抖阴社区

Ep14 : ?????????????????????

Start from the beginning
                                    

« ជុងហ្គុក..! »

« ហ៉ឹម? »

« អូន..មានរឿងចង់ប្រាប់ តែសន្យានឹងអូនសិនណាថាបងមិនខឹងអូនទេ » ចម្លែកចិត្តតិចតួចពេលលឺថេយ៍សួរបែបនេះ តែក៏គិតថាជារឿងធម្មតាអញ្ចឹងក៏យល់ព្រមជាមួយរាងតូចទៅ

« និយាយមក បងមិនខឹងទេ »

« អូន..ឃើញនារីម្នាក់នោះស្អាតណាស់ នាងនៅផ្ទះក្បែរអូនដែរ នាងទាំងឆ្លាត ទាំងស្អាត ពូកែ ហើយនាងយល់ចិត្តអូនណាស់... »

« ហើយយ៉ាងមិចប្រាប់បងធ្វើអី? »

« បងដឹងអត់ ថាថ្ងៃមិញនេះនាងមកសារភាពថាអូនថានាងស្រឡាញ់អូន ប៉ុន្តែអូនមិនទាន់បានឆ្លើយតបនាងទេ មកសួរបងសិន » ជុងហ្គុកក៏ញញឹមឡើង មកសួរនាយបែបនេះមានន័យយ៉ាងមិចនឹង

« ចឹង..បងសួរអូនវិញ រាល់ថ្ងៃនឹងអូនស្រឡាញ់បងឬអត់? »

« ឲ្យអូននិយាយការពិតមែនទេ? »

« អឹម នឹងហើយនិយាយមក »

« សម្រាប់អូនមិនទាន់ចូលជាស្នេហាពិតមែនទេ ពេលខ្លះអូនមានអារម្មណ៍ថាបងដូចជាមិត្តម្នាក់ដ៏ល្អរបស់អូន..ពេលខ្លះក៏មានអារម្មណ៍ថាជាសង្សារ សរុបទៅ..អូនស្រឡាញ់បងតែ50%ទេ 50%ទៀតជាមិត្តភក្តិ »

« ... » ត្រឹមញញឹមបន្លំភាពឈឺចាប់ ទោះជាយ៉ាងណាក៏នេះជាសម្រេចចិត្តរបស់គេខ្លួនឯងដែរ គេគ្មានសិទ្ធិទៅបង្ខំទេ

« អនាគត..អូនចង់ឃើញបងមានមនុស្សម្នាក់ដែរនៅក្បែរបង ស្រឡាញ់បង នឹងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ »

« ហើយម្នាក់នោះគឺជាអូន..ត្រូវទេ? »

« មិនអាចទេដឹង..ម៉ាក់អូនទើបខលមកប្រាប់ថាឆ្នាំក្រោយឲ្យអូនទៅនៅកូរ៉េវិញហើយ បងគិតមើលទៅ..បែកគ្នារាប់លានគីឡូម៉ែត្រនៅជាមួយយ៉ាងមិច? »

« ឆ្នាំក្រោយនេះមែនទេ? »

« ត្រូវហើយ អូនត្រូវទៅរកការងារធ្វើនៅទីនោះផង ហើយក៏លែងបានមករុស្សីទៀតដែល ថែមទាំងលែងបានជួបមុខបងទៀត.. » ដល់ត្រឹមនេះថេយ៍ប្តូរទឹកមុខមកជាពិបាកចិត្តភ្លាម

« បងសន្យាពេលអូនទៅនៅទីនោះ រាល់ខែបងនឹងឆ្លៀតពេលប្រាំទៅមួយអាទិត្យទៅលេងអូនដល់កូរ៉េ មិនឲ្យខានទេ »

??????????????????(???)Where stories live. Discover now