ប៉ុន្តែគ្រាន់តែលូណាឃើញគេមកដល់ផ្ទះភ្លាមក៏ងើបឈររត់ត្រុយទៅខាងមុខទាញរបង់បិតតែម្តងសូម្បីតែបុគ្គលិកនៅទីនោះក៏ឆ្ងល់ដែរ ឃើញមកមានសុទ្ធអង្គរក្សដើរតាមតែលូណាបែរជាមិនស្វាគមន៍
« អត់លក់ឲ្យពូទេ..ចេញទៅ! » ស្រែកដាក់ជុងហ្គុកមួយទំហឹងទាំងមុខក្រញូវហាក់មិនពេញចិត្តទាល់តែសោះពេលឃើញនាយមកដល់
« អ្នកនាងតូច..មិចក៏ធ្វើអញ្ចឹង? » បុគ្គលិកនៅជិតនោះក៏សួរ
« mommy ប្រាប់ថាពេលឃើញពូម្នាក់នេះមិនឲ្យគាត់ចូលមកទីនេះម្តងទៀតទេ ហើយក៏មិនឲ្យអូននៅជាមួយដែរ »
« ចុះពូ..មានបានធ្វើអីខុសឯណា? » មិនចម្លែកទេសម្រាប់នាយព្រោះដឹងហើយថារតន៍ស្អប់ខ្លួនមិនចង់ជួបខ្លួនប៉ុណ្ណា
« ខុស!ពូដឹងអត់ដោយសារពូនឹងហើយយប់មិញmommyអូនយំឡើងហើមភ្នែកនៅអង្គុយក្រៅផ្ទះតែឯងស្រម៉ៃឃើញdaddyឡើងដល់ម៉ោង12! ពូចេញទៅអូនមិនចង់ឲ្យmommyអូនយំដោយសារពូម្តងទៀតទេ » ថាហើយក៏យកសោរមកចាក់របងយ៉ាងជាប់មិនឲ្យគេចូលទេរួចក៏រត់ចូលទៅក្នុងរកម៉ាក់គេវិញ
« គេយំហ្ហេស៎..? » លូណាចេញទៅផុតនាយក៏សួរខ្លួនឯងឡើងនៅក្នុងចិត្ត ក្រែងស្អប់នាយនោះអីមិចក៏ឥឡូវលូពាមកប្រាប់ថាគេយំនឹកខ្លួនវិញ?
« mommy...ពូម្សិលមិញមកទៀត » ចាប់ទាញអាវម៉ាក់គេហើយក៏ស្រែកប្រាប់ម៉ាក់គេ អំពីរឿងដែរកើតឡើង
« ទៅប្រាប់បុគ្គលិកទាំងអស់នៅទៅនោះទៅថាកុំឲ្យទទួលគេទីនេះមិនស្វាគមន៍មនុស្សដូចគេឡើយ »
« ចា៎ » ចប់ត្រឹមនេះលូណាក៏ដើរមកខាងមុខវិញនៅឃើញជុងហ្គុកឈរនៅទីនេះគេក៏ស្រែកខ្លាំងៗប្រាប់ទាំងអស់គ្នាតែម្តង
« mommy អូនប្រាប់បងៗចែៗថាមិនឲ្យទទួលពូម្នាក់នោះទេហើយគាត់ថាទីនេះមិនស្វាគមន៍មនុស្សដូចគាត់! » គ្រប់គ្នាស្តាប់ក៏យល់ព្រមម្នាក់ៗគ្មានអ្នកចង់មើលមុខនាយទេ សូម្បីតែលូណា
« លូណាហា៎..ពូឲ្យរបស់មួយ » ទោះមិនបានចូលក៏មានរបស់ផ្ញើរដែរ ។ នាងតូចដើរចូលទៅរកនាយហើយក៏រៀបនឹងសួរតែនាយហុចក្រដាសមួយឲ្យគេ

Ep29 : ???????????????????????!!
Start from the beginning