抖阴社区

??????????????????????

1.7K 125 6
                                    

ភាគទី២៧ : មានប្តីមួយហើយចង់បានប៉ុន្មានទៀត!!
________________

« ចង់ងាប់់នៅណាក៏ងាប់ទៅកុំមកងាប់និងមុខខ្ញុំ » កែវភ្នែកមួយគូដែលសម្លក់មកកាន់នាយក្រាស់ទាំងកាចឆ្នាស់អមនិងវាចាផ្គើនឌឺដងមាត់រឹងតែតែបែរជាខុសពីចិត្តកំពុងតែមានចិត្តព្រួយបារម្ភមកកាន់នាយសង្ហារជាអនេកដូចគេថាមាត់រឹងចិត្តទន់ជ្រាយ

« អូនបុណ្យអោយបងងាប់អាងទៅយកប្តីថ្មីមែនទេ » ការសង្ឃឹមទាំងប៉ុន្មានធ្លាក់ដល់ក្រោមសូន្យបន្ទាប់់ពីលឺសំណព្វចិត្តបញ្ជួសនាយដូច្នេះរាងក្រាស់ឈរចោទសួររាងតូចយ៉ាងគួរអោយអាណិតប្រៀបបីដូចដូចជាកូនឆ្កែដែលម្ចាស់បោះបង់ចោលអញ្ចឹង

« ត្រូវហើយ !! » សម្តីគំរោះគំរើយចេញពីបបូរមាត់សុីជម្ពូរបស់ថេហ្យុងធ្វើអ្នកស្តាប់គ្រឺតខ្នាញ់ចង់តែចាប់បោកដូចកង្កែបទេផ្ចាញ់ផ្ចាមិនអោយបាត់មួយមាត់

« មានប្តីមួយហើយចង់បានប៉ុន្មានទៀត » រាងក្រាស់ច្រាលឈាមក្តៅដូចបាយពុះនាយសង្គត់សម្តីទាំងកែវភ្នែកនៅដក់ជាប់នូវសភាពកំណាចនាយបោះកាំភ្លើងចោលទៅម្ខាងហក់ឡើងលើពូកបំណងចង់មកចាប់សង្គ្រប់ពីលើថេហ្យុងតែនាយតូចគេចទាន់

« កុំមកប៉ះខ្ញុំទៅប៉ះស្រីស្នេហ៍របស់លោកទៅ » 

រាងតូចរំកិលខ្លួនចេញឆ្ងាយចេញពីនាយក្រាស់ប្រុងនិងក្រោកពីលើគ្រែតែចៃដន្យអីដៃជុងហ្គុគស្រវាចាប់កដៃជាប់ទាញកញ្ឆក់អោយដេកដួលនៅពូកទាំងអស់ចំហជាឱកាសនាយក្រាស់ឡើងពីលើចាប់សង្រ្គត់រាងតូចដៃទាំងពីលើក៏ចាប់លើកផុតក្បាល

« ចាស់ៗថាខឹងច្រើនកូនញឹក ចឹងហើយអូនកុំខឹងគុំគួនបងយូរពេកប្រយ័ត្នកូនពេញភូមិគ្រឹះ » រលៀមម្លេះលោកម៉ាហ្វៀលកំណាចសម្តីបោះបួចនាយតូចឡើងឆ្ងាញ់តែម្តងជុងហ្គុគបញ្ចេញស្នាមញញឹមឌឺវាយចិញ្ចើមទ្រើតៗដាក់រាងតូចយ៉ាងច្រលើសប៉ើសមិនសមនិងចរឹកនាយកាលមុនសោះដែលមិនចេះខ្វាយខ្វល់ពីអ្នកណាចូលចិត្តភាពស្ងៀមស្ងាត់មិនចេះសុាំតាប៉ែហូរហែលតែពេលនាយប្តូរផ្លាស់ប្រែកែជាមួយមនុស្សម្នាក់ខុសដាច់ស្រឡះពីខ្លួនឯងកាលពីមុនដែលមិនទាន់ស្គាល់ថេហ្យុងនេះបានថាស្នេហាមានឥទ្ធិពលណាស់អាចផ្លាស់ប្តូរមនុស្សត្រឹមមួយរំពេច

?????????????????????? Where stories live. Discover now