« ពូ..កុំអន់ចិត្តអីណ៎..ចាំអូនហៅពូdaddyដើម្បីលួងពូ »
« លូណា!មករកMommyឲ្យលឿនប្រុសម្នាក់នេះនឹងចាប់ខ្វះគ្រឿងក្នុងកូនយកទៅលក់បើកូននៅជិតគេយូរៗទៅ » គេគ្រវីក្បាលរួចក៏ដាក់ខ្លួនអង្គុយលើភ្លៅជុងហ្គុក
« អូនចង់នៅជិតDaddyជាង »
« Daddyអី?កូនមិនដែរស្គាល់គេផងមិចក៏ទៅហៅគេអញ្ចឹង?! » នាយសើចមុននឹងអោនមកថើបថ្ពាល់ប៉ោងៗនោះមួយខ្សឺតដោយភាពក្រឺតខ្នាញ់
« ណែ!មិចក៏ថើបកូនខ្ញុំ?! »
« ហេតុអីក៏ថាថើបមិនបាន? »
« ព្រោះគេ..ជាកូនខ្ញុំ! »
« អញ្ចឹង..លូណាល្ងាចនេះពូសុំនៅញ៉ាំបាយផ្ទះក្មួយមួយថ្ងៃបានទេ » នាងតូចញញឹមហើយក៏ងក់ក្បាល
« អូនរីករាយជានិច្ច »
« លូណា! mommy មិនព្រមទេ!! » ជំទាស់ភ្លាមៗបន្ទាប់ពីលឺសំណើរមួយនេះ
« mommy..ឲ្យគាត់នៅញ៉ាំបាយជាមួយពួកយើងមួយល្ងាចទៅណា.. mommy អូនរាល់ដងចិត្តល្អណាស់និងថ្ងៃនឹងmommyចិត្តកំណាញ់ចឹង? » និយាយចុះនិយាយឡើងចាញ់លូណាព្រមឲ្យនាយនៅដដែរ គង់តែបានកូនស្រីគេទេកុំអីតែផ្ទះមិនឲ្យចូលផង
_ skip
ម៉ោង5មិនទាន់ទេចូលមកចង្រ្គានបាយធ្វើម្ហូប ហើយពេលកំពុងធ្វើស៊ុបនឹងដាក់អំបិលចង់វែកចូលចានសម្រាប់ឲ្យជុងហ្គុកក្រៅពីនឹងគេធ្វើធម្មតាទាំងអស់ សូម្បីតែទឹកដោះគោស្រស់ក៏ថេយ៍ថែមស្ករពីខាងក្រៅទៅកន្លះវែងដែរ ។ លើកម្ហូបមកដាក់លើតុតាមលំដាប់លំដោយត្រឹមត្រូវមុននឹងចូលមកអង្គុយនៅកៅអីខ្លួន
« នឹករសជាតិកាលពី5ឆ្នាំមុនដល់ហើយនៀក » គ្រាន់តែនិយាយក៏ញញឹមដែរ កូនៗចាប់ផ្តើមញ៉ាំហើយទើបថេយ៍ម្តងអ្នកគ្រប់គ្នាញ៉ាំហើយក៏សរសើរថេយ៍ថាឆ្ងាញ់ដែរខុសអីតែជុងហ្គុក ភ្លក្សទឹកស៊ុបមួយស្លាបព្រាឈ្លក់ឡើងស្ងួត.ក
« ប៉ាកើតអី? » ជេយ៉ុនក៏សួរប៉ុន្តែនាយក៏លើកដៃគ្រវីតិចប្រាប់ថាមិនមានអី។ បានជាប្រញាប់យកកែវទឹកដោះគោនៅជិតនោះមកញ៉ាំ ខ្ជាយ!មានអីចេញពីក្នុងមាត់ជុងហ្គុកចំកណ្តាលមុខថេយ៍តែម្តង
