抖阴社区

Ep14 : ?????????????????????

Start from the beginning
                                    

« បងមិនរវល់ការងារទេហ្ហេ៎? »

« ការងារមិនសំខាន់ដូចអូនទេ ទោះជីវិតបងគ្មានលុយមានត្រឹមអូនម្នាក់ក៏បងរស់នៅបានដែរ » ក្តុកក្តួលណាស់ពេលបានស្តាប់នាយនិយាយរួច ទំហំចិត្តនាយចំពោះគេពិតជាធំណាស់គ្មានអ្វីប្រៀបបានទេ

« ថ្ងៃអនាគត..បងមិនសុំអីច្រើនទេសុំត្រឹមមានអូនម្នាក់នៅកាន់ដៃបងបែបនេះរហូតដល់ចាស់ បងស្លាប់ទៅបិតភ្នែកជិតហើយ » បញ្ចប់សម្តីទងស្នាមញញឹម ហើយក៏លើកដៃរាងតូចឡើងថើបលើនោះមួយខ្សឺត

« បងអាចស្បថនឹងមុខអូនបានថា បងស្រឡាញ់តែអូនម្នាក់ប៉ុណ្ណោះ ក្នុងកែវភ្នែកបងអូនគឺជាមនុស្សអស្ចារ្យបំផុត ស្អាតបំផុត ឆ្លាតបំផុត នឹងជាអ្វីគ្រប់យ៉ាងនៃជីវិតបង បើសិនជាតិនេះបងមិនបានអូនធ្វើជាគូរទេ បងសុខចិត្តនៅតែឯងអស់មួយជីវិត » ទាំងសម្តីទាំងកាយវិការចេញមកក៏ដឹងដែរថាគេនិយាយជាការពិត មិនមែនជាការលេខសើចនោះទេ

« បងដឹងថាអតីតកាលបងមិនល្អ តែពេលនេះបងរស់នៅក្នុងពេលបច្ចុប្បន្នជាមួយអូន ហើយអ្វីដែរបងកែរបានបងកែរ..ដើម្បីអូនម្នាក់គត់ » ថាមិញទៅស្រឡាញ់តែ50%ដល់លឺនាយសារភាពប្រាប់គ្រប់យ៉ាងបែបនេះបូក50%ទៀតហើយ ។ ក្រោយពីស្តាប់បទថេយ៍ក៏ស្ទុះចូលមកអោបនាយពេញកម្លាំងទាំងហូរទឹកភ្នែកចុះក្រោមដោយក្តីរំភើប

« កុំយំអី..princess របស់បង » លើកដៃមកអោបគេវិញជាមួយនឹងពាក្យសម្តីលួងលោមដ៏ស្រទន់ ។ រង្វង់ដៃមួយនេះពិតជាកក់ក្តៅខ្លាំងណាស់ទោះដឹងថានៅជុំវិញខ្លួនពោរពេញទៅដោយភាពត្រជាក់ក៏ដោយចុះ មិនថាមានរឿងអ្វីទេជុងហ្គុកតែងតែនៅក្បែរគេរហូត លើកទឹកចិត្តគេ ផ្តល់កម្លាំងចិត្តឲ្យគេមិនដែរខាន ។

« អូនដឹងអត់ ទឹកភ្នែកអូនគឺជាចំណុចខ្សោយរបស់បង..បើអូនយំបងក៏ឈឺដែរ » ដៃទាំងគូរក៏ចូលមកចាប់លើកផ្ទៃមុខរាងតូចឡើង យកដៃម្ខាងជួរទឹកភ្នែកចេញពីថ្ពាល់នឹងរង្វង់ភ្នែកគេចេញ បន្ទាប់មកក៏អោនទៅថើបថ្ងាស់ថេយ៍មួយខ្សឺត

« ឈប់យំទៅណា យប់ជ្រៅហើយចាំដល់ផ្ទះចាំនិយាយគ្នាទៀត » រាងក្រាស់ញញឹមម្តងទៀតទៅថេយ៍ ហើយប្តូរមកចាប់កាន់ដៃរាងតូចបណ្តើរគ្នាទៅមុខបន្តទៀតទៅ

??????????????????(???)Where stories live. Discover now