ក្រាក់!ទ្វារបន្ទប់ក៏បើកឡើងសន្សឹមៗម្តងបន្តិចៗទាំងភ្នែកសម្លឹងមើលទៅទិដ្ឋភាពនៅខាងក្នុងឃើញថាមិនមានមនុស្សទើបជុងហ្គុកដាច់ចិត្ដចូលទៅ ។ ចូលមកដល់មិនបានប៉ុន្មានផងក៏ឃើញរាងតូចអង្គុយនៅលើសាឡុងមានត្រឹមកន្សែងរុំខ្លួន តាមមើលប្រហែលជាទើបចេញពីបន្ទប់ទឹកនៅចុចទូរស័ព្ទចាំនាយនឹងឯង
« ទើបមកពីណា? » ដាក់ទូរស័ព្ទចុះលើកជើងមកអង្គុយគង់ទាក់ខ្លាយ៉ាងទំនងនៅមុខជុងហ្គុក
« បងរវល់ការងារមិញនេះ សុំទោសផងដែរឲ្យអូនយូរ » ធ្វើរឹកដូចជាធម្មតាហើយក៏ចូលមកអង្គុយក្បែររាងតូច
« មិនទៅពាក់ខោអាវ ខែរងារផងប្រយ័ត្នឈឺ »
« ខ្ចិលណាស់ យប់បន្តិចដោះចេញដដែរពាក់ធ្វើអី? » ជុងហ្គុកក៏ញញឹមឡើង ខិតខ្លួនចូលទៅជិតរាងតូចហើយក៏ចាប់ទាញគេឲ្យមកជិតខ្លួន
« ភ្លេចសន្យាមិញនៅ? »
« សន្យាអីគេ? »
« ឆាប់ភ្លេចម្លេះ..អូនថាមកដល់ផ្ទះវិញឲ្យបងមួយនោះអី.. » ចប់ប្រយោគនាយក៏អោបទៅថើបថ្ពាល់ថេយ៍មួយខ្សឺត
« ធ្វើឲ្យហើយទៅ អូនងងុយណាស់ »
« ឥឡូវនេះ? »
« ត្រូវហើយ តែមួយម៉ោងទេ ប្រាប់ឲ្យហើយលើសពីនឹងលើកក្រោយឈប់ឲ្យហើយ »
« បងប្រាប់អូនសិន ថ្ងៃស្អែកម៉ាក់បងលេងមកហើយថែមទាំងមកជាមួយនឹងអ៉ីរីកាដែរម៉ាក់បងធ្លាប់ចង់ឲ្យបងនឹងនាងរៀបការជាមួយគ្នាទៀតផង..បងសង្ឃឹមថាអូននឹងមិនធ្វើឲ្យបងខក់ចិត្តទេនៅថ្ងៃស្អែក »
« អូនដឹងហើយ អូនមិនឲ្យបងបាក់មុខទេទៅ.. » អាចថាមានអ៉ីរីកាមកជាមួយដែរ ប្រហែលជាពិបាកបន្តិចហើយព្រោះនាងមកជាមួយនឹងម៉ាក់នាយគោលបំណង់គឺចង់មកជួបជុងហ្គុកបើនាងដឹងថានាយមានសង្សារហើយនោះនាងនឹងគិតយ៉ាងណា
_ Newday
ថ្ងៃនេះខុសពីរាល់ដងព្រោះត្រូវប្តូរពីខុនដូមកនៅភូមិគ្រឹះវិញដើម្បីទទួលម៉ាក់ជុងហ្គុក ។ ម៉ោង7មិនទាន់ទេថេយ៍កក្រោកមក រៀបចំបាយម្ហូបធ្វើអ្វីគ្រប់សព្វទាំងដែលរាល់ដងប្រើគេ🗿
ចំណែករាងក្រាស់វិញក៏អញ្ចឹងត្រូវចេញពីព្រលឹមទៅប្រលានយន្តហោះទទួលម៉ាក់ខ្លះរួមទាំងអ៉ីរីកាផងដែល
