« ប៉ុន្តែជេយ៉ុនបង ....!! » ឆេហុី
« បងទៅសម្រាកចុះតួនាទីនេះទុកអោយខ្ញុំអ្នកធ្វើវិញ តស៎បងថេយ៍ពួកយើងដើរទៅមើលខាងនោះទៅ !! » នាយល្អិតនិយាយកាត់សម្តីឆេហុីដោយញញឹមសើរៗនៅលើផ្ទៃមុខក្រពុំអមនិងពាក្យសម្តីមួយប្រយោគហើយក៏ចូលទៅចាប់អូសដៃនាយតូចអោយដើរតាមខ្លួនទៅជ្រុងម្ខាងទៀតនៃទីធ្លាភូមិគ្រឹះ
ចំណែកឯនាយអង្គរក្សពីរូបឯនេះវិញបានត្រឹមឈរឡេឡង់អេះក្បាលដោយក្តីព្រួយបារម្ភតែក៏មិនហ៑ានទៅតាមព្រោះជេយ៉ុនបានអះអាងហើយថានិងការពារថេហ្យុងជំនួសពួកគេបន្ទាប់ពីឈរសូញសាញមួយស្របក់ពួកគេទាំងពីក៏នាំគ្នាដើរចាកចេញពីទីកន្លែងនេះបាត់
នៅទីសម្ងាត់មួយកន្លែងដែលព័ទ្ធជុំវិញពោលពេញទៅដោយដើមឈើដុះជុំជិតក្រាស់ខ្មឹកបានបង្ហាញដោយឃើញនៅទីជម្រកពពួកជួញដូរខុសច្បាស់ខាងផ្នែកអាវុធនិងគ្រឿងញៀនជាកម្មសិទ្ធផ្តាច់មុខរបស់ម៉ាហ្វៀលជេអុីលកូនចៅនាយម្នាក់ៗកំពុងម៉ាញឹកជាខ្លាំងក្នុងការលើកទំនិញបញ្ចូលចូលទៅក្នុងឡានដឹកជញ្ជូនដោយមាននាយជេអុីលនៅចាំឈរមើលនិងបញ្ជារពីក្រោយ
« លើកអោយស្រួលបួលវើយប្រយ័ត្នខូចខាតទំនិញរបស់យើងឯងងាប់មិនខានទេ » ជេអុីលតំឡើងសំឡេងគម្រាមដល់កូនចៅក្រោមឱវាទដោយទឹកមុខឃៅ
ផាំងង !!
រំពេចនោះដែលស្រាប់តែលឺសំឡេងកាំភ្លើងបន្លឺឡើងពីខាងក្រៅឃ្លាំងមួយនេះជេអុីលដែលកំពុងតែឈរមើលការខុសត្រូវកូនចៅឯនេះក៏បានលឺដូចគ្នានាយជ្រួញចិញ្ចើមចូលគ្នាដោយភាពង្ងើយឆ្ងល់ហេតុអីក៏មានសំឡេងកាំភ្លើងបន្លឺឡើងដូចកំពុងតែមានមនុស្សបាញ់បកគ្នាចឹងនាយមិនចាំយូរក៏នាំកូនចៅប៉ុន្មានអ្នកដែលប្រដាប់ទៅដោយកាំភ្លើងអោយដើរតាមនាយពីក្រោយ
« អីយ៉ា មិននឹកស្មានសោះចនជុងហ្គុគលេវ៉នឡេតមករកដល់កន្លែងបែបនេះ » ជេអុីលញញឹមចុងមាត់ឌឺដងពេលឃើញវត្តមាននាយក្រាស់ចូលលុកលុយតំបន់របស់នាយយ៉ាងព្រហើនបែបនេះហើយថែមទាំងនាំគ្នីគ្នាមកបាញ់សម្លាប់កូនចៅជេអុីលងាប់អស់4_5នាក់ទៀតផង
« មកស្វាគមន៍ឯងនិងណា៎ព្រោះឃើញខបខាំច្រើនដងហើយមិនដែលបានសម្រេច » នាយក្រាស់ហុចកាំភ្លើងអោយទៅស៑ុងហ៑ុនដែលឈរនៅក្បែរនោះទាំងបោះជំហានដើរមកមុខតិចៗសំដៅមករកជេអុីលស៑ូកសៀតសម្តីមិនអោយចាញ់
« ហុឹស ឯង...!! » ជេអុីលសើចដើមបំពង់កសង្រឺតជើងធ្មេញទប់កំហឹងពេលលឺវាចាផ្កែផ្ការបស់នាយក្រាស់ថាមកអោយខ្លួនដូច្នេះ
« ថ្ងៃនេះយើងគ្រាន់តែមកគម្រាមតែបើមានលើកក្រោយយើងធានាក្បាលរបស់ឯងមិននៅជាប់ស្មាដូចពេលនេះឡើយកុំធ្វើដូចញីណាខ្លួនជាប្រុសតែគ្មានសូម្បីសមត្ថភាពយកឈ្នះអ្នកដទៃដោយទង្វើសុចរឹកខ្លះទេអី !!? »
« មនុស្សដូចជាយើងគឺអាចធ្វើបាននូវអ្វីគ្រប់យ៉ាងអោយតែយើងចង់ !? » នាយជេអុីលមិនញញើតនិងការគម្រាមរបស់នាយក្រាស់ផ្ទុយទៅវិញបែរជាដកកាំភ្លើងមកភ្ជុងក្បាលជុងហ្គុគនិងតបតសម្តីដោយមិនរអា
« បើមិនចង់អោយយើងបាញ់បំបែកលលាដ៍ក្បាលផ្ទុកដោយគម្រក់សំរាមរបស់ឯងទេឆាប់ទម្លាក់កាំភ្លើងភ្លាម » ស៊ុងហ៑ុនឃើញថាជេអុីលប្រហើនហ៑ានភ្ជុងបងប្រុសខ្លួនដូច្នេះនាយក៏ទាញកាំភ្លើងទៅភ្ជុងជេអុីលដោយរក្សាទឹកមុខកំណាចដូចជាជុងហ្គុគអញ្ចឹងស្របពេលនោះដែលកូនចៅទាំងសងខាងក៏ផ្តើមភ្ជុងកាំភ្លើងទទល់គ្នាទៅវិញទៅមករាងៗខ្លួន
« ផាកស៑ុងហ៑ុន ឯងត្រឹមតែជាក្មេងពីម្សិញម្ងៃនោះទេកុំមកសម្តីធ្លោះជាមួយយើង » ជេអុីល
«ថាទៅមើលក្មេងពីម្សិលម្ង៉ៃដូចជាយើងអាចបែកខួរក្បាលឯងនិងកូនចៅឯងបានឬអត់ » សម្តីសំដៅភាពកំណាចរបស់ស៑ុងហ៑ុនធ្វើអោយស្នាមញញឹមជុងហ្គុគលេចឡើងដោយមានមោទភាពព្រោះប្អូនប្រុសខ្លួនគឺមិនខុសពីនាយនោះទេ
________________
និពន្ធដោយ : Min Suyung

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?
??????????????????????
Start from the beginning