抖阴社区

??????????????????????

Start from the beginning
                                    

« ឯងមានដឹងថា ថេយ៍ពេលនេះនៅឯណាទេយើងខានឃើញគេពីរថ្ងៃមកហើយនេះខលក៏មិនលើកដែលយើងថានៅផ្ញើររបាយការណ៍អោយគេតែធ្វើយ៉ាងមិចទៅបើថេយ៍មិនលើកទូរស័ព្ទយើងផង » ណាត់តាលីដាក់ខ្លួនអង្គុយជិតជីមីនទាំងធ្វើទឹកមុខមិនសូវល្អព្រោះបាត់ដំណឹងថេយ៍តាំងពីថ្ងៃដែលនាំគ្នាទៅផឹកនៅឯក្លឹបមកម្លេះខលក៏មិនចូលហើយការងារក៏កកស្ទះទៀតព្រោះនាយមិននៅតែ2ថ្ងៃសោះការងារទាំងអស់គឺធ្លាក់មកណាត់តាលីជាអ្នកធ្វើ

« យើងមិនដឹងដូចគ្នា មានតែសួរលោកប្រធានទៅមើលក្រែងគាត់ដឹងពីដំណឹងថេហ្យុង » ជីមីនក្រវីក្បាលបញ្ចាក់ថាខ្លួនក៏អត់ដឹងដូចតែគ្នានិងបើអាចមានតែសាកសួរប្រធានរបស់ខ្លួនទៅមើលក្រែងដឹងពីដំណឹងថេហ្យុងព្រោះបុគ្គលិកបើចង់សម្រាកគឺត្រូវតែដាក់ច្បាប់ជាមុនសិនបើមិនអញ្ចឹងអាចខុសគោលការណ៍ក្រុមហ៑ុនប្រធានមានសិទ្ធបណ្តេញចេញបាន

« អ្ហឺ ឯងជាសង្សាររបស់ប្រធានក្រុមហ៑ុនឯងមិនសាកសួរគាត់ទៅ » ណាត់តាលីបូ៉ចមាត់ទាំងងាកប្រសព្វនិងជីមីនដោយលើកហេតុផលថាជីមីនជាសង្សាររបស់ប្រធានក្រុមហ៑ុនគួរណាតែជាគេទៅសួរខ្លួនឯងដោយផ្ទាល់ព្រោះនាយស្និតស្នាលនឹងប្រធានក្រុមហ៑ុននេះជាងគេ

« ឯណាបុគ្គលិកឈ្មោះ គីមថេហ្យុង ដេសុីយេស៍?? » រំពេចនោះក្រុមគ្នីគ្នាលោកម៉ាហ្វៀលជុងហ្គុគក៏ដើរចូលមកបង្កើតអោយមានភាពចលាចលដល់បុគ្គលិកជាខ្លាំងណាដូចោទសួរទៅកាន់បុគ្គលិកដែលមានវត្តមាននៅទីនេះទាំងសំឡេងធំក្រឡ

« ហួយ ឯងបុរសម្នាក់ពាក់វែនតានោះជាអ្នកណានិងមើលទៅមានអំណាចណាស់ដូចជាម៉ាហ្វៀលអញ្ចឹង » ណាត់តាលីរួញខ្លួនចូលទៅអោបដៃជីមីនទាំងខ្សឹបដាក់ត្រចៀកជីមីនទាំងទឹកមុខភិតភ័យ

« មកនេះខ្ញុំគ្រាន់តែចង់រកបុគ្គលិកឈ្មោះថេហ្យុងនោះទេអ្នកទាំងអស់គ្នាកុំភិតភ័យអី » ជុងហ្គុគឈានជើងមកមុខបន្តិចនិងស្រដីឡើងដោយសួររកវត្តមាននាយតូចតែម្នាក់គត់

« ថេហ្យុងគេខានមកធ្វើការពីរថ្ងៃហើយពួកខ្ញុំក៏មិនដឹងដូចគ្នាថាគេទៅណា !! » ជីមីនក៏ឧទានឡើងនៅអ្វីដែលខ្លួនមិនដឹងព្រោះខ្លួនក៏កំពុងតែខ្វល់ខ្វាយពីការបាត់វត្តមានថេហ្យុងដូចគ្នា

?????????????????????? Where stories live. Discover now