ផាំង!មួយកម្លាំងធាក់ទ្វារសឹងដាច់ផ្អើលដល់ជុងហ្គុកនៅខាងលើថហ័សចេញមកមើលទៀត។ សូម្បីតែអ៉ីរីកាក៏ចេញមកមើលដែល
« ... » ចុះមកជាន់ខាងក្រោមក៏ត្រូវការផ្អាក់ជំហានភ្លាមបន្ទាបើពីឃើញរាងតូចឈរនៅស្ងៀមមួយកន្លែងទាំងដៃស្រក់ឈាមមកតក់ៗ ងើបមកសម្លក់គេដោយការខឹងសម្បារ
« នេះ...? » ធ្លាប់តែឃើញថេយ៍គួរឲ្យស្រឡាញ់ ចរិកខ្ចីខ្យូតតែពេលនេះ... ។ អង្គរក្សនៅក្បែរនោះរហ័សលើកកាំភ្លើងទៅភ្ជុងរាងតូចគ្រប់គ្នាដើម្បីការពារសុវត្ថិភាពរបស់ជុងហ្គុកនឹងអ៉ីរីកា
« អាប្រុសថោកទាប..ស្រីតិរច្ឆាន សមគ្នាណាស់.. » មាត់ហើបតិចៗបន្លឺឡើងទៅកាន់អ្នកទាំងពីរទាំងក្តាប់ដៃជាប់ ខឹងហើយនៅញញឹមដាក់ពួកគេបានទៀត
« ជុង..មើលគេចុះគួរឲ្យខ្លាចណាស់ » ខិតចូលមកកៀកដៃជុងហ្គុកយ៉ាងជាប់ពេលឃើញថេយ៍សម្លឹងមកខ្លួនដោយស្នាមញញឹមបែបនេះ
« ចាប់គេឲ្យជាប់! » ចូលបម្រុងនឹងចាប់គេហើយតែមានអីត្រូវម្នាក់មួយដុំថ្មបែកគ្នាទាំងអស់នឹង ។ មើលទៅស្ថានភាពដូចមិនស្រួលជុងហ្គុកក៏ថយក្រោយពីរជំហានទាញយកកភ្លើងនៅជាប់នឹងចង្កេះឡើងចង្អុលទៅថេយ៍
ផាំង!ផាំង!ពីរគ្រាប់ពីដៃរាងតូចបាញ់ទៅអ្នកដែរបម្រុងមកចាប់គេនោះត្រង់ដូចធ្លាប់រៀនបាញ់កភ្លើងពីមុនចឹង ចំចំណុចសំខាន់ទាំងអស់នឹងដេកក្នុងថ្លុកឈាមមួយរំពេច ។ មុននឹងបង្វែរកាំភ្លើងមកចង្អុលទៅជុងហ្គុកវិញជាមួយនឹងស្នាមញញឹមដដែរ
តក់!ដំណក់ឈាមក៏ហូរស្រក់ចេញពីដៃគេចុះមកក្រោមប្រឡាក់នឹងថ្លុងឈាមជាច្រើនដែរនៅក្រោមជើងគេនោះ ។ កែវភ្នែកអ្នកទាំងពីរក៏ប្រសព្វគ្នាម្តងទៀត មើលទៅភ្នែកជុងហ្គុកមើលគេដូចរៀបនឹងសម្លាប់សត្រូវចឹង ចំណែកថេយ៍វិញក៏ដូចគ្នាលែងមានពាក្យថាស្នេហាទៀតហើយមានតែគុំនំប៉ុណ្ណោះ!
« គិតថាខ្លួនឯងអស្ចារ្យមែនទេ?ដែរ..យកមនុស្សមកឲ្យបម្រើតាចាស់ៗដែរល្មោមកាមបែបនេះនឹងដើម្បីតែបង្កើតកូនឲ្យខ្លួន យកគេទៅពិសោធន៍មើលតែជាសត្វធាតុ..ចាក់សារធាតុគីមីចូលខ្លួនគេទាំងដែរគេមិនដែរទៅធ្វើស្អីគ្រួសារលោកឯង!! »
« មកពីពួកវាងប់នឹងយើងដែរទេ ដូច...ឯងជាដើម! » ថាហើយក៏សើចបន្តិច
« យ៉ាងណា..ក៏លោកនៅតែថោកដដែរ យកមនុស្សមកឃុំទុកសម្រាប់លក់ទៅឲ្យតាចាស់កាមក្រាស់ រាល់ថ្ងៃ..ជីវិតលោកពេលស្លាប់ទៅនរកស៊ីក្បាលហើយ ថោកទាំងពូជ តិរច្ឆានទាំងសន្តាន! » មួយម៉ាត់ណាក៏ថេយ៍និយាយទៅត្រូវចំណុចដែលគ្មានខុសត្រង់ណាទេ
« មនុស្សប៉ុន្មាននាក់ហើយដែរស្លាប់ដោយសារលោក?? » ថេយ៍ញញឹមស្រាលនៅលើមុខសួរទាំងលើកចិញ្ចើមម្ខាងឡើង
« គ្មានអ្នកណាម្នាក់គេចង់នៅជាមួយលោកទេ ទើបគេចង់ចាក់ចេញ តែក៏ត្រូវលោកសម្លាប់ហើយមានហេតុផលអីសំអាងថាគេងប់នឹងខ្លួននោះហា៎? »
« ចុះ..បើឯងខ្លាំងមែនឯងមាន ភស្តុតាងទេ »
« ភស្តុតាងនៅក្នុងបន្ទប់ដែរលោកនាំខ្ញុំទៅនោះ ខ្ញុំស្គាល់គ្រប់លេខកូដសម្ងាត់បន្ទប់របស់លោក ឃើញខ្ញុំមិនមាត់កុំគិតថាខ្ញុំមិនដឹង » ដៃម្ខាងទៀតក៏សសៀលលុកចូលមកហោប៉ាវខោដកយកកូនម្ជុលសម្រាប់គេដេរខោអាវឆ្មាល្អិតនោះឡើង មុននឹងគប់វាទៅរកមនុស្សស្រីដែរនៅជាប់នាយចំគ្រាប់ភ្នែកម្ខាងរបស់នាងតែម្តង (ដូចរឿងចិន🗿)
« អ៉ីរីកា...យ៉ាងមិចនឹង? » ដាក់កាំភ្លើងចុះហើយក៏រហ័សមកមើលគូរដណ្តឹងរបស់ខ្លួនវិញ ដើមម្ជុលជាប់នឹងភ្នែកមើលទៅញញើតជំនួសដែល
ឆ្លៀតពេលនាយកំពុងបារម្ភនឹងនាងថាហ៍ក៏ឈានជើងដើរចូលមករក ជុងហ្គុកទាំងលើកកាំភ្លើងមកដាក់ចំសៀតផ្ការបស់នាយ
« ឯង..! »
« ចង់ទៅជួបយមរាជមែនទេ? » មាត់ក៏បិតក្រោយពីស្តាប់សម្តីគេរួច
« ដោះលែងអ្នកនៅក្នុងបន្ទប់ដែរលោកឃីនោះចេញបើមិនឃើញពន្លឺថ្ងៃដល់ស្អែក » ជុងហ្គុកមិននិយាយតែក៏យកសោរបន្ទប់នោះបោះឲ្យគេ
« មកដោះសោរនោះឲ្យខ្ញុំ! » ចាប់ទាញនាយឲ្យក្រោកឈរហើយដើរទាំងភ្ជុងកាំភ្លើងគេពីក្រោយឲ្យដើរទៅបន្ទប់នោះដោះសោរឲ្យគេទើបអាចរួចជីវិតបាន ។ ចុងបញ្ចប់គេនឹងណាយ៉ុនដែរជាមិត្តរួមបន្ទប់ជាមួយនឹងរាងតូចនោះក៏ចេញខាងក្រៅផ្ទះនេះដោយសុវភ្ថិភាព
To be continued ❤️ 🌷

Ep24 : ???????????????????
Start from the beginning