抖阴社区

??????????????????????

Start from the beginning
                                    

« ស្អាត ស្អាតជាងស្រីៗកំណាន់របស់យើងទៅទៀត » នាយក្រាស់ញញឹមចុងមាត់ស្រដីឡើងមកទាំងញញឹមគួចចុងមាត់លើកសរសើរពីសម្រស់នាយតូចយកទៅប្រៀបធៀបនិងស្រីៗកំណាន់របស់នាយគឺថេហ្យុងស្រស់ស្អាតជាងនាងៗដប់ដងឯណ្ណោះ

« ចៅហ្វាយចង់ដូររសជាតិហេស៎ » ឆេហុីដោយឃើញចៅហ្វាយរវល់តែភ្លឹកនិងសម្រស់អាល្អិតមិញនេះពេកទើបចាប់និយាយឡើងមក

« ......!! » នាយក្រាស់មិនតបតតែបែរជាងាកមកមើលឆេហុីប្រកបដោយក្រខ្សែភ្នែកកំណាចរួចក៏ដើរចោលឆេហុីបាត់រកតែជំនិតម្នាក់នេះដើរតាមសឹងពុំទាន់

« ចៅហ្វាយ ចាំផង » 

#Skip

កាត់មកមើលខាងនាយតូចឯនេះវិញបន្ទាប់ពីចេញពីផាប់មកក៏បន្តដំណើរមកខុនដូររបស់ខ្លួនវិញចូលមកដល់ខាងក្នុងបន្ទប់នាយតូចសម្រូតខ្លួនអង្គុយផ្អែកគ្រែគេងទាំងកែវភ្នែកចាប់ផ្តើមរលីងរលោងឡើងមកខួរក្បាលនឹកគិតដល់អានុស្សាវរីយ៍ដែលធ្លាប់មានក្តីសុខជាមួយអតីតមិត្តប្រុសរបស់ខ្លួនចងចាំមិនភ្លេចទឹកភ្នែកស្រក់ចុះប្រណាំងនិងសេចក្តីឈឺចាប់ក្នុងទ្រូងសែនអួលណែនពន់ពេកឈឺខ្លាំងណាស់ឈឺសឹងតែស្លាប់ទាំងរស់ទៅហើយ

« អ្ហឹក អ្ហឹកៗៗ អូន អូនយល់ពីបងក៏ពិតមែនតែបងអត់ដែរយល់ពីអូននោះទេថាពេលនេះវេលានេះអូនឈឺចាប់យ៉ាងណា អ្ហឹក អ្ហឹក » ថេហ្យុងស្រែកយំខ្លាំងៗទំលាយអារម្មណ៍ក្តុកក្តួលរបស់ខ្លួនក្នុងពេលនេះវោហាប្រាប់អាកាសត្រូវហើយគេយល់ថាស៑ូហ្វុងពិតជាមិនបានស្រលាញ់ខ្លួនពិតមែនមនុស្សដែលនាយស្រលាញ់គឺជាវីននីឯណ្ណោះទេហើយចុះស៑ូហ្វុងមានយល់ពីចិត្តនិងបេះដូងរបស់ថេហ្យុងឬអត់ថាពេលនេះកំពុងតែស្រែកដង្ហើយហៅឈ្មោះនាយកំពុងធ្វើទុកបុកម្នេញសាមីខ្លួននេះយ៉ាងដូម្តេច??

« អ្ហឹក អ្ហឹក ខ្ញុំហត់ណាស់ហត់និងឈរមើលបងមានសេចក្តីសុខជាមួយគេផ្សេងដែលមិនមែនជាខ្ញុំ » រាងតូចយំរឹតតែខ្លាំងដល់ថ្នាក់ដេកដួលនៅផ្ទាល់ការ៉ូតែម្តងបង្អូរទឹកភ្នែកមកព្រាកៗកំពុងចង់បញ្ជាក់ថាពេលនេះខ្លួនពិតជាហត់នឿយខ្លាំងយកតែមែនទែនដែលត្រូវឈរមើលមនុស្សដែលខ្លួនស្រលាញ់អស់ពីចិត្តកំពុងតែមានសុភមង្គលជាមួយគូស្នេហ៍ថ្មីរបស់នាយដែរមិនមែនជាគេផ្ទាល់

?????????????????????? Where stories live. Discover now