抖阴社区

Ep24 : ???????????????????

1.7K 80 0
                                    

_ Night

យប់ស្ងាត់នៅក្រោមពន្លឺអំបូរភ្លឺផ្លុងៗ ជាមួយនឹងវាយម្នាក់មួយចានអង្គុយចាំជាមួយគ្នាយ៉ាងស្ងៀមស្ងាត់ ។ ពេលយប់អញ្ចឹងទៅមានអារម្មណ៍ថាកាន់តែគួរឲ្យខ្លាច ក្រាក់!ទ្វារបន្ទប់ក៏ត្រូវបើកឡើងដោយដៃនរណាដើរចូលមកខាងក្នុង ទើបត្រូវឲ្យអ្នកទាំងពីរផ្អាក់ការញ៉ាំបាយបែរមុខសន្លឹងទៅមើលថាជាអ្នកណា

« អួយ៎..លែង! » កំពុងបាយឆ្ងាញ់ផងស្រាប់តែមានដៃចូលចាប់បោចសក់គេមួយទំហឹងដើរអុសចេញពីបន្ទប់នេះទៅកន្លែងផ្សេង

មកដល់បន្ទប់មួយមានពន្លឺរៀងខ្លាំងនៅខាងក្នុងមានក្លិនក្រអូប ការរៀបចំស្រស់ស្អាតប្រុសម្នាក់នោះក៏បោះគេចូលទៅក្នុងនោះទៅ។

« ហ៉ើយ!...អាចោរឆ្កួត!យកខ្ញុំមកកន្លែងណានឹង? » ថេយ៍ស្រែកខ្លាំងៗក្រោកមកគោះទ្វារលឺផាំងៗ ប៉ុន្តែគ្មានការឆ្លើយតបសោះ ដល់ងាក់មកក្រោយកំពុងឃើញតាចាស់ម្នាក់កំពុងអង្គុយនៅលើគ្រែញញឹមដាក់គេទាំងលើកដៃវាយលើពូកតិចៗបំណង់ចង់ឲ្យគេទៅលើពូកនោះ ។ ឃើញតែប៉ុណ្ណឹងក៏ដឹងដែរថាគេចាប់ដើម្បីអី

ផាំងៗៗ !! លឺមិនធម្មតាទេដល់បន្ទប់ជុងហ្គុកនៅខាងលើឯណោះទៀត ។ គោះចង់របូតទ្វារចេញហើយ

« អាយយ៎..ហឹកៗ ជួយផង » យំផងស្រែកផងពេលត្រូវតាចាស់ម្នាក់នោះចាប់ទាញគេយកទៅលើគ្រែ ហើយអោបមកញក់ញីត្រង់កញ្ចឹង.ករបស់គេមើលចុះមើលឡើងក៏ប៉ះនឹងរូបចម្លាក់មួយដើមនៅលើក្បែរគ្រែមិនបង្អង់យូរស្រវ៉ាទៅយកវាមកកាន់ មុននឹងវាយមួយទំហឹងចំអ្នកដែរកំពុងធ្វើបាបរាងកាយគេនោះចំក្បាលឡើងហូរឈាមដង្ហក់ខ្យលើស្លាប់នៅនឹងកន្លែងភ្លាមៗ

« ឃ្លានក្មេងណាស់ហ្ហេ៎?! »ឃើញចឹងកុំគិតថាថេយ៍ញញើតដៃឲ្យសោះវាយថែមទាល់តែបែកក្បាលហូរឈាមមកប្រឡាក់គេឡើងពេញខ្លួនសឹងតែបែកឆ្អឹកខ្ទិចខ្ទីអស់ទើបគេឈប់

បានដុំដែកមួយដុំហើយបានកាំភ្លើងមួយដើមនៅជាប់នោះទៀត ។ ចុះពីលើគ្រែដើរតម្រង់មកទ្វារទាំងមានឈាមពេញខ្លួនដៃម្ខាងកាន់កាំភ្លើងម្ខាងទៀតកាន់រូបចម្លាក់នោះ យកមកដុំគន្លឹះទ្វារទាល់តែរបូត

??????????????????(???)Where stories live. Discover now