抖阴社区

??????????????????????

Start from the beginning
                                    

សុះស្រួលគ្នាហើយកំលោះតូចទាំងពីរដួងនាំគ្នាដើរបណ្តើរគ្នាចេញមកខាងក្រៅគយគន់ទិដ្ឋភាពជុំវិញភូមិគ្រឹះនេះយ៉ាងស្រស់ស្រាយតែក៏ចាប់ផ្តើមមានអារម្មណ៍មួយមិនស្រណុកសុខស្រួលក្នុងចិត្តភ្លាមក្រោយពីមានមនុស្សដើរតាមខ្លួនដូច្នោះនាយតូចឈប់ង៉ក់បញ្ឈប់ដំណើរទៅមុខរួចក៏ងាកមកប្រសព្វភ្នែកនិងអង្គរក្សពីរូបដែលឈរអោនមុខនៅពីចំពោះមុខរាងតូច

« ហេតុអីក៏ដើរតាមខ្ញុំ !? » នាយតូចទុចជំហានទៅមុខបន្តិចបង្វែរខ្លួនមកក្រោយចោលក្រខ្សែភ្នែកសម្លឹងមើលនាយអង្គរក្សដោយអាការៈធុញទ្រាន់

« គឺខ្ញុំធ្វើតាមបញ្ជាររបស់ចៅហ្វាយទេអ្នកប្រុសគាត់បានផ្តាំមកថាអោយពួកខ្ញុំតាមការពារអ្នកប្រុសអោយជាប់ » នាយអង្គរក្សឆេហុីតបសម្តីតាមអ្វីដែលខ្លួនត្រូវធ្វើតាមបញ្ជារជុងហ្គុគអោយតាមការពារខ្លបមើលនាយតូចអោយជាប់កុំអោយរួចផុតពីក្រខ្សែភ្នែកអោយសោះព្រោះខ្លាចក្រែងនាយតូចលួចរត់គេចខ្លួនម្តងទៀត

« ស្អីនៀកខ្ញុំមិនមែនជនជាប់ទោសទេណាចាប់បាច់អីត្រូវតាមជាប់ស្អិតរហូតបែបនេះ » គេសឹងតែកើតសតិអារម្មណ៍ទៅហើយខណៈខ្លួនកំពុងតែស្ថិតនូវបរិបទមួយដល់តានតឹងចង់ទៅណាមកណាក៏គ្មានសេរីភាពត្រូវមានមនុស្សតាមខ្លួនធ្វើមើលដូចជនជាប់ទោសអញ្ចឹងគួរអោយធុញថប់តប់ប្រម៉ុលក្នុងខួរក្បាល

« សុំទោសផងអ្នកប្រុសក៏ប៉ុន្តែនេះជាបញ្ជារចៅហ្វាយខ្ញុំត្រូវតែប្រតិបតិ្តតាម » ណាដូលំទោនគោរពនាយតូចរួចក៏បន្តសម្តីដោយទឹកមុខប្រគត់ប្រជាក្នុងនាមជាកូនចៅដល់ស្មោះត្រង់ម្នាក់របស់ជុងហ្គុគរាល់ការបញ្ជាររបស់នាយក្រាស់សុតសឹងតែមានឥទ្ធិពលមកដល់ពួកគេជានិច្ចនាយក្រាស់បញ្ជារខ្លួនត្រូវតែប្រតិបត្តិអោយបានល្អ

« ណ្ហើយ ! បងណាដូ បងឆេហុីទុកអោយបងប្រុសថេយ៍នៅជាមួយខ្ញុំក៏បានដែលពួកបងកុំបារម្ភខ្ញុំនិងមើលថែគាត់អោយល្អបំផុត » សំឡេងស្រួយស្រេសមានទឹកដមស្រទន់ចេញពីមាត់កំលោះតូចជេយ៉ុនបានហាស្តីឡើងដោយស្នើរខ្លួនជាអ្នកមើលថែថេហ្យុងព្រោះជេយ៉ុនដឹងថានាយតូចមានអារម្មណ៍មិនល្អនោះទេដែលត្រូវមានអង្គរក្សតាមគ្រប់កន្លែងបែបនេះ

?????????????????????? Where stories live. Discover now