抖阴社区

??????????????????????

2K 134 6
                                    

ភាគទី៣៤ : អ្ហឹម បងសុំទោសជេយ៉ុន!!
______________

បរិយាកាសដល់សែនតឹងសរសៃក៏រវាងក្លររ៉ានិងថេយ៍ក៏បន្តឡើងជារើយៗដូចពេលនេះជាក់ស្តែងក្លររ៉ាខឹងថេហ្យុងខ្លាំងណាស់ដោយសារតែពាក្យផ្គើនឌឺដងរបស់អ្នកនៅចំពោះមុខនាងឈរក្តាប់ដៃខាំមាត់សម្លឹងសម្លក់ថេហ្យុងទាំងក្នុងទ្រូងក្តៅដូចបាយពុះបើអាចចង់តែបាច់ហែកសាច់ថេហ្យុងជាជម្រៀកៗទេប៉ុន្តែពេលនេះមិនអាចធ្វើអ្វីតែផ្តេសផ្តាសឡើយហេតុថានាងចង់សន្សំពិន្ទុធ្វើជាមនុស្សស្លូតបូតក្នុងកែវភ្នែកនាយក្រាស់សម្តែងជាមនុស្សល្អដើម្បីអោយជុងហ្គុគមកចាប់អារម្មណ៍នឹងនាងវិញស្របពេលដែលថេហ្យុងនិងជុងហ្គុគកំពុងតែឈ្លោះគ្នានាងឈ្លាតឱកាសនេះទេទើបអាចអោយនាងដណ្តើមជុងហ្គុគមកវិញបាន

« មានរឿងអ្វីកើតឡើង !? » អំឡុងពេលស្ថានការណ៍មិនស្រួលនោះវត្តមាននាយក្រាស់ក៏បង្ហាញខ្លួនមកកាត់ផ្តាច់សង្រ្គាមឌឺដងមួយនេះជុងហ្គុគបន្លឺសំឡេងធំក្រឡចោទសួរទៅអ្នកទាំងបីដែលមានវត្តមានឈរនៅត្រង់នេះប្រកបដោយវង់ភក្រ្តមិនស្រស់បស់

« បងជុង !! » ក្លររ៉ាទម្លាក់ក្រខ្សែភ្នែកកាចឆ្នាស់បញ្ឈប់ត្រឹមមួយវិនាទីស្របនាងប្រទះឃើញជុងហ្គុគកំពុងដើរសំដៅមករកពួកគេទាំងបីនាងទម្លាក់វ៉ាលីចុះរត់បំបុកស្មាជេយ៉ុនមួយទំហឹងធ្វើអោយអាល្អិតអស់ចំហវិសនិងដួសតែបានថេហ្យុងមកទប់ពីក្រោយ

« កើតអីធ្ងន់ធ្ងរឬអត់ជេយ៉ុន » ថេហ្យុងសួរមកាន់ជេយ៉ុនទាំងព្រួយបារម្ភឯក្នុងចិត្តលួចខ្នក់ខ្នាញ់ក្លររ៉ាមិនស្ទើរចេតនាច្បាស់ណាស់មិនមែននាងខ្វាក់គ្រប់ភ្នែករត់បុកមនុស្សប៉ុនណាណីហើយធ្វើដូចមិនឃើញទេ

« បងជុង បងមករកអូនហើយ ហ្ហិ ហ្ហិ » ចរឹកក្មេងតូចមាយាដកខ្ញីក៏បញ្ចេញដើម្បីជាចំណាប់អារម្មណ៍ទាក់ទាញជុងហ្គុគនាងស្រវាអោបដើមដៃនាយក្រាស់ទាំងស្និតស្នាលនិងដាក់ក្បាលកេងកើយលើដើមដៃនាយក្រាស់ដោយមិនខ្លាចក្រែងម្ចាស់សាមីខ្លួនគេពេញចិត្តឬអត់នោះទេ

« លែងដៃយើងក្លររ៉ាយើងមិនបានមករកនាងទេ » នាងក្រាស់ត្បល់តបវិញទាំងក្សោះកក្រោះដោយព្យាយាមរុញជ្រាននាងចេញពីខ្លួនទាំងភាពធុញទ្រាន់នេះប្រសិនបើក្លររ៉ាគ្មានកូនទេម្លោះពេលនេះប្រហែលជានាយបញ្ជារអោយអង្គរក្សបោះនាងចេញទៅក្រៅរបងបាត់ហើយស្របពេលដែលនាយក្រាស់ព្យាយាមរំដោះខ្លួនចេញពីក្លររ៉ាក៏មានកែវភ្នែកមួយគូចេះតែដៀងសម្លឹងមកនាក់ទាំងពីរដោយទឹកមុខរាបស្មើហាក់បញ្ជាក់យ៉ាងច្បាស់ៗថាកំពុងតែអន់ចិត្តខ្លាំង

?????????????????????? Where stories live. Discover now