរលេងមិនសូវចេះនៅផ្ទះអោយស្រណុកដូចគេទេពេលទំនេរចូលចិត្តទៅក្លឹប ផឹកស្រាអោបស្រី ជាពិសេសជាមួយនឹងកូនទី៤ត្រូវដៃត្រូវជើងគ្នាព្រោះមានអត្តចារឹកដូចគ្នាខ្លាំងសុងហ៊ុនជាមនុស្សដែលមានអត្តចារឹកព្រានពីកំណើត មានអំនួតក្អែងក្អាងគិតថាគ្រប់យ៉ាងដែលខ្លួនធ្វើគឺសុតតែត្រឹមត្រូវ ជាមនុស្សដែលមិនព្រមចាញ់ មិនសូវចេះសើច ព្រោះគេគិតថាប់គ្រាន់តែការសើចរបស់គេធ្វើអោយស្រីៗទាំងអស់នោះលង់គេមិនចាំបាច់សើចទេព្រោះត្រឹមរូបរាងសង្ហាររបស់គេ ក៏អាចធ្វើអោយគេបានស្រីទាំងអស់នោះមកដោយមិនបាច់ប្រឹង ត្បិតតែនៅក្មេងក៏ពិតមេនប៉ុន្តែមានស្រីៗមិនតិចអ្នកទេដែលឆ្លងកាត់គេរាល់ពេលដែលគេអផ្សុក
កូនទី៤ ឈ្មោះ ផាក ជេយ៉ុនហៅជេគ មានអាយុ១៧ឆ្នាំ កាលពីអាយុ១៣ឆ្នាំត្រូវបានឪពុកបញ្ជូនអោយទៅរៀននៅអូស្ត្រាលីនឹងដើម្បីហាត់ពត់អត្តចារឹករបស់គេអោយល្អ ព្រោះកាលពីនៅរៀននៅកូរ៉េនេះគេជាសិស្សដែលចូលចិត្តដើរធ្វើបាបអ្នកដទៃនិយាយអោយស្រួលទៅគឺដើរប៊ូលីគេ មិនថាតែសិស្សទេគឺប៊ូលីទាំងគ្រូថែមទៀតរហូតពេលខ្លះធ្វើអោយមានគ្រូរជាច្រើនត្រូវបានលាឈប់ព្រោះទទួលបានការធ្វើបាបពីជេគនឹងគ្នីគ្នារបស់គេ រហូតពេលខ្លះការប៊ូលីរបស់ជេគក៏ធ្វើអោយមានសិស្សខ្លះព្យាយាមសម្លាប់ខ្លួនឯងដែល ហើយចំពោះការប៊ូលីទាំងអស់នោះមានដូចជា ជេគបានអោយគ្នីគ្នារបស់គេទៅលួចថតស្រីៗពេលចូលបន្ទប់ទឹក ពេលខ្លះយកស្ករកៅស៊ូដែលបៀមរួចហើយទៅដាក់នឹងសក់គេក៏មាន បើចំពោះសិស្សប្រុសវិញចាប់ទៅកន្លែងស្ងាត់អោយស្រាតខោអាវចេញហើយរាំអោយពួកគេមើលក៏មានដែល ការប៊ូលីរបស់ជេគក៏នៅតែធ្វើរហូតដល់គេទៅអូស្រ្តាលីហើយក៏មិនអាចហាត់ពត់ចារឹករបស់គេបានទើបលោកផាក បញ្ចូនអោយមកនៅកូរ៉េវិញ ហើយសប់ថ្ងៃនេះអត្តចារឹករបស់គេក៏មិនបានប្រែប្រួលទៅណាដែលនិស្ស័យដែលចូលចិត្តប៊ូលីគេក៏នៅតែមាន ហើយពេលទំនេរក៏ទៅបារ លំហែរកាយជាមួយពួកស្រីៗជាញឹកញ៉ាប់ ត្បិតតែជាមនុស្សបែបនឹងមេនតែជេគក៏នៅតែមានចំណុចល្អខ្លះដែលជាមួយបងប្អូនរបស់គេ មិនសូវខ្វល់បើប្រើទើបធ្វើមិនតែប៉ុណ្ណោះក៏ចូលចិត្តនិយាយលេងសើចផងដែល
កូនទី៥ ឈ្មោះ ផាក ស៊ុននូ មានអាយុ១៦ឆ្នាំសប់ថ្ងៃនៅរៀននូវឡើយ ជាក្មេងប្រុសដែលរួសរាយ ញញឹមស្អាត ចូលចិត្តខ្វល់ខ្វាយពីអ្នកដទៃ យកអាសារគេដោយមិនគិតថាជាមនុស្សអាក្រក់ឬមនុស្សល្អ ចូលចិត្តបង្ហាញអារម្មណ៍សប្បាយទៅកាន់គេប៉ុន្តែចូលចិត្តលាក់អារម្មណ៍កើតទុកមិនអោយគេដឹង ជាមនុស្សដែលមានភាពកក់ក្ដៅធ្វើអោយនរណាបាននៅជិតហើយនោះមានអារម្មណ៍ល្អគ្រប់ពេល ស៊ុននូមានអត្តចារឹកបែបនេះពីកំណើតខុសពីបងៗរបស់គេហើយក៏ជាកូនដែលលោកស្រីផាកស្រឡាញ់ខ្លាំងផងដែល

YOU ARE READING
My six brothers ( ?????????????????????) ? (END) season1
Fanfiction??????????????????????????????????! ?????????????????????????????????????????????????????????????????????!? "???????????????????????????????????????????????????????????????"