抖阴社区

??????????????????????

Start from the beginning
                                    

« ហ្ហើយ !! » ថេហ្យុងបានត្រឹមតែដកដង្ហើមធំរកពាក្យប្រកែកលែងបានពេលពួកនាយរំលឹកដល់ជុងហ្គុគឡើងមកនាយតូចមិននៅសុាំញុាំច្រើនរហ័សដើរចូលទៅខាងក្នុងក្រុមហ៑ុនយ៉ាងរហន់ដែលទុក្ខអោយណាដូឆេហុីនៅយាមខាងក្រៅ

#Skip

កាត់មកដល់ម៉ោង12ថ្ងៃត្រង់ត្រូវជាម៉ោងដែលបុគ្គលិកគ្នាសម្រាកទៅញុាំអាហារពេលរសៀលចំណែកឯថេហ្យុងវិញមិនបានចេញទៅញុាំជាមួយបុគ្គលិកអស់នោះទេបែរជាអង្គុយធ្វើការដោយមិនមាត់មួយម៉ាត់ទោះបីជាណាត់តាលីនិងជីមីនខំសួរយ៉ាងណាក៏ថេហ្យុងមិនឆ្លើយ

« គិតយ៉ាងមិចទៅយើងមិនចង់ត្រឡប់ទៅភូមិគ្រឹះវិញទេតើអោយយើងរត់មិចនិងរួចបើអង្គរក្សការពារឡើងស្អិតបែបនេះ » ថេហ្យុងជ្រោងសក់ក្បាលទាំងអារម្មណ៍ស្មុគស្មាញគិតអីក៏មិនចេញបានត្រឹមតែអង្គុយនិយាយម្នាក់ឯងដូចមនុស្សឆ្កួតអញ្ចឹងនាយតូចអើតតាមកញ្ចាក់បង្អួចក៏កាន់តែតានតឹងមួយកម្រិតទៀតក្រោយឃើញកូនចៅជុងហ្គុគនៅដើរទៅវិញទៅមកពីមុខច្រកចេញនៃក្រុមហ៑ុនមួយនេះ

« អ្ហរ នឹកឃើហើយស៑ូហ្វុង ខ្ញុំនិងខលទៅកាន់គាត់អោយជួយ » ចប់វាចាថេហ្យុងទាញទូរស័ព្ទដៃចុចខលមកកាន់ស៑ូហ្វុងយ៉ាងប្រញាប់

« អាឡូ / ស៑ូហ្វុង  »

[ មានការអីហេសថេយ៍បានជាខលមកបង ]

« ស៑ូហ្វុងជួយអូនផងណា៎ពេលនេះអូនពិតជាទាល់មែនទែនមិនដឹងត្រូវពឹងពាក់អ្នកណាទេ » នាយតូចនិយាយញាប់ស្អេកប្រកបដោយសំឡេងញ័របែបភ័យៗ

[ អូនកើតអីឬអត់ ?? ] នាយសួរទាំងបារម្ភតែមិនមែនបារម្ភក្នុងឋានៈជាសង្សារតែព្រួយបារម្ភបែបខណៈអ្នកធ្លាប់ស្គាល់គ្នាស្និតស្នាលជាមួយគ្នាពីមុនមក

« តើអូនអាចទៅផ្ទះបងបានទេ ពេលទៅដល់អូននិងប្រាប់រឿងដល់បង »

[ Ok ថេយ៍អូនអាចមករកបងបាន ] មុននិងនាយនិយាយពាក្យមួយឃ្លានេះចេញមកនាយកក៏មិនភ្លេចងាកមើលមកកាន់សង្សារដែលកំពុងតែអង្គុយក្បែរដៃដូចគ្នាដោយវីននីញញឹមងក់ក្បាលបញ្ជាក់ថានាយមិនអីនោះទេព្រោះនាយមិនមែនជាមនុស្សដែលអត់ចេះគិតវែងឆ្ងាយឡើយ

?????????????????????? Where stories live. Discover now