« mommy..យ៉ាងមិចហើយ? » លូណាក៏រហ័សយកក្រណាត់មកជួតឲ្យម៉ាក់ខ្លួនយ៉ាងលឿន។ ចំណែកជុងហ្គុកវិញក៏ងើបចេញដើរទៅយកទឹកមកញ៉ាំវិញ
« សុំទោស.. » ដើរចូលមករករាងតូចវិញជាមួយពាក្យសុំទោសយ៉ាងស្រទន់ តែថេយ៍បែរជាមិនតបក្រោកចេញពីកៅអីបីលូណាឡើងដើរតម្រង់ទៅបន្ទប់បិតទ្វារឡើងគ្រាំងមួយទំហឹងបាត់
« ប៉ា..មើលទៅគាត់មិនចូលចិត្តពួកយើងទេ » ចេញផុតជេយ៉ុនក៏និយាយជាមួយនឹងទឹកមុខក្រៀមក្រំអាណិតប៉ាគេដែរខំសុំទោសហើយគេមិនទទួលថែមទាំងខឹងមិនមើលមុខទៀតផង
« ប៉ាដឹង..ថាគេស្អប់ប៉ាព្រោះពីមុនប៉ាធ្វើមិនល្អដាក់គេច្រើនណាស់...ហើយឥឡូវកម្មពារវាមករកប៉ាវិញហើយ..តោះកូនពួកយើងទៅវិញទៅគេមិនចង់ឃើញយើងផង » ជេយ៉ុនងក់ក្បាលហើយក៏ថយខ្លួនចេញពីកៅអីដើរមករកប៉ាគេវិញ ។ មុននឹងទៅនាយក៏មិនភ្លេចដាក់លុយប្រហែលជា2000$នៅលើតុដែរថ្លៃកូនគេទៅញ៉ាំស្រ្តបឺរីថេយ៍
នៅបន្ទប់ឯណេះលូណាកំពុងតែនិយាយលួងម៉ាក់គេមិនឈប់កុំឲ្យយំ តែមើលទៅមិនបានផលសោះ
« ហឹក..ហេតុអីក៏លោកត្រឡប់មកវិញ..ចង់ឃើញខ្ញុំរស់វេតនាជាងស្លាប់ដូចកាលពីមុនទៀតមែនទេ..ហឹកៗ » 5ឆ្នាំដែរថេយ៍ព្យាយាមបំភ្លេចនាយ5ឆ្នាំដែរតស៊ូរស់ចិញ្ចឹមកូនតែម្នាក់ឯងធ្វើជាប៉ាផងជាម៉ាក់ផង ។ មានដឹងទេថាពេលមកដល់កូរ៉េបានប៉ុន្មានខែគេក៏ដឹងខ្លួនមានទម្ងន់កូនម្នាក់ទៀតជាមួយនាយ ដំបូងគេមិនចង់បានផងព្រោះគេកំពុងធ្វើចិត្តឲ្យដាច់ពីនាយតែចិត្តមិនដាច់ជាមួយកូន..ទើបព្រមទុក
មើលមកគេរឹកមាំណាស់ប៉ុន្តែចិត្តខាងក្នុងគេឈឺស្ទើរស្លាប់ នឹកជុងហ្គុកណាស់ស្រឡាញ់គេណាស់តែមាត់នៅតែនិយាយប្រាប់គ្រប់គ្នាថាគេឈប់ស្រឡាញ់នាយហើយ ពេលគេមានផ្ទៃពោះរាល់យប់បន់ឲ្យតែមានជុងហ្គុកនៅក្បែរ មាននាយថ្នាក់ថ្នមដូចកាលកូនដំបូង មាននាយនៅនិយាយរឿងឲ្យស្តាប់ពេលគេគេងមិនលក់ នឹករាល់ស្នាមថើបដែរនាយធ្លាប់ផ្តល់ឲ្យ នឹកពាក្យលួងលោមទាំងអស់ដែរនាយធ្លាប់និយាយ នឹងការអោបដ៏កក់ក្តៅដែរនាយផ្តល់ឲ្យរៀងរាល់ថ្ងៃ
ពេលមានទម្ងន់ថេយ៍គេងយំសឹងរាល់យប់គ្មានថ្ងៃស្បើយទ្រាំណាស់ដើម្បីជីវិតទម្រាំមានថ្ងៃនេះ ។ ពេលកូនកើតហើយថ្នាំនៅក្នុងខ្លួនក៏ចាប់ផ្តើមធ្វើទុកទៀត សម្រាក់នៅពេទ្យជិត1ខែទើត្រឡប់មករកសភាពដើមវិញគេមានកូនម្នាក់ទៀតបានដោយសារតែកាលនោះកើតជេយ៉ុនបានប៉ុន្មានក៏គេងជាមួយជុងហ្គុកនឹងហើយជាតិថ្នាំកាលពីមុននៅសល់មិនអស់ក៏ចឹងទៅ ។
ចាំបានកាលពី5ឆ្នាំមុនគេមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរធ្លាប់ទាំងចង់ធ្វើអត្តឃាតខ្លួនឯងដោយចង់.កទៀតផងប៉ុន្តែជាសំណាងមានម៉ាក់គេមកជួយទាន់នឹងយកទៅមន្ទីរពេទ្យ ។ ជុងហ្គុកនៅសើចសប្បាយជាមួយនឹងស្រីញីអូនបង ចំណែកថេយ៍ឈឺចិត្តប៉ិសនឹងសម្លាប់ខ្លួនដោយសារនាយ
យប់ថ្ងៃដែរថេយ៍ក្លាហានហ៊ានលើកកាំភ្លើងចង្អុលទៅនាយនោះក៏ជាថ្ងៃដែរឈឺបំផុតដែរ ព្រោះតែការពិតត្រូវបានលាត់ត្រដាងថានាយពិតជាមិនបានស្រឡាញ់ពិតមែន
« ហឹក.. » កែវភ្នែកទាំងគូរក៏មើលទៅរូបថតមួយសន្លឹកដែរនៅក្នុងដៃនោះជាមួយនឹងតំណក់ទឹកភ្នែកស្រក់មកមិនឈប់។ ឥឡូវនេះគេព្យាយាមចិត្តឲ្យភ្លេចពីគេបានខ្លះៗហើយចំពេលនេះនាយមករកែវិញទៀតឲ្យគេធ្វើចិត្តយ៉ាងមិច?
ថេយ៍ស្អប់នាយត្រង់ដែលយកក្តីស្រឡាញ់គេដែរផ្តល់ឲ្យមកលេងសើចកំដរអារម្មណ៍តែមួយពេល ស្អប់ដែរនាយមានម្ចាស់ចិត្តហើយនៅមកឲ្យគេលង់ជាមួយទៀតស្អប់ដែរនាយសម្តែងថាជាស្រឡាញ់ទាំងដែរការពិតគឺបោកប្រាស់!
« ហឹក..ខ្ញុំក៏មានបេះដូង ក៏ចេះឈឺដូចគេដែរ..ហេតុអីក៏... » ចុងសម្តីគេបង្អុសរៀងវែងបន្តុចព្រោះគេគាំងនិយាយមិនចេញទេ ។ មើលទៅរូបថតនោះចុះគេនឹងជុងហ្គុកកំពុងតែថតជាមួយគ្នាអំឡុកពេលគេមានទម្ងន់កូនទី1 នាយអោនមកងើបថ្ពាល់ខ្លួនចំណែកដៃគឺស្ទាប់លើពោះរាងតូច..មើលទៅដូចជាគ្រួសារមួយអញ្ចឹង
« អូនហត់ហើយ..អូនចង់សម្រាក់ខ្លះ អូនហត់នឹងនឹកបងហត់នឹងស្រឡាញ់បងតែឯង..មករហូត ហត់គ្រប់យ៉ាងដែរខំលះបង់ឲ្យបងប៉ុន្តែចុងក្រោយសល់ត្រឹមរបួសក្នុងបេះដូងដែរមិនអាចមើលជា.. » ពាក្យក្នុងចិត្តនិយាយឡើងទាំងអួលដើម.ក រីឯទឹកភ្នែកហូរមកមិនឈប់
« mommy នឹក daddy ទៀតហើយមែន? » លូណាក៏សួរគេឡើង រួចក៏លើកដៃមកជួយទឹកភ្នែកឲ្យអ្នកជាម៉ាក់ឲ្យបានស្អាត
« កុំរំខាន់mommy..កូនទៅលេងកន្លែងផ្សេងទៅ » នាងតូចយល់អារម្មណ៍ម៉ាក់គេច្បាស់ទើបមិនចង់នៅរំខាន់ក៏បង្ខំចិត្តដើរចេញពីថេយ៍ មកយកសៀវភៅនៅលើតុមកផាត់ពណ៍លេងវិញ
To be continued ❤️ 🌷

Ep27 : ?????????????????????????
Start from the beginning