ភាគទី២៨ : ហុឹស ក្មេងនេះ !!
________________កន្លងទៅពីរថ្ងៃហើយដែលនាយក្រាស់ជាប់រវល់ដោះស្រាយបញ្ហានៅក្នុងក្រុមហ៑ុនមិនទាន់រួចរាល់នាយសង្ងំធ្វើការមិនឈប់សម្រាកគ្មានពេលសូម្បីតែមកភូមិគ្រឹះដើម្បីជួបថេហ្យុងផងរយៈពេលពីរថ្ងៃមកនេះថេហ្យុងទន្ទឹងរងចាំនាយក្រាស់ត្រឡប់មកភូមិគ្រឹះទាំងអន្ទះសារណាមួយក្នុងចិត្តក៏ព្រួយបារម្ភពីសុខភាពនាយក្រាស់ដូចគ្នាលឺមកតាមឆឹងសុីថាជុងហ្គុគវីវក់និងការងារមិនគិតបាយមិនគិតទឹកទាល់តែសោះមួយម៉ោងទាល់មួយម៉ោងអង្គុយតែនៅមុខកំព្យូទ័ររកពេលសម្រាកភ្នែកគ្មានដោយសារតែដោះស្រាយបញ្ហាដ៏មម៉ាញឹកមួយនេះថេហ្យុងឯនេះកើតការព្រួយចិត្តពីជុងហ្គុគក៏ខ្លាំងដូចគ្នាចង់ទៅជួបនាយណាស់តែមិនអាចព្រោះនាយក្រាស់មិនអនុញ្ញាតិអោយចេញពីភូមិគ្រឹះឡើយដោយសារតែមានសត្រូវនាយជាច្រើនបានដឹងដល់វត្តមានថេហ្យុងដែលជាមនុស្សជាទីស្រលាញ់របស់ខ្លួនតែហ៑ានប្រហេសសុវត្ថិភាពថេហ្យុងក៏មិនប្រសើរដែរ
« ឆឹងសុី !! » ដំណើរញាប់ស្អេកអមនិងប្រអប់មួយដែលវិចខ្ចប់ទៅដោយអាហារកាន់និងដៃនាយតូចថេហ្យុងដង្ហោយហៅឈ្មោះជំនិតជុងហ្គុគដែលរៀបបម្រុងនិងឡើងឡានបើកចេញពីភូមិគ្រឹះនាយតូចស្រដីឃាត់ដំណើរឆឹងសុីនាយជំនិតក៏បញ្ឈប់ជំហានភ្លាមរហ័សងាកមើលថេហ្យុងដោយទឹកមុខងើយឆ្ងល់
« អ្នកប្រុស មានបញ្ហាអ្វីមែនទេ !? »
« អត់ទេខ្ញុំគ្រាន់តែចង់អោយលោកជួយយកអាហារនេះអោយជុងហ្គុគផង » នាយតូចហុចប្រអប់អាហារដែលរៀបចំជាស្រេចនេះមកអោយឆឹងសុីនិងផ្តែផ្តាំនាយអោយនាំយកអាហារមួយប្រអប់នេះដែលគេខំធ្វើដោយផ្ទាល់ដៃយកទៅអោយជុងហ្គុគ
« បាទអ្នកប្រុស បើអស់ការអីហើយខ្ញុំសុំលាសិនហើយព្រោះប្រញាប់យកឯកសារអោយចៅហ្វាយ » នាយជំនិតអោនគំនាបបន្តិចសឹមនិងញញឹមគួរសមហើយក៏ឡើងឡានបើកចេញទៅបាត់តាមពិតទៅជំនិតជុងហ្គុគក៏មម៉ាញឹកដូចតែចៅហ្វាយដែលនឹងគ្រាន់តែថាត្រូវជុងហ្គុគប្រើអោយមកយកឯកសារខ្លះនៅភូមិគ្រឹះនោះទេកុំអីនាយគ្មានពេលបានត្រឡប់មកភូមិគ្រឹះវិញផង

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?