ក្រោយពីបញ្ចប់ការសន្ទនារវាងអ្នកទាំងពីរួចមកនាយតូចក៏ឆេឆារងចាំជីមីននិងណាត់តាលីចូលមកកន្លែងការងាររបស់ខ្លួនលុះមិត្តសម្លាញ់បង្ហាញវត្តមានមកដល់នាយតូចប្រញេប្រញាបចាប់អូសដៃមិត្តទាំងពីរទៅកន្លែងស្ងាត់ទង្វើស្លន់ៗរបស់ថេហ្យុងបង្កើតជាក្តីងឿយឆ្ងល់ដល់មិត្តទាំងពីរយ៉ាងខ្លាំង
« ហ្ហាស / ហ្ហាស » ណាត់តាលីនិងជីមីនស្រែកព្រមគ្នា
« ឯងនិយាយជាការពិត !? » ជីមីនចោទសួរទាំងកែវភ្នែក្រឡោតៗសម្លឹងមើលមុខនាយតូចទាមទារឆ្លើយព្រោះមិចនេះថេហ្យុងបានប្រាប់រឿងរ៉ាវរបស់ខ្លួននិងជុងហ្គុគហើយថែមទាំងលើកសំណើរចង់អោយមិត្តទាំងពីរជួយខ្លួនទៀតផង
«ក៏ពិតមែន វើយ !! យើងទៅកហុសឯងធ្វើស្អី »
« ឯងនិងលោកចនជុងហ្គុគលេវ៉នឡេតមានសម្ព័ន្ធភាពសុីជម្រៅជាមួយគ្នាតាំងពីណាមក ? » កញ្ញាណាត់តាលីបន្តសួរដោយក្តីចង់ដឹងសូម្បីតែជីមីនក៏ខំផ្ទៀងស្តាប់ចម្លើយចេញពីមាត់នាយតូចដូចគ្នា
« គឺតាំងពីពួកយើងនាំគ្នាទៅផឹកនៅឯក្លឹបមកម្លេះ» នាយតូចឆ្លើយឡើងទាំងរអៀសៗមាត់ដោយក្តីអៀនខ្មាស់
« ហើយឯងប្រុងអោយយើងជួយយ៉ាងមិច » ជីមីន
« អោនមកចាំយើងប្រាប់ពួកឯង » នាយតូចបានខ្សឹបប្រាប់ពីផែនការនិងកម្រងដែលត្រូវអោយពួកមិត្តទាំងពីរជួយខ្លួនដោយមុខដំបូងគឺអោយណាត់តាលីទៅបង្វែរការចាប់អារម្មណ៍របស់អង្គរក្សដែលយាមពីមុខក្រុមហ៑ុនចំណែកឯជីមីនជាអ្នកនាំផ្លូវថេហ្យុងដើរតាមច្រកមួយទៀតក៏ប៉ុន្តែត្រូវដើរកាត់តាមផ្លូវនាយអង្គរក្សទាំងពីរនេះដែលទើបតម្រូវអោយធ្វើយ៉ាងណាពួកអង្គរក្សទាំងពីរនេះផ្លាស់ទីទៅកន្លែងផ្សេង
ព្រូស !!
« អួយ ! ឈឺណាស់ /ឈឺណាស់ /ជួយផង » ផែនការចាប់ផ្តើមដំណើរការណាត់តាលីធ្វើពុតជាដួសនៅជ្រុងម្ខាងធ្វើជាស្រែកខ្លាំងៗរកជំនួយទាំងក្តីឈឺចាប់
« ហេ៎ឯងមានលឺសំឡេងស្អីទេ »
« គឺលឺដូចសំឡេងមនុស្សស្រីស្រែករកជំនួយនៅជ្រុងខាងណ៎ ! » ឆេហុី

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?
??????????????????????
Start from the beginning