抖阴社区

Ep29 : ???????????????????????!!

2.5K 77 0
                                    

_ Mart

« mommy ហា៎..អូនចង់ញ៉ាំ ice cream » រុញ
កន្រ្តក់ដើរបានមួយសន្ទុះធំលូណាក៏ថាឡើងព្រោះតែឃើញទឹកមុខម៉ាក់តាំងពីយប់មិញម្លេះមិនសូវសប្បាយចិត្តសោះ

« កូនចង់ញ៉ាំមួយណា? » ថេយ៍ផ្អាក់ដំណើរហើយក៏បែរមកញញឹមដាកឮកូនស្រីរបស់ខ្លួន

« មួយនោះ » ដៃតូចៗក៏ចង្អុលទៅការ៉េមមួយដើមមានរសជាតិសូកូឡានោះ ទើបម៉ាក់គេបើកទូទឹកកកយកវាមួយដើមមកឲ្យគេ

« ហិ..ហិ អរគុណ mommy » បានមួយដើមនៅក្នុងដៃញញឹមខ្ចឹបបិតមាត់មិនជិតសោះ ។ នៅក្នុងផ្សារជាមួយម៉ាក់បានប្រហែលមួយម៉ោងទើបអាចទៅផ្ទះវិញបាន ដោយសារម៉ាក់គេមិនសូវជានៅសេអ៊ូលប៉ុន្មានទេគេចូលចិត្តផ្ទះនៅចម្ការច្រើនជាងព្រោះនៅទីនោះស្ងាត់ល្អ

មកដល់ផ្ទះវិញរាងតូចក៏ចូលទៅចង្រ្គានបាយបាត់ហើយព្រោះថាថ្ងៃនេះខួបកំណើតរបស់លូណាទើបថេយ៍ទៅផ្សារទិញរបស់របរយកមកធ្វើនំឲ្យកូនស្រី។ ម្សិលមិញអត់មានបុគ្គលិកទេតែថ្ងៃនេះមានហើយព្រោះម្សិលមិញថ្ងៃអាទិត្យបានជាថេយ៍ឲ្យពួកគេសម្រាក

កំពុងតែអង្គុយចាំការ៉េមនៅក្រោយផ្ទះសុខៗក៏ងាក់ភ្នែកទៅឃើញសាឡាងធំមួយនៅខាងត្រើយម្ខាងនោះ វាធំហើយមើលប្រណិតខ្លាំងណាស់បន្តិចក្រោយមកទើបឃើញមានមនុស្សចុះពីលើនោះ ទាំងអង្គរក្សនៅរង់ចាំទទួលទៀតផង

« ពូ..តើ? » ដកការ៉េមចេញពីមាត់ហើយក៏និយាយពេលឃើញថាជុងហ្គុកពូម្នាក់ដែរធ្វើឲ្យម៉ាក់យំអត់បានគេងមួយយប់។ ហើយសម្តីម៉ាក់គេប្រាប់ម្សិលមិញចាំដល់ឥឡូវថាបើឃើញប្រុសម្នាក់នេះកុំទៅជិត គេជាមនុស្សមិនល្អទេ ទើបលូណាសុខចិត្តនៅអង្គុយញ៉ាំការ៉េមធម្មតាវិញ

« ពូម្នាក់នោះមានខ្លាំងណាស់..ចង់ជិះទូកអាធំនឹងដែរ.. » ទោះគេមិនបានទៅជិតក៏គេបានត្រឹមអង្គុយគិតម្នាក់ឯងទាំងភ្នែកមើលទៅនាយដែរ

ចំជាចៃដន្យអីជុងហ្គុកប្រលែកឃើញលូណាក៏លើកដៃបកហៅគេឲ្យមកជិត ប៉ុន្តែគេគ្រវីក្បាលបញ្ជាក់វិញថាមិនទៅទេបើម៉ាក់គេដឹងប្រាកដជាខឹងហើយ។ ហើយហេតុតែចង់ជួបមុខកូនស្រីជាទីស្រឡាញ់ទើបនាយត្រូវបង្ខំចិត្តថានឹងទៅទិញស្រ្តបឺរីនៅកន្លែងនោះម្តងទៀត

??????????????????(???)Where stories live. Discover now