ភាគទី២២ : លោកកហុសខ្ញុំ !!
_______________កាត់មកដល់ថ្ងៃសម្ពោធសណ្ឋាគាររបស់លោកប៉ាក្លររ៉ាឯនេះវិញគឺថាមានសុតសឹងតែកំពូលអ្នកមានសេដ្ឋីលំដាប់ប្រទេសមកចូលរួមគ្រប់គ្នាម្នាក់ៗហាក់សប្បាយហឹកហាក់ចំពោះកម្មវិធីនេះដល់ហើយក្នុងនោះផងដែលក៏មានការចូលរួមពីសំណាក់ជេអុីលដូចគ្នាដែលគ្រប់គ្នាស្គាល់ថាជាម៉ាហ្វៀលមានកេរ្តិ៍ឈ្មោះក្នុងសង្គមងងឹតបើក្រឡេកមកមើលកញ្ញាក្លររ៉ាតែងតែខ្លួនឡើងហៃសូបណ្តាលអោយមានក្រខ្សែភ្នែកប្រុសៗអ្នកមានជាច្រើនតាមសម្លឹងមើលនាងមិនឈប់តែបែរជានាងមិនចាប់អារម្មណ៍ព្រោះតែកំពុងឆេឆាដើរទៅវិញទៅមករងចាំអ្នកណាក៏មិនដឹង
« ក្លររ៉ាឆេឆាចាំអ្នកណាមែនទេ » លោកប៉ារបស់នាងឃើញកូនដើរទៅវិញទៅមកដូច្នេះក៏ចាប់ផ្តើមសួរដេញដោល
« ចាំបងជុងណាលោកប៉ា » ក្លររ៉ាមិនខ្ចីងាកមើលមុខឪពុកកែវភ្នែកចេះសម្លឹងមើលទៅមាត់ទ្វារច្រកចូលជានិច្ច
« នោះក្មួយជុងដើរមកហើយ »
និយាយមិនទាំងផុតពីមាត់ផងរាងក្រាស់ក៏ដើរចូលមកឡើងជះភាពសង្ហារចែងចាំងពេញកម្មវិធីអោយគ្រប់គ្នាតាមសម្លឹងនាយមិនដាក់ភ្នែកពិសេសកូនស្រីអ្នកមានៗដែលចូលរួមក្នុងកម្មវិធីនេះតែម្តងរាងក្រាស់នាយដើរចូលមកខាងក្នុងអមនិងកូនចៅបីអ្នកដើរតាមពីក្រោយស្តែងពីភាពមានអំណាចរបស់នាយ
« អៅបងជុង បងហើយហេស៎ » ស្រីស្រស់មិនគិតច្រើនរត់រេទៅអោបដើមដៃនាយក្រាស់បង្ហាញទៅដល់មនុស្សគ្រប់គ្នាធ្វើដូចជាជុងហ្គុគជាកម្មសិទ្ធរបស់នាងអញ្ចឹងនាងចោទសួរជុងហ្គុគទាំងញញឹមញញែម
« ហ្ហឹម » នាយមិនតបតែក្រហឹមដើមក៌ជំនួសជាចម្លើយ
« សួស្តីលោកពូ » រាងក្រាស់ក្រវាសដៃក្លររ៉ាចេញទាំងទឹកមុខមិនពេញចិត្តហើយក៏ដើរហួសនាងទៅរាក់ទាក់លោក អានីហ្សាដែលជាប៉ាក្លររា៉ទៅវិញសម្តីគ្រោកគ្រាបានបន្លឺឡើងមកកាន់វ័យចំណាស់
« យ៉ា ! ក្មួយជុងថ្ងៃនេះសង្ហារដល់ហើយពូមើលសឹងមិនចង់ស្គាល់ » តាមមើលចរឹកលក្ខណៈលោកអានីហ្សាក៏ដឹងថាគាត់គឺជាមនុស្សចាស់អោយគួរអោយគោរពមានសន្តានចិត្តល្អរួសរាយខុសដាច់ស្រឡះពីកូនស្រីរបស់គាត់ដែលមានចរឹកច្រលើសប៉ើសក្រអឺតក្រទមខុសទាំងស្រុងពីអ្នកមាននាមជាឪពុក

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?