抖阴社区

??????????????????????

Start from the beginning
                                    

ចុងភៅវ័យវ័យកំពុងនិងបញ្ចេញស្នាដៃធ្វើម្ហូបយ៉ាងស្ទាត់ជំទាញនិងខាងអស់នេះអំឡុងពេលនេះក៏មានក្រខ្សែភ្នែកមួយគូសម្លឹងគយគន់សម្រស់ចុងភៅវ័យក្មេងមិនព្រិចសោះរហូតធ្វើអោយអន្លង់អន្លោចនិងការគន់មើលភក្រ្តាពេញវង់ក្រពុំល្អឯកមួយនេះមិនចង់ដកភ្នែកទៅណាឡើយហាក់បីដូចជាកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ជេយ៉ុនមិចក៏មិនដឹងកន្លងទៅប្រាំនាទីអាហារក៏បានឆ្អិននាយតូចដួសដាក់ក្នុងចានរួចក៏យកមកដាក់លើតុពីមុខស៑ុងហ៑ុន

« អរគុណ ហ្ហឹម ! មើលទៅទំនងញុាំដល់ហើយ » នាយក្រាស់ពោលពាក្យអរគុណមកគ្រាន់នាយតូចអមនិងញញឹមតិចៗគួបផ្សំនិងផ្ទៃមុខសង្ហាររបស់នាយទៀតពេលញញឹមទៅធ្វើអោយសង្ហារទ្វេគុណនាយក្រាស់សម្លឹងមើលចានអាហារដែលនៅចំពោះមុខក៏ឧទានឡើងមក

« នេះគ្រាន់តែបាយឆាមួយចានសាមញ្ញៗដែលខ្ញុំតែងតែធ្វើញុាំរាល់ពេលដែរខ្ញុំនៅម្នាក់ឯងឆ្ងាញ់មិនឆ្ងាញ់បងកុំប្រកាន់អី »

« បងមិនទាន់ញុាំផងមិចដឹងថាឆ្ងាញ់មិនឆ្ងាញ់នោះ» នាយនិយាយកាត់រួចក៏ទាញចានអាហារមកជិតនិងខ្លួនសឹមនិងកាន់ស្លាបព្រានៅក្នុងដៃដួសអាហារដាក់ចូលមាត់មួយម៉ាត់ទាំងធ្វើទឹកមុខធម្មតាៗដែលធ្វើអោយនាយតូចឯនេះតាមសម្លឹងមើលប្រតិកម្មក្រោយពីស៑ុងហ៑ុនញុាំអាហាររបស់ខ្លួនដែលធ្វើឡើងចំហមាត់ចង់ដឹងចម្លើយពន់ពេក

« យ៉ាងមិចដែល !? »

« មិននឹកស្មានថាជេយ៉ុនធ្វើអាហារឆ្ងាញ់ចឹងសោះ»

« បងសរសើរពេកហើយ ហ្ហិ ហ្ហិ » ស្តាប់លឺចម្លើយពេញត្រចៀកទាំងគូហើយនាយតូចក៏ញញឹមស្កុះស្កាលទឹកមុខដូចផ្កាត្រកួនសប្បាយអរជាអនេកក្រៃលែងដែលបានស៑ុងហ៑ុនសរសើរស្នាដៃធ្វើអាហាររបស់ខ្លួនដូច្នេះ

/ពេលព្រឹក/

ព្រឹកព្រលឹមថ្ងៃថ្មីក៏ឈានមកដល់រស្មីពន្លឺព្រះអាទិត្យក៏លិចវត្តមានចាំងជះរស្មីបំភ្លឺមកកាន់ដែនពហុធាដូចសព្វដងផ្ទៃមេឃស្រឡះល្អបូករួមនិងអាកាសធាតុត្រជាក់ៗជាទីមនោរម្យមួយសម្រាប់គយគន់អោយបានស្រស់ស្រាយក្នុងចិត្តបើងាកក្រឡេកមកមើលខាងនាយក្រាស់និងថេហ្យុងឯនេះវិញក៏បាននាំគ្នាក្រោករៀបចំខ្លួនតាំងព្រឹកដើម្បីទៅធ្វើការងាររាងៗខ្លួនសូម្បីតែថេហ្យុងក៏អញ្ចឹងដែលនាយក៏បានទៅចូលធ្វើការវិញដូចគ្នា

?????????????????????? Where stories live. Discover now