抖阴社区

Ep20 : ????????? ?????????????

1.9K 85 2
                                    

_ Night

ក្រាក់!សម្លេងទ្វារបន្ទប់របស់ថេយ៍លឺឡើងតិចៗ មុននឹងអ្នកខាងក្រៅឈានជើងចូលមកក្នុង ។ កែវភ្នែកទាំងគូរសម្លឹងមើលទៅកាយតូចដែលគេងនៅលើគ្រែពេទ្យស្តូកស្តឹកមិនកម្រើកនោះហើយក៏ចូលមកជិតគេហើយដៃក៏លើកមកញីសក់គេថ្នមៗ បានប្រហែលជា2នាទីម្ជុលមួយដើមក៏ដកហុតចេញពីកាបូប

« អរគុណឯងខ្លាំងណាស់ ដែរផ្តល់អ្វីយើងត្រូវការ »  សម្លេងនាយបន្លឺតិចៗនៅចុងមាត់ មុននឹងយកម្ជុលមួយដើមនោះចាក់ចូលក្នុងសារ៉ូមនៅខាងលើដែលកំពុងបង្ហូរចុះមកក្រោមចូលក្នុងខ្លួនគេនោះ
ចប់កិច្ចការរបស់ខ្លួនហើយនាយក៏យកសំបុត្រមួយច្បាប់ដាក់នៅក្បែរមុនពេលគេចេញទៅវិញបាត់

« សង្ឃឹមថាឯងនឹងរស់នៅជាមួយនឹងជីវិតថ្មីឲ្យមានល្អចាប់ពីពេលនេះតទៅពួកយើងលែងត្រូវជាអីនឹងគ្នាទៀតហើយ សំណាងល្អក្មេងតូច »

ចប់សម្តីត្រឹមនេះនាយក៏ដើរចេញពីទីនេះបាត់ទៅ។  បន្សល់ទុកឲ្យថេយ៍នូវការចង់ចាំល្អៗជាច្រើន ទាំងអនុស្សាវរីយ៍នឹងគ្រប់យ៉ាងតាំងពីដើមដែរពួកគេជួបគ្នាមក ប៉ុន្តែពេលនេះអស់អីដែរជុងហ្គុកត្រូវការទៀតហើយអញ្ចឹងរវាងពួកគេក៏ត្រូវបញ្ចប់ដូចគ្នា ពេលកន្លងមកអាចថានាយគ្រាន់តែសម្តែងក៏បាន ព្រោះតែកូនដើម្បីស្នងទាយាទ

_ Newday

ថ្ងៃថ្មីនៃជីវិតថ្មីរបស់រាងតូច ភ្ញាក់មកព្រឹកនេះអាចកម្រើកខ្លួនបានដូចធម្មតាវិញហើយគ្រាន់តែនៅឈឺតិចតួចប៉ុណ្ណោះ ។ ព្រលឹបស្រាងៗនាពេលព្រឹកទឹកសន្សើមបង្អុលមករ៉ឹមៗព្រោះកាលពីយប់មិញមានភ្លៀងធ្លាក់គ្រាន់បើដែល ។ស្នាមញញឹមនៅលើផ្ទៃមុខក៏លិចឡើងស្របពេលដែលភ្នែកសម្លឹងមើលទៅទិដ្ឋភាពនៅខាងក្រៅមន្ទីរពេទ្យតាមមាត់បង្អួច

កំពុងតែស្លុងអារម្មណ៍នឹងទេសភាពក៏ស្រាប់តែដៃគ្រវាស់ទៅប៉ះនឹងសំបុត្រមួយច្បាប់នៅជាប់គេនោះ។បានជាគេរើសវាមកមើលនឹងបើកអានដោយអារម្មណ៍ភ្ញាក់ផ្អើល

_ ក្នុងសំបុត្រ

ផ្ញើរជួនព្រះនាងរបស់បង សំបុត្រមួយច្បាប់នេះសង្ឃឹមពេលអូនអានទៅនឹងយល់ ។ អ្វីដែរបងចង់ប្រាប់អូននៅពេលនេះគឺ..បងសុំទោស សុំទោសដែរយកអូនគ្រាន់តែជាល្បែងរបស់បង សុំទោសដែរបងមើលឃើញតែផលប្រយោជន៍អំពីអូន នឹងសុំទោសគ្រប់យ៉ាងដែលបងធ្លាប់ធ្វើដាក់អូនកន្លងមក ។ បងចង់ប្រាប់អូនថា..បងមិនបានស្រឡាញ់អូនទេ បងគ្រាន់តែចង់ឲ្យអូនពពោះកូនឲ្យបងប៉ុណ្ណោះហើយឥឡូវនេះបងក៏យកវាបានហើយ  បងចង់ឲ្យអូនដឹងតែប៉ុណ្ណឹងថាបងអត់បានស្រឡាញ់អូនទេ គឺតាំងពីដំបូងម្លេះ..បងយល់អារម្មណ៍អូនពេលកំពុងអានសំបុត្រមួយនេះ ថាឈឺប៉ុណ្ណា តែបងពិតជាសុំទោស តទៅអូននឹងលែងបានជួបមុខបងរហូតហើយ នឹងលែងបានលឺឈ្មោះបង ឃើញវត្តមានបងហើយ បងនឹងចេញឲ្យឆ្ងាយពីអូន ឆ្ងាយបំផុតដែរអូនមិមអាចទៅដល់នឹងរកឃើញ ។ ចុងក្រោយបងមានតែអរគុណចំពោះទឹកចិត្តរបស់អូនដែរមានឲ្យកន្លងបងនឹងសុំទោសសម្រាប់ការកុហករបស់បង នៅខាងក្នុងសំបុត្រនេះមានកាត់មួយសន្លឹកសម្រាប់អូន លុយទាំងនេះសង្ឃឹមថាវាសមនឹងតម្លៃដែរអូនផ្តល់ឲ្យបងទៅចុះ អូនអាចរស់នៅស្រួលអស់មួយជីវិតថែមជាមួយនឹងលុយដែលបងបាញ់ឲ្យទៀតសរុបគឺវារហូតដល់500លានដុល្លារសម្រាប់អូន ។ បងដឹងថាអូនកំពុងយំពេលអានវា តើមែនទេ?កុំយំអីណា ពេលអូនយំមិនស្អាតទេ ពីមុនពេលអូនយំមានបងនៅជួតទឹកភ្នែកឲ្យលួងលោមអូនកុំឲ្យយំតែពេលនេះបងសល់តែស្រមោលទេ..កុំយំ..កុំពិបាកចិត្តថែសុខភាពឲ្យបានល្អអូននឹងអាចជួបមនុស្សថ្មីដែរល្អជាងបង ស្រឡាញ់អូនជាអូនមិនដូចបង បងជួនពរណាឆាប់ជួបមនុស្សដែរត្រូវចិត្តនឹងរស់នៅដោយក្តីសុខ បងលាហើយ..ប្រពន្ធកំសត់របស់បង អូនហត់ហើយ អូនសម្រាក់ចុះ

ពីខ្ញុំ : ចន ជុងហ្គុក

________

ទឹកភ្នែកហូរដូចទឹកទន្លេរស្រក់មកលើក្រដាសសរមួយសន្លឹកនោះតក់ៗមិនឈប់ ទ្រូងខាងឆ្វេងចាប់ឈឺខ្ទគៗហាក់ដូចជាមានកូនកាំបិតកាត់បេះដូងគេជាពីរចុះណែកចេញពីគ្នាអញ្ចឹង

« ហឹក..ហេតុអី?..ហេតុអីបងធ្វើបែបនេះដាក់អូន..ហឹក » សម្លេងយំល្វើយៗនៅខាងក្នុងបន្ទប់ដាស់ឲ្យម៉ាក់គេដែរកំពុងគេងនៅលើសាឡុងមោះភ្ញាក់ឡើងរហ័សចូលមកសួរនាំគេយ៉ាងលឿន

« កូនកើតអី?មិចបានយំអញ្ចឹង? »

« ម៉ាក់..គេកុហកកូន ហឹក..គេថាគេស្រឡាញ់កូនទាំងដែរការពិតគេគ្រាន់តែសម្តែង..ហឹក » យំយកៗឥតលាក់លៀន មិននឹកស្មានសោះថាការស្រឡាញ់របស់គេកន្លងមកវាគ្មានតម្លៃក្នុងភ្នែកនាយបន្តិចសោះ

« កុំយំកូន.. »

« ហេតុអីគេបោកប្រាស់កូន..ហឹកៗ.. » ឈឺណាស់ឈឺជាងអ្វីដែលធ្លាប់គិត ចូលប្រលោកក្នុងស្នេហាដំបូងហើយក៏ត្រូវគេបោកទៀតឈឺចិត្តណាស់កូនកើយមកមិនទាន់នឹងបានឃើញមុខផងក៏ត្រូវបំបែកចេញពីគេទៀតខំពពោះរាប់ខែឈឺខ្លួនមិនតិចព្រោះតែនាយដល់ឥឡូវបែរជាមកបោះបង់គេចោលយកទាំងកូនទៅទៀត

ទម្រាំតែម៉ាក់គេលួងបាត់ចំណាយពេលជិត1ម៉ោងឯណោះ សំខាន់ពេលឈប់យំនៅទារចង់ទៅជួបជុងហ្គុកនឹងកូនទៀត ។ អ្នកទៅត្រៀមចិត្តទទួលយកបានបើប៉ុន្មានថ្ងៃមុននៅត្រូវគ្នាធម្មតាសោះថ្ងៃនេះបែរជាបែកគ្នាអញ្ចឹង

ទាល់តែមានគ្រូពេទ្យចាក់ថ្នាំរំងាប់អារម្មណ៍ដល់គេទើបបានធូរស្បើយខ្លះកុំអីនឹងមិនទៅជាស្រែកផ្អើលពេទ្យយ៉ាងមិចខ្លះទេ ។ បើជុងហ្គុកបានឃើញស្ថានភាពគេពេលនេះតើនាយមានអារម្មណ៍យ៉ាងមិចទៅ?ធ្លាប់តែថ្នមមិនហ៊ាននឹងឲ្យទឹកភ្នែកយ៉ាងមិចផងដល់ពេលនេះសឹងក្លាយជាមនុស្សមានសតិមិនគ្រប់ ហើយត្រូវជាមួយនឹងថ្នាំនៅក្នុងខ្លួនមិនទាន់សាបអស់ទៀតនោះកាន់តែយ៉ាប់មែនទែនហើយ បើថេយ៍កើតអីទៅគឺជុងហ្គុកទាំងអស់ត្រូវទទួលខុសត្រូវ ដែលធ្វើឲ្យមនុស្សធម្មតាម្នាក់ប្រែមកជាបែបនេះនោះ ។

To be continued ❤️ 🌷














??????????????????(???)Where stories live. Discover now