抖阴社区

??????????????????????

Start from the beginning
                                    

« ហេតុអីក៏មិនចងក្រវាត់ក៏អោយបានស្រួលបួល» ដោយឃើញការរៀបចំខ្លួននាយក្រាស់មិនមានរបៀបរៀបរយនាយតូចក៏ចូលទៅជិតនាយសារ៉េក្រវាត់ក៏អាវនាយក្រាស់អោយបានត្រឹមត្រូវខណៈនោះជុងហ្គុគនាយឡើងធ្វើខ្លួនមិនត្រូវពេលនាយតូចបង្ហាញទង្វើយកចិត្តទុកដាក់មកលើខ្លួនអញ្ចឹង

« ហ្ហ ! តែប៉ុននេះសង្ហារហើយ » បន្ទាប់ពីចងក្រវាត់ក៌អោយនាយក្រាស់រួចនាយតូចក៏ថយមួយជំហានរួចក៏ចោលភ្នែកពិនិត្យសម្លឹងនាយក្រាស់តាំងពីលើដល់ក្រោយដោយអង្អែលចង្ការតិចៗភ្លេចខ្លួនក៏ធ្លោយមាត់ឡើងមកសរសើរនាយក្រាស់ទាំងមិនដឹងខ្លួន

« ព្រមទទួលស្គាល់ហើយមែនទេថាយើងសង្ហារ » នាយក្រាស់កាលបើលឺពាក្យសរសើរចេញពីមាត់មនុស្សរបស់នាយហើយជុងហ្គុគក៏មិនទុកមាត់អោយទំនេរចោលយូររហ័សរកពាក្យញ៉ោះថេហ្យុងអោយទាល់តែបាន

« សង្ហារតែអន់ចរឹក ! » នាយតូចធ្វើជាពេបមាត់បង្ហាញទឹកមុខជ្រក់ជ្រេញជុងហ្គុគ

« អន់ចរឹកយ៉ាងមិចទៅជួយប្រាប់ផង » ជុងហ្គុគនេះវិញគឺថាមិនអោយចាញ់សម្តីត្បល់ទៅវិញទាំងញញឹមលាក់គំនួច

« ខ្ចិលនិយាយជាមួយលោកឯងណាស់ទៅធ្វើការវិញល្អជាង » ស្របពេលរកពេលឆ្លើយតបនិងជុងហ្គុគមិនចេញនាយតូចក៏បង្វែរខ្លួនចង់ដើរចេញពីបន្ទប់ទៅហើយតែដៃរហ័សរហួននាយក្រាស់ចាប់ទាញបង្វែរនាយតូចអោយប្រទាក់ជើងគ្នាដួលនៅលើដៃនាយក្រាស់បង្តើតបានជាទិដ្ឋភាពមួយដែលកម្រភ្នែកប្រសព្វភ្នែកយ៉ាងសុីជម្រៅមួយសន្ទុះនាយតូចក៏ភ្ញាក់ស្មារតីរើខ្លួនក្រោកឈរអស់កម្ពស់ទាំងទឹកមុខភ័យៗហាក់ចាញ់និងភាពសង្ហារជុងហ្គុគ

« ឯងនៅមិនទាន់ថើបលាយើងនៅឡើយទេ »

« ថើប ?? » ពាក្យបន្ទរពីក្រោយរបស់នាយតូចដែលផ្អើលៗជាខ្លាំងថើបឬហេតុអីក៏នាយត្រូវថើបនាយមាត់រលៀមដៃច្រលើមម្នាក់នេះ

« ត្រូវហើយ បើឯងមិនថើបយើងទេកុំសង្ឃឹមថាយើងអនុញ្ញាតិអោយឯងចេញទៅខាងក្រៅអោយសោះ » ជុងហ្គុគឈរអោបដៃឈរញញឹមគំហួចព្រោះពេលនេះនាយគឺជាអ្នកឈ្នះមើលចុះក្រឡានាយនិយាយចេញមករកតែចំណេញលើគោកតែម្តង

« លោក ! នេះកេងចំណេញលើខ្ញុំពេកហើយ » នាយតូចខាំមាត់បែបមិនសុខចិត្តស្រែកញ៉ែតៗខឹងសម្បារដែលជុងហ្គុគចង់កេងចំណេញមកលើនាយដូច្នេះ

« ហុឹស បើមិនថើបក៏មិនអីទេអញ្ចឹងថ្ងៃនេះមិនបាច់ទៅធ្វើការធ្វើស្អីទាំងអស់»

« សឺត ! ពេញចិត្តលោកឯងឬនៅ »  ដោយប្រកែកនាយក្រាស់លែងឈ្នេះនាយតូចបោះជំហានមកជិតនាយក្រាស់ជំទើអោយស្មើកម្ពស់ជុងហ្គុគអោនថើបថ្ពាល់ជុងហ្គុគដោយចិត្តមិនចង់

« បែបនេះទើបយើងពេញចិត្ត អ្ហឹម » ដៃមាំទាញរាងកាយតូចស្តើងមកផ្អឹបនិងទ្រូងចាប់ផ្ងើយចង្ការរាងតូចអោយងើយមុខឡើងសឹមនិងអោនទៅថើបផ្តោះផ្តងបបូរមាត់រាងតូចយ៉ាងជ្រាលជ្រៅជញ្ជក់ៗរហូតទាល់តែថេហ្យុងស្លេកបបូរមាត់

« សឺត ! យប់នេះត្រៀមខ្លួនទៅយើងនេះចាត់ការឯងអោយដេកមួយកន្លែងតែម្តង » នាយដកបបូរមាត់ចេញពីថេហ្យុងហើយក៏ងើបមុខទៅថើបថ្ពាល់ក្រពុំនាយតូចមួយខ្សឺតរួចក៏អោនខ្សឹបថេហ្យុងដោយប្រយោគព្រឺព្រួចបំផុតហើយនាយក៏ដើរចេញទៅខាងក្រៅបាត់បន្ទាប់ពីរនាយក្រាស់ទៅបាត់នាយតូចឈរគាំងស្តុបភ័យញ័រខ្លួនព្រោះដឹងថានាយក្រាស់នេះណាលែងធ្ងន់ដៃណាស់ហើយថែមទាំងមិនចេះស្កប់ស្កល់ទៀតផងគិតដល់ពេលណាភ័យព្រួយពេលនិង

______________

និពន្ធដោយ : Min Suyung

#50 vote ចាំតភាគអោយបើមិនបានទេអេតមីនខ្ចិលតណាស់សរសេរយូរទៅបាត់អ្នកអានអស់




?????????????????????? Where stories live. Discover now