抖阴社区

??????????????????????

Start from the beginning
                                    

« អៅ ជេយ៉ុនអត់ទាន់គេងទៀតស្មានិង »

« ខ្ញុំមករកទឹកផឹកនិងណា៎ ហើយចុះបងញុាំអីហើយឬនៅស្មានេះ !? » ជេយ៉ុនញញឹមបញ្ចេញថ្ពាល់ហៀរគួរអោយស្រលាញ់ហើយក៏បន្តសួរនាំស៑ុងហ៑ុនទាំងបារម្ភខ្លាចក្រែងនាយមិនបានញុាំអី

« ហ្ហឹម ក៏នៅទេ ការងាររវល់តាំងពីថ្ងៃវល់ល្ងាចមានពេលឯណាគិតគូររឿងបាយទឹកនោះ » ស៑ុងហ៑ុន ដកដង្ហើមធំមួយវ៉ូសទាំងភាពហត់នឿយការងារនាយច្រើនណាស់មួយថ្ងៃៗមានពេលឯណាគិតពីរឿងបាយទឹកនោះនាយត្រូវគ្រប់គ្រង់កូនចៅជាច្រើនអ្នកមានជំនួញជាច្រើននៅក្នុងកណ្តាប់ដៃតែនាយហ៑ានប្រហេសដឹងតែសត្រូវឆ្មក់ឱកាសជាមិនខានឡើយណាមួយនាយក៏ចង់ធ្វើអោយការងារដែលជុងហ្គុគបញ្ជារអោយធ្វើនេះអោយចេញមកឥតខ្ចោះបំផុត

« មិនកើតទេចាំខ្ញុំទៅរកអីអោយបងញុាំចុះ » ភាពឆេឆាបារម្ភពីស៑ុងហ៑ុនក៏កើតមានជាបន្តបន្ទាប់ក្រោយលឺសម្តីនាយនិយាយមុននេះទោះការងារសំខាន់ប៉ុណ្ណាក៏មិនគួរផ្តោតពេករហូតដល់ថ្នាក់អត់បាយអត់ទឹកចឹងដែល

« មិនអីទេ បងមិនចង់រំខានជេយ៉ុនឡើយ » ស្នាមញញឹមរាងក្រាស់ផុសឡើងយ៉ាងស្រទន់អមនិងពាក្យសម្តីស៑ុងហ៑ុនយ៉ាងពិរោះស្តាប់

« រំខានស្អីគ្រាន់តែរឿងបែបនិង ម៉ោះឆាប់មកតាមខ្ញុំមក » ជេយ៉ុនក្រវីក្បាលបដិសេធអាកាត់នាយក្រាស់ផាំងៗចិត្តហ៑ានក៏ចូលមកចាប់ដៃស៑ុងហ៑ុនអូសទៅតាមខ្លួនរហូតដល់ផ្ទះបាយចំណែកឯរាងក្រាស់វិញធ្វើមុខងេងឺចេះតែដើរតាមគេដោយមិនដឹងជានាំមកផ្ទះបាយនេះដើម្បីអីទេ

« បងអង្គុយចាំសិនទៅ រងចាំខ្ញុំ5នាទីបានញុាំហើយ » ចប់វាចាជេយ៉ុនរួសរាន់ទាញអៀមមកពាក់នៅលើខ្លួនបើកទូរទឹកកករកគ្រឿងទេសមកគិតនឹករកធ្វើម្ហូបងាយស្រួលដែលចំណាយពេលតិចឆាប់បានញុាំ

« ត្រូវការអោយបងជួយទេ » ស៑ុងហ៑ុនរាងក្រែងចិត្តបន្តិចខណៈពេលអ្នកបម្រើគ្រប់គ្នាគេនាំគ្នាសម្រាកអស់ហើយែបែរជាជេយ៉ុនឯនេះមកឈរធ្វើម្ហូបអោយនាយញុាំទាំងកណ្តាលយប់ទៅវិញ

«គ្មានទេបងស៑ុងហ៑ុនអង្គុយចាំអោយស្ងៀមៗទៅទុកអោយខ្ញុំបញ្ចេញស្នាដៃធ្វើម្ហូបអោយបងញុាំម្តង » ខណៈពេលរាងតូចកំពុងតែឈរលាងបន្លែងសាច់សព្វគ្រប់ដែលសម្រាប់ធ្វើម្ហូបនេះក៏ងាកមកនិយាយជាមួយស៑ុងហ៑ុនដោយភាពជឿកជាក់ព្រោះកន្លងមកខ្លួនមិនដែលបានបញ្ចេញស្នាដៃអោយអ្នករស់នៅទីនេះបានញុាំម្តងនោះទេ

?????????????????????? Where stories live. Discover now