抖阴社区

??????????????????????

Start from the beginning
                                    

« អ្ហរ !! បងអាចហៅខ្ញុំថាស៑ុងហ៑ុនបានណាខ្ញុំមិនប្រកាន់ទេ »

« ហ្ហេម តស៎ ! ស៑ុងហ៑ុនពួកយើងប្រញាប់ទៅៗ » ជុងហ្គុគធ្វើក្រហេមបន្តិចសម្លឹងមុខថេហ្យុងដោយស្ងៀមស្ងាត់ហើយក៏និយាយចប់សម្តីនាយក៏ជ្រែកហោប៉ៅចេញទៅមុនស៑ុងហ៑ុនបាត់ដែលមាននាយជំនិតដើរតាមពីក្រោយ

« សុំលាសិនហើយ ជេយ៉ុនបងទៅសិនហើយណាមើលថែមនុស្សរបស់បងប្រុសផងលឺទេ » ស៑ុងហ៑ុនញញឹមលើកឡើងនូវសម្តីមួយប្រយោគតែក៏មិនភ្លេចផ្តែផ្តាំជេយ៉ុនដូចគ្នាដោយអោយជួយមើលថែថេហ្យុងព្រោះនៅក្នុងភូមិគ្រឹះនេះនាយគ្មានស្គាល់ឬក៏ស្និតស្នាលជាអ្នកណានោះទេក្រៅពីជេយ៉ុន

« បាទ បងប្រុស !! » ក្រោយពីលឺការឆ្លើយតបពីសំណាក់ជេយ៉ុនរួចមកស៑ុងហ៑ុនក៏ពាំនាំរាងកាយសង្ហារដូចទេពបុត្រដើរទៅតាមបងប្រុសរបស់ខ្លួនដែលកំពុងតែអង្គុយចាំក្នុងឡានសេរីទំនើបចុងក្រោយបង្អស់នៅពីមុខភូមិគ្រឹះនេះឯង

« ហេ៎ នេះប្រុងទុកខ្ញុំចោលអោយនៅទីមែនទេ !! » រាងតូចកើតការមិនសុខចិត្តមកភ្លាមខណៈពេលខ្លួនត្រូវបានជុងហ្គុគទុកចោលអោយនៅភូមិគ្រឹះនេះទាំងដែលរូបនាយមិនដែលស្គាល់អ្នកណាសោះហើយសូម្បីតែដើរចេញទៅណាក៏មិនរួចដែលព្រោះមានអង្គរក្សយាមកាមជុំវិញភូមិគ្រឹះយ៉ាងស្វិតស្វ័យ

« ចាំខ្ញុំកំដរបងដើរមើលជុំវិញភូមិគ្រឹះនេះចុះ គិតយ៉ាងមិចដែល ?! » អាល្អិតស្រដីមកដោយលើកយកសំណើរថានិងជួននាយតូចដើរមើលជុំវិញភូមិគ្រឹះមួយនេះគ្រាន់តែលឺពាក្យសម្តីជេយ៉ុនហើយនាយតូចក៏រហ័សងក់ក្បាលជាការឆ្លើយតបយល់ព្រមព្រោះនាយក៏ចង់ដឹងដូចគ្នាភូមិគ្រឹះនេះមានទីធ្លាទំទូលាយបែបនេះមានទិដ្ឋភាពចម្លែកភ្នែកអ្វីខ្លះហើយសូម្បីតែភូមិគ្រឹះដល់ធំស្កឹមស្កៃមួយនេះនាយនៅមិនទាន់ទាំងដើរសព្វបរិវេនផងមើលតែការចរនាបថភូមិគ្រឹះក៏ដឹងដល់ចក្ខុរបស់ម្ចាស់ភូមិគ្រឹះនេះហើយថាជាមនុស្សមិនចូលចិត្តសុាំញុាំងច្រើនស្ងៀមស្ងាត់ឃោឃៅត្រជាក់ដូចទឹកកក

« តស៎ ពួកយើងចេញទៅខាងក្រៅទៅ »

« ហ្ហឹម តស៎ »

?????????????????????? Where stories live. Discover now