ពេលនេះម៉ោង៩កន្លះយប់ទៅហើយ បន្ទាប់ពីបានមកមើលបន្ទប់ថ្មីរបស់ខ្លួនរួចពេលនេះជុងវ៉ុនគេក៏ប្រញ៉ាប់រៀបចំទុកដាក់សម្លៀកបំពាក់របស់ខ្លួនទៅក្នុងទូខោអាវដែលមានកំពស់ខ្ពស់ល្មមអាចអោយគេឆោងដល់ ជុងវ៉ុនគេរៀបចំទុកដាក់របស់របរបានយ៉ាងរៀបរយនឹងមានរបៀបទៅតាមកន្លែងរបស់គេ មើលទៅទោះជាគេនៅក្មេងក៏ពិតមេនប៉ុន្តែការគិតនឹងរបៀបរបបរស់នៅរបស់ជុងវ៉ុនគេពិតជាមានការអភិវឌ្ឍយ៉ាងលឿនប្រៀបដូចមនុស្សពេញវ័យយ៉ាងចឹង។
"តុ តុ" សម្លេងគោះធ្វាបានបន្លឺឡើង ជុងវ៉ុនប្រញ៉ាប់ទុករបស់ដែលកំពុងកាន់នៅក្នុងដៃចូលថតតុយ៉ាងលឿនរួចក៏រត់ទៅបើកធ្វា ធ្វាបន្ទប់ត្រូវបានបើកលោកស្រីផាកក៏ដើរចូលមករួមជាមួយនឹងទឹកដោះគោមួយកែវនៅក្នុងដៃ
"ម៉ាក់យកទឹកដោះគោមកអោយកូនណា" លោកស្រីផាកហុចកែវទឹកដោះគោអោយកូន ជុងវ៉ុនប្រញ៉ាប់ទទួលដោយស្នាមញញឹមព្រមទាំងនិយាយពាក្យអរគុណ រួចក៏លើកផឹកទាំងអស់មិនអោយសល់សូម្បីបន្តិច
"ជុងវ៉ុនកូនម៉ាក់ពូកែមេន រៀបចាំបន្ទប់បានឡើងស្អាតតែម្ដង"
"ព្រោះអ្នកគ្រូធ្លាប់ប្រាប់ជុងវ៉ុនថា ពេលអូនទៅកន្លែងណាថ្មីឬមាននរណាយកអូនទៅចិញ្ចឹម ត្រូវធ្វើយ៉ាងណាមិនត្រូវអោយពិបាកដល់ម្ចាស់ផ្ទះនោះទេ"
"ជុងវ៉ុន កូនម៉ាក់ដូចមនុស្សធំដល់ហើយ"
"ម៉ាក់ហា"
"ចា៎កូន"
"ជុងវ៉ុនមានអារម្មណ៍ថាបងៗមិនមាននរណាចូលចិត្តជុងវ៉ុនទេ ព្រោះពូកគាត់មិនញញឹមដាក់ជុងវ៉ុន ហើយនៅតាមសម្លឹងមើលជុងវ៉ុនទៀតផង"
"កុំគិតបែបនឹងកូន បងៗគឺសុតតែចូលចិត្តជុងវ៉ុនគ្រប់គ្នា ពួកគេមិនញញឹមដាក់ជុងវ៉ុនគឺអាចមកពីបងៗហត់ព្រោះបងៗត្រូវធ្វើការងាច្រើន ដូច្នេះកូនកុំគិតច្រើនអីណានៅទីនេះគ្មានរណាអាចធ្វើបាបកូនម៉ាក់បានទេ ហើយប៉ាម៉ាក់នឹងនៅចាំការពារកូនរួមទាំងបងៗរបស់កូនដែលណា" លោកស្រីផាកអោបជុងវ៉ុនបណ្ដើរនិយាយលួងលោកនាយតូចផងដើម្បីមិនចង់អោយក្មេងគេគិតច្រើនហើយនរណាទៅដឹងទៅថាជុងវ៉ុនទើបតែអាយុ៦ឆ្នាំសោះបែរជាចេះគិតច្រើនយ៉ាងនេះ មើលទៅលោកស្រីផាកពិតជាស្រឡាញ់ជុងវ៉ុនខ្លាំងណាស់ទោះបីជាជុងវ៉ុនជាកូនចិញ្ចឹមក៏ដោយក៏ប៉ុន្តែក្ដីស្រឡាញ់ដែលគាត់បានផ្ដល់អោយជុងវ៉ុនប្រៀបដូចជាកូនបង្កើតរបស់គាត់ម្នាក់ទៀតយ៉ាងចឹងហើយគាត់ក៏មិនមានបំណងនឹងចង់យកកូនស្រីតាមចិត្តរបស់គាត់ទៀតនោះដែលព្រោះតាំងពីជួបជុងវ៉ុនមកធ្វើអោយគាត់មានអារម្មណ៍ថាជីវិតរបស់គាត់ដូចរស់ម្ដងទៀត មុខមាត់នឹងស្នាមញញឹមរបស់គេបានធ្វើអោយលោកស្រីផាកនឹកឃើញទៅដល់មនុស្សម្នាក់ហើយក៏មិនដឹងថាមនុស្សម្នាក់នោះគឺជានរណាដែល ដូច្នេះហើយទើបគាត់គិតថាមានជុងវ៉ុនម្នាក់នេះគឺគ្រប់គ្រាន់ហើយសម្រាប់គាត់ហើយគាត់ក៏មិនដឹងថាគាត់អាចរស់បានដល់ពេលណាដែលព្រោះតែជំងឺមហារីករបស់គាត់វាកាន់តែធ្វើទុកពីមួយថ្ងៃទៅមួយថ្ងៃ ហេតុនេះហើយគាត់ចង់ប្រើពេលវេលាទាំងអស់ដែលនៅសេសសល់បង្កើតអនុស្សាវរីយ៍ជាមួយកូនចិញ្ចឹមម្នាក់នេះ។ភាគបន្តមកហើយ អានដោយក្ដីរីករាយណា៎🩷🩷
Please vote 😚😚

YOU ARE READING
My six brothers ( ?????????????????????) ? (END) season1
Fanfiction??????????????????????????????????! ?????????????????????????????????????????????????????????????????????!? "???????????????????????????????????????????????????????????????"
???????????????????
Start from the beginning