_ មួយសប្តាហ៍ក្រោយមក
ពន្លឺផ្កាយនៅលើមេឃ ភ្លឺឡើងផ្លេកៗនៅលើផ្ទៃវេហាស៍ដ៏សែនងងឹតសូន្យសុងនេះ ផ្តល់ជាពន្លឺតូច ៗមានគ្រប់ពណ៍ចម្រុះអមនឹងនៅលើមេឃបង្កើតបានជាទេសភាពមួយដ៏ស្រស់ត្រកាល ។ សាលាខ្យល់បកមកល្វើយៗមកប៉ះខ្លួនរាងតូចម្នាក់នេះ
កែវភ្នែកទាំងគូរសម្លឹងមើលទៅផ្ទៃមេឃដោយភាពស្ងប់ស្ងាត់ ទាំងដែរខួរក្បាលកំពុងសញ្ចឹងគិតឥតឈប់ពីទំនាក់ទំនងខ្លួននឹងជុងហ្គុករាល់ថ្ងៃនេះ។ មួយសប្តាហ៍ហើយដែរគេចំណាយពេលវេលាមករស់នៅជាមួយនាយ រាល់ថ្ងៃនេះជុងហ្គុកស្រឡាញ់គេណាស់សឹងតែបាត់មុខបាន នាយផ្តល់អ្វីគ្រប់យ៉ាងឲ្យរាងតូច មិនថាលុយ ឡាន អ្វីនោះទេ គេមានគ្រប់យ៉ាងអស់នភាក្នុងពេលនេះ
មាននាមជាប្រពន្ធមហាសេដ្ឋីលំដាប់លេខ1នៅក្នុងប្រទេសរុស្សីដែរមានភាពស្រស់ស្អាតបំផុតដាច់គេនៅក្នុងប្រទេសនឹងសលកលោកទាំងមូល ធ្លាប់តែជាក្មេងប្រុសម្នាក់ស៊ីឈ្មួនគេហត់ទាំងព្រឹកទាំងថ្ងៃ រស់នៅផ្ទះដ៏តូចចង្អៀត ប្រែក្លាយមកជាប្រពន្ធមហាសេដ្ឋីត្រឹមមួយរំពេចភ្នែកបែបនេះចាប់ទុកថាជាសំណាងធំបំផុតក្នុងជីវិតគេហើយ
មនុស្សគ្រប់គ្នាមើលគឹពិតជាសំណាងល្អណាស់ តែការពិតគេធ្វើទាំងបង្ខំចិត្តប៉ុណ្ណោះ សួរថាមានចិត្តស្រឡាញ់ជុងហួរគុកឬអត់ចម្លើយច្បាស់ណាស់គឺមាន តែតិចតួចមិនច្រើននោះទេ ឃើញគេមានគ្រប់យ៉ាងមែនតែរាល់ថ្ងៃគេធុញនឹងជីវិតបែបនឹងណាស់ ថាពីមុនទៅក្រចង់ចេញទៅណាក៏បាន ដល់មានលុយហើយបែរជាមិនអាចចេញក្រៅផ្តេសផ្តាសទៅវិញ ប្រៀបដូចបក្សីមួយក្បាលដែលជាប់ក្នុងទ្រុងមាសអញ្ចឹង
កំពុងតែស្លុងអារម្មណ៍គិតក៏ស្រាប់រាងក្រាស់ដើរចូលមកជិតស៊កដៃមកអោបចង្កេះគេជាប់ទើបថេយ៍ភ្ញាក់ខ្លួនឡើងងើបមុខមកនាយបន្តិច។ ជុប!នាយអោនមកថើបថ្ពាល់គេមួយខ្សឺត រួចក៏លើកដៃមកអង្អែលក្បាលពោះរាបស្មើរបស់រាងតូចតិចៗ
« មិនទៅគេងទេហ្ហេ៎?យប់ជ្រៅហើយណា » លឺសំណួរនេះថេយ៍ក៏ញញឹមឡើង ព្រមទាំងតបទៅនាយវិញ
« ចាំគេងជាមួយបង »
« អឹម.. » មើលមកទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់ត្រឹមមួយសប្តាហ៍ទេតែថេយ៍យល់ចិត្តនាយបានច្រើនណាស់ ។
