Part29
បន្ទាប់ពីបានចំណាយពេលវេលាក្នុងការដើរផ្សារប្រហែលជាង១ម៉ោងរួចមកពេលនេះជេយ៍ក៏បានត្រឡប់មកដល់ផ្ទះវិញហើយ! ក្នុងដៃគេមានកាន់ឥវ៉ាន់ជាច្រើនមានទាំងអាហារនឹងសម្ភារះប្រើប្រាស់ជាច្រើនផងដែល!
"ជុងវ៉ុន បងមកវិញហើយ" ជេយ៍ដើរចូលមកក្នុងផ្ទះដោយភាពរីករាយហៅសំណព្វចិត្តបណ្ដើរដៃកាន់ឥវ៉ាន់យកទៅទុកនៅផ្ទះបាយបណ្ដើរ
"ជុងវ៉ុន! បងត្រឡប់មកវិញហើយ មើណែបងបានទិញអីមកខ្លះ! មានបង្អែមសណ្ដែកដែលវ៉ុនចូលចិត្តទៀតណា! ហើយបងបានទិញបង្គារមកទៀតផង ថ្ងៃនេះចាំបងធ្វើតុមយ៉ាំបង្គារអោយអូនញ៉ាំណា"ជេយ៍ស្រាយថង់ម្ហូបបណ្ដើរនិយាយរៀបរាប់ទៅកាន់ប្អូនដោយសប្បាយចិត្ត! ជេយ៍បានស្រាយថង់ម្ហូបរួចរាល់ហើយក៏ប្រញ៉ាប់យកវាទៅដាក់ក្លាសេនៅក្នុងទូទឹកកកបានយ៉ាងរៀបរយ មុននឹងគេបានស្រាយថង់បង្អែមចាក់ចូលក្នុងចានរួចក៏លើកយកមកដាក់លើតុអាហារដើម្បីអោយរាងតូចបានមកញ៉ាំ! បន្ទាប់ពីគ្រប់យ៉ាងបានរួចរាល់អស់ហើយជេយ៍ហាក់មានអារម្មណ៍ចម្លែកព្រោះរាល់ដងអោយតែជេយ៍មកពីផ្សារគឹតែងតែមានជុងវ៉ុនរត់មកទទួលរហូតប៉ុន្តែពេលនេះបាត់ស្រមោលរាងតូចអោយឈឺងមិនលឺសូម្បីសម្លេងឆ្លើយតបមកកាន់គេវិញ
"ជុងវ៉ុន! ជុងវ៉ុន អូននៅឯណាឆាប់មកញ៉ាំបង្អែមមក" ជេយ៍ប្រញ៉ាប់ហៅប្អូនម្ដងទៀតក្រែងលរទទួលបានការឆ្លើយតបពីនាយតូចមកវិញ ប៉ុន្តែមួយសន្ទុះគ្រប់យ៉ាងក៏នៅតែស្ងប់ស្ងាត់ដដែលគេមិនបានលឺសម្លេងអ្វីឡើយក្រៅពីសម្លេងខ្យល់បក់! ជេយ៍ចាប់ផ្ដើមមិនស្រួលចិត្តកាន់តែខ្លាំង នាយកម្លោះស្ទុះដើរទៅបើកធ្វាបន្ទប់ខ្លាចក្រែងលរជុងវ៉ុននៅក្នុងនោះ! ប៉ុន្តែពេលដែលជេយ៍បានបើកធ្វាហើយគ្រប់យ៉ាងនៅក្នុងបន្ទប់គឺទទេស្អាត គ្មានវត្តមានរបស់ជុងវ៉ុននៅក្នុងនោះឡើយ! ជេយ៍ពេលនេះភ័យណាស់គេរកសព្វកន្លែងនៅក្នុងផ្ទះហើយប៉ុន្តែនៅតែមិនបានឃើញពីវត្តមានរបស់ជុងវ៉ុននោះទេ! ជេយ៍ឆ្លេឆ្លាឡើងដូចមនុស្សឆ្គួតទៅហើយព្រោះតែបាត់សំណព្វចិត្តគេរកមិនឃើញ! ជេយ៍គេមិនបោះបង់ឡើយ គេនៅតែបន្តចេញមករករាងតូចនៅតាមមាត់ឆ្នេរសមុទ្រវិញម្ដងខ្លាចក្រែងថាជុងវ៉ុននឹងចេញមកលំហែរកាយ!
"ជុងវ៉ុន" ជេយ៍នៅតេបន្តដើរស្រែកហៅប្អូននៅតាមមាត់ឆ្នេរ
"ជុងវ៉ុន! ជុងវ៉ុន អូននៅឯណាលឺបងហៅទេ! កុំមកលេងសើចជាមួយបងអោយសោះណា" ជេយ៍បន្តស្រែកហៅប្អូនរបស់ខ្លួនជារឿយៗ ពេលនេះក្នុងខ្លួនគេពោពេញទៅដោយភាពភ័យខ្លាចនឹងមិនស្រណុកចិត្តគេពិតជាខ្លាចណាស់ថាជុងវ៉ុនអាចនឹងត្រូវឪពុករបស់ខ្លួនរកឃើញហើយយកគេត្រឡប់ទៅវិញ! ទឹកមុខបង្គប់ដោយការបារម្ភ ជេយ៍ពេលនេះសឹងតែស្រក់ទឹកភ្នែកទៅហើយគេយកដៃជ្រោងសក់របស់ខ្លួនគីតអ្វីមិនចេញឡើយមិនដឹងថាជុងវ៉ុនបាត់ទៅឯណា!
"បងជេយ៍" កំពុងឈរគិតទាំងអស់សង្ឃឹមសម្លេងមួយបានពន្លឺឡើងនៅពីក្រោយខ្នងរបស់គេ!ជេយ៍ប្រញ៉ាប់ងាកទៅមើលភ្លាម!អារម្មណ៍ភ័យព្រួយនឹងភាពអស់សង្ឃឹមក៏រលាយបាត់អស់! នាយប្រញ៉ាប់រត់ទៅអោបប្អូនព្រោះអ្នកដែលហៅខ្លួនមុននេះគឺជាជុងវ៉ុន
"អូនទើបមកពីណាជុងវ៉ុន!ដឹងថាបងបារម្ភដែលទេ"ជេយ៍អោបរិតជុងវ៉ុនកាន់តែខ្លាំងបញ្ជាក់ពីការភ័យខ្លាចដែលមានក្នុងខ្លួនទៅកាន់ប្អូន
"ជុងវ៉ុននៅទីនេះតើ! បងជេយ៍ទេដែលរកវ៉ុនមិនឃើញ"
"លើកក្រោយកុំបាត់បែបនេះទៀតលឺទេ!បងភ័យណាស់ពេលដែលបាត់អូន"
"អូនដឹងហើយ! បងជេយ៍ហា៎"
"ហឹម"
"ពួកយើងត្រឡប់ទៅផ្ទះវិញទៅ" សម្ដីរបស់ជុងវ៉ុនបានធ្វើអោយជេយ៍លេងពីការអោបហើយសម្លឹងមុខរបស់គេយ៉ាងជាប់
"ហេតុអ្វីនៅសុខៗចង់ត្រឡប់ទៅវិញ! ក្រែងពួកយើងសន្យាគ្នារួចហើយថានឹងមិនត្រឡប់ទៅវិញទេ !ពួកយើងនឹងប្រើជីវិតបែបនេះរស់នៅជាមួយគ្នាតែ២នាក់នោះអី! វ៉ុន អូនភ្លេចហើយឬ"
"បងជេយ៍អូនសុំទោសដែលសន្យាបែបនោះ! ប៉ុន្តែអូនគិតថាពួកយើងមិនសមគ្នាទេ !បងជេយ៍ត្រឡប់ទៅវិញចុះទៅរៀបការជាមួយអ្នកគ្រូមិនហេទៅ! យ៉ាងណារឿងរបស់ពួកយើងវាមិនអាចទៅរួចទេ" សម្ដីរបស់ជុងវ៉ុនបានធ្វើអោយជេយ៍ហួសចិត្តម្ដងទៀត គេសម្លឹងមុខប្អូនដោយមិនដឹងគួរតបបែបណាទៅគេ គេឆ្ងល់ណាស់ហេតុអ្វីបានជាប្អូនរបស់គេប្រែប្រួលមួយរំពេចបែបនេះ
"ជុងវ៉ុន...." ជេយ៍ឧទានឈ្មោះប្អូនតិចៗសម្លឹងមុខជុងវ៉ុនដោយកែវភ្នែកយ៉ាងរលីងរលោង
"បងជេយ៍ពួកយើងបញ្ចប់វាត្រឹមនេះទៅ !ទោះជាយ៉ាងណាក៏ដោយក៏ស្នេហាពួកយើងមិនអាចកើតឡើងបានដែល" ទឹកភ្នែកមួយដំណក់រមៀលចុះមកព្រមជាមួយនឹងសម្ដីដែលបាននិយាយមុននេះវាអាចបញ្ជាក់យ៉ាងច្បាស់ថាជុងវ៉ុនក៏ឈឺចាប់ដូចគ្នា
"ហេតុអ្វីលេងសើចជាមួយបងបែបនេះជុងវ៉ុន អូនជាអ្នកអោយបងសន្យាថាពួគយើងនឹងស្រឡាញ់គ្នារហូតទៅ ទោះការពិតបែបណាពួកយើងនឹងកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គទាំងនោះ! តែហេតុអ្វីបានជាពេលនេះអូនបែរជាក្រឡាសសន្យារបស់ពួកយើងជុងវ៉ុន"
"អូនគ្រាន់តែលេងសើចជាមួយបងទេ! ការពិតទៅអូនមិនបានស្រឡាញ់បងជេយ៍សូម្បីបន្តិច អូនចាត់ទុកបងជេយ៍ត្រឹមតែជាបងប្រុសដ៏ល្អម្នាក់របស់អូនប៉ុណ្ណោះ" ជុងវ៉ុនបន្លើងសម្លេងស្រែកខ្លាំងៗទៅកាន់ជេយ៍បញ្ជាក់អោយគេបានដឹងយ៉ាងច្បាស់ៗថាខ្លួនមិនបានស្រឡាញ់បងម្នាក់នេះឡើយ ចុះគ្រប់យ៉ាងដែលកើតឡើងនេះវាគ្រាន់តែជាការលេងសើចរបស់ជុងវ៉ុនទេឬ!
"ចុះដែលអូននិយាយថាស្រឡាញ់បង ហើយនូវរឿងដែលអូនដេកជាមួយបងនោះវាបានន័យយ៉ាងមិច"

YOU ARE READING
My six brothers ( ?????????????????????) ? (END) season1
Fanfiction??????????????????????????????????! ?????????????????????????????????????????????????????????????????????!? "???????????????????????????????????????????????????????????????"