抖阴社区

Ep7 : ???????????????????

Start from the beginning
                                    

« ទៅគេងទៅអញ្ចឹង »

« តោះចឹង » បង្វែរខ្លួនមកក្រោយវិញ បណ្តើរគ្នាចូលមកខាងក្នុងជាមួយនឹងស្នាមញញឹមរៀងៗខ្លួន។ មកដល់ក្នុងបន្ទប់ដាក់ខ្លួនអង្គុយភ្លាមក៏បានរាងតូចចូលមកច្របាច់ដៃឲ្យភ្លែតយកចិត្តគេណាស់ប៉ុន្មានថ្ងៃនេះ ឲ្យធ្វើអីក៏ធ្វើដែរមិនជំទាស់មួយម៉ាតតាមមើលប្រហែលមានល្បិចអីទៀតហើយ។

រាងក្រាស់បែរមុខមកសម្លឹងមើលថេយ៍បន្តិចរួចក៏ចាប់ដៃម្ខាងគេឡើងចេញពីខ្លួន គេអោបមុខចូលទៅជិតថេយ៍កាន់តែជិតទៅៗ រហូតទាល់តែនាយទម្លាក់បបូរមាត់លើមាត់គេតែម្តង ។ ថេយ៍បើកភ្នែកសន្សឹមៗមើលទៅមុខនាយព្រមទាំងលើកដៃម្ខាងដែលនាយកំពុងកាន់ប្រលែងមកអោប.កគេជាប់ទាំងគូរវិញ មិននឹងបិតភ្នែកបើកមាត់ឲ្យអណ្តាតទៅប្រលែងលេងនឹងជាមួយនឹងយ៉ាងរ៉ូមេទិច

5នាទីក្រោយនាយក៏ដកបបូរចេញមកវិញ ។ សម្លឹងមើលផ្ទៃមុខរាងតូចមួយសន្ទុះធំហើយក៏និយាយឡើងជាមួយនឹងភសាដ៏ផ្អែមល្ហែមថា

« បងស្រឡាញ់អូន..ស្រឡាញ់គ្រប់យ៉ាងអំពីអូន អូនគឺជាជីវិត ជាដង្ហើមរបស់បងតទៅ..ថ្ងៃមុខអូនកុំទៅណាចោលបងបានទេ? » ម្រាមដៃស្រឡូនក៏ចូលមកស្ទាប់ផ្ទៃមុខអង្អែលថ្នម ទាំងញញឹមឆ្លើយទៅនាយ

« អឹម..អូនសន្យា អូនមិនទៅណាចោលបងទេ អូននឹងក្បែរបងរហូត..ប្តីសម្លាញ់ »

« បង..ខ្លាចថ្ងៃណាមួយអូនទៅចោលបង ព្រោះបងដឹងថាបងស្គាល់អូនទើបតែបានមួយសប្តាហ៍ជាងទេ.. »

« បើបងមិនជឿ..បងយកច្រវ៉ាក់មកចាក់ដៃអូនឲ្យនៅមួយកន្លែងនេះក៏បានដែរ ប្តីអូនទាំងមានទាំងសង្ហារ ចិត្តល្អបែបនេះឲ្យអូនទៅចោលយ៉ាងមិចទៅ? »

« គួរឲ្យស្រឡាញ់ណាស់នៀក..ក្មេងតូចរបស់បង » លើកដៃមកចាប់ទាញថ្ពាល់ក្រពុំនោះលេង ផងចើបផងព្រោះតែខ្នាញ់ ចរិកខ្យូងអញ្ចឹងរឿងអីដែរមិនឲ្យនាយលង់នោះ

ប្រលែងគ្នាបានមួយសន្ទុះធំភ្លើងនៅក្នុងបន្ទប់ក៏ត្រូវបានបិតងងឹតឆឹង មានតែពន្លឺដែរជះចូលមកតាមបង្អួចនៅខាងក្រៅនោះទេ ។ ប្តូរពីការសន្ទនាក៏មកជាសម្លេងថើបគ្នាយ៉ាងរោលរាលវិញ

??????????????????(???)Where stories live. Discover now