ភាគទី៣២ : ហុឹស ហួសពេកហើយ !!
______________« ហុឹស អូនជាអ្នកបញ្ជួសបងទេណា៎ថេយ៍កុំបន្ទោសបងថាអត់ធម្មមេត្តាអោយសោះ» នាយញោចស្នាមញញឹមឡើងទាំងក្នុងដូងចិត្តសែនខ្នើសចិត្តបំផុតដោយសារថេហ្យុងបញ្ជួសនាយបែបនេះនាយសង្ហារងក់ក្បាល់តិចៗអណ្តាតទល់ថ្ពាល់លូកដៃទៅទាញកាយតូចច្រឡឹងអោយផ្អឹបនិងទ្រូងជុងហ្គុគពោលពាក្យឡើងទាំងស្រគៀតជើងធ្មេញ
« អ្ហឹក ! មនុស្សដូចលោកដែរមានធម្មមេត្តាដែលហេស៎!? » ថេហ្យុងបន្ទរសម្តីលកលើយនាយសង្ហារដោយប្រឹងទប់ស្កាត់ភាពទន់ជ្រាយមិនអោយលេចចេញវត្តមានឡើងនៅចំពោះមុននាយក្រាស់ឡើយតែមានដឹងឬអត់បេះដូងគេខ្ចីចខ្ចីប្រះស្រាំគ្រប់កន្លែងលួចយំសោកឈឺចាប់យ៉ាងណាក៏មិនចង់ចុះញ៉ោមនិងនាយក្រាស់
« បងប្រមានអូន កុំប្រហើនសម្តីជាមួយបងអោយសោះ » ដៃទាំងគូរបស់ជុងហ្គុគចាប់ច្របាច់ស្មានាយតូចខ្លាំងៗតាមកម្លាំងខ្លាំងហួសប្រមាណសឹងតែធ្វើស្មាទាំងសងខាងនាយតូចបាក់ជាពីរទៅហើយកែវនេត្រានាយហាក់បញ្ជាក់យ៉ាងជាក់ច្បាស់ថាពេលនេះនាយកំពុងតែខឹងនិងចរឹកផ្គើនឌឺដងផ្កែផ្ការបស់រាងតូចអនេក
« ចឹងខ្ញុំក៏ប្រមានលោកដូចគ្នាចនជុងហ្គុគលេវ៉នឡេតចាប់តាំងពីវិនាទីនេះទៅលោកនិងខ្ញុំគ្មានអ្វីត្រូវពាក់ព័ន្ធនិងគ្នាទៀតទេចែកផ្លូវគ្នាដើររាងខ្លួន លោកនៅដោយលោក ខ្ញុំនៅដោយខ្ញុំកុំមករវីរវល់និងជីវិតខ្ញុំទៀត លោកគួរតែយកពេលវេលានេះទៅខ្វាយខ្វល់ពីអនាគតប្រពន្ធលោកទៅ លែងដៃខ្ញុំ » នាយតូចស្រែកគំហកដាក់នាយក្រាស់មួយអស់សំឡេងកែវភ្នែកមុតស្រួចដែលចេញមកតាមរយៈពីការសម្លឹងរបស់នាយតូចផ្តិតជាប់ទៅដោយទឹកថ្លាៗដកក្នុងកែវភ្នែកថេហ្យុងស្រដីមា៉ត់ៗរួចក៏ចាប់រុនជ្រាននាយក្រាស់ថយចេញពីខ្លួននិងបង្វែរខ្លួនទៅចាប់កាប់វ៉ាលីបម្រុងនិងចាកចេញពីបន្ទប់តែក៏ត្រូវឃាត់ដំណើរដោយដៃនាយក្រាស់ចាប់ជាប់មិនលែង
« អាយ៎ ធ្វើស្អីលែង » ថេហ្យុងស្រែកទាំងភ្ញាក់ផ្អើរខណៈពេលនាយក្រាស់ចាប់លើបីខ្លួនដើរសំដៅទៅគ្រែប្រកបដោយទឹកមុខក្រម៉ូវយ៉ាងកំណាចតែម្តង

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?