ភាគទី៣០ : ហេតុអីក៏ត្រូវថើប !!
_______________កន្លងទៅពីរសប្តាហ៍បញ្ហាគ្រប់យ៉ាងក៏ត្រូវបានដោះស្រាយទំនាក់ទំនងរវាងថេហ្យុងនិងជុងហ្គុគក៏កាន់ផ្អែមល្ហែមស្អិតរមួតពីរមួយថ្ងៃទៅមួយថ្ងៃចំណែកឯក្តីស្រលាញ់ដែរពួកគេប្រគល់អោយគ្នាវាសុីជម្រៅពិបាកនិងគណនាណាស់ក្តីស្នេហាអាចផ្លាស់ប្តូរមនុស្សបានទាំងស្រុងដូចពេលនេះអញ្ចឹងនាយក្រាស់ធ្លាប់តែកាលពីមុនជាបុរសស្ងៀមស្ងាត់មិនចេះមាត់មិនចេះកនិយាយមួយមាត់ៗម៉ត់ចត់ចំពោះការងារតែពេលនេះនាយប្រែសឹងតែក្លាយជាមនុស្សមួយផ្សេងទៀតរាល់ពេលបានក្បែរមនុស្សដែលនាយស្រលាញ់នាយចេះផ្អែមល្ហែមនាយហាក់និយាយច្រើនជាងមុនមិនគំរោះគំរើយជាបុរសកក់ក្តៅសម្រាប់ថេហ្យុង
ជាធម្មតារាល់ពេលដែលនាយក្រាស់ចេញទៅធ្វើតែងតែឆ្លងកាត់ការរៀបចំដោយថេហ្យុងជានិច្ចជាក់ស្តែងខណៈពេលនេះអញ្ចឹងរាងក្រាស់កំពុងតែឈរគយគន់សម្រស់ដ៏ស្រស់សោភាទម្រង់មុខតូចច្រមិចបបូរមាត់ក្រហមព្រឿងៗគួរអោយចង់ប៑ឺតជញ្ជក់នាយសម្លឹងគយគន់ភក្រ្តាថេហ្យុងដោយក្រខ្សែភ្នែកស្រទន់មានមន្តស្នេហាស្របពេលដែលរាងតូចកំពុងផ្ចង់អារម្មណ៍ផ្តោតមកលើការចងក្រវាត់កអោយនាយម៉ាហ្វៀលរូបស្រស់សង្ហារ
« រួចរាល់ !! » នាយតូចសារេភ្លីអាវចងក្រវាត់កអោយនាយក្រាស់រួចរាល់ក៏ញោចស្នាមញញឹមបន្តិចផ្តល់ទៅដោយនាយក្រាស់ទាំងដែលស្នាមញញឹមមួយនេះពោលពេញទៅដោយភាពគួរអោយស្រលាញ់ជាខ្លាំង
« បងគិតថានៅមិនទាន់រួចទេ » នាយក្រាស់ក្រព័ទ្ធដៃមកក្រោយចំកោងខ្នងអោនមកជិតផ្ទៃមុខរលោងស្រិលរាងតូចបន្តិចកែវភ្នែកមួយគូប្រសព្វគ្នាបង្គប់ទៅដោយមនោសញ្ចេតនានាយក្រាស់បន្លឺវាចាទាំងធ្វើអោយកើតចម្ងល់ដល់អ្នកស្តាប់ឯនេះពន់ពេក
« តែអូនបានចងក្រវាត់កអោយបងរួចហើយទេតើ »
« តែអូនទៅមិនទាន់ថើបបងនៅឡើយទេ » នាយក្រាស់វាយចិញ្ចើមម្ខាងទ្រើតៗត្បល់មកកាន់នាយតូចវិញទាំងច្រលើមគួបផ្សំជាមួយនិងសម្តីព្រាន
« ហេតុអីក៏ត្រូវថើប !?? » ថេហ្យុងពេបមាត់ធ្វើភ្នែកឡេឡង់មិនយល់ហេតុអីក៏ត្រូវថើបបើពួកគេនេះថើបគ្នារាល់ថ្ងៃហើយមិនចេះធុញទេអី

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?