抖阴社区

??????????????????????

Start from the beginning
                                    

«អ្នកប្រុសស៑ុងហ៑ុននេះគឺជាបញ្ជីទំនិញដែលត្រូវនាំចេញ » ខណៈពេលដែលស៑ុងហ៑ុនកំពុងនិងឈរមើលការងារកូនចៅដែលបញ្ចូនជំនិញដាក់ក្នុងកាប៉ាល់រំពេចនោះដែលណាដូក៏រត់ចូលមករកអមនិងបញ្ជីមួយកាន់នៅក្នុងដៃហុចមកអោយរាងក្រាស់

« ហ្ហឹម » រាងក្រាស់ងាកមុខមកមើលណាដូបន្តិចរួចក៏ក្រហឹមដើមក៏សឹមនិងទទួលបញ្ជីមកកាន់នៅក្នុងដៃ

រីង រីង !

កំពុងស្លុងនិងត្រួតពិនិត្យមើលបញ្ជីទំនិញសុខៗរំពេចនោះដែលស្រាប់តែសំឡេងទូរស័ព្ទស៑ុងហ៑ុនបានរោទិ៍ឡើងដែលធ្វើអោយផ្តាច់ពីការត្រួតពិនិត្យបញ្ជីរបស់នាយរហ័សទាញទូរស័ព្ទពីហោប៉ៅមកមើលទើបឃើញលេខមួយខ្សែខលមកនេះគឺជាជេយ៉ុន

« អាឡូ ជេយ៉ុន !! » សម្តីស្រទន់ចេញពីបបូរមាត់របស់អ្នកប្រុសផាកស៑ុងហ៑ុនហាស្តីមកកាន់ប្រព័ន្ធម្ខាងទៀត

[ តើខ្ញុំខលទៅមានរំខានដល់បងឬអត់??] រាងតូចស្រដីទាក់ទើរហាក់រអៀសៗខ្លួនដែលមិនសមទាល់តែសោះក្នុងការខលទៅស៑ុងហ៑ុនទាំងយប់បែបនេះ

« អត់ទេឯងខលមកបងមានការអីមែនទេ »

[ ហ្ហិ ហ្ហិ អត់មានទេគ្រាន់តែចង់ស្តាប់សំឡេងរបស់បងតែប៉ុណ្ណោះ] រាងតូចសើចខិកៗពេលដែលខ្លួនខលទៅដោយគ្មានការអ្វីចាំបាច់សោះគ្រាន់តែចង់ស្តាប់សម្លេងស៑ុងហ៑ុនមុននិងចូលគេងនិងណាទើបធ្វើអោយនាយគេងលង់លក់

« អីយ៉ា យ៉ាងមិចនឹកបងហេស៎អាល្អិត »មិនមែនតែជេយ៉ុនទេដែលចង់ស្តាប់សំឡេងខ្លួនសូម្បីតែស៑ុងហ៑ុនឯនេះក៏ចង់ស្តាប់សំឡេងជេយ៉ុដែរគ្រាន់តែបានស្តាប់សំឡេងស្រួយស្រេសក្មេងម្នាក់នេះហើយអារម្មណ៍ហត់នឿយរបស់នាយទាំងប៉ុន្មានក៏រលាយអស់ត្រឹមមួយនាទី

« ខ្ញុំមិនមែនអាល្អិត ខ្ញុំធំហើយបងកុំមកហៅខ្ញុំអញ្ចឹង » ជេយ៉ុនញ៉ែតៗតាមប្រព័ន្ធទូរស័ព្ទក្តៅឆេះឆួលអោយតែស៑ុងហ៑ុនហៅនាយថាអាល្អិត

« ឯងនៅតែជាកូនក្មេងក្នុងក្រខ្សែភ្នែកបងជានិច្ច » ស៑ុងហ៑ុនបន្តមកដោយញញឹមភ្លេចខ្លួនមានជាការគ្រឺតខ្នាញ់ដល់ក្មេងសម្តីបានតាមទូរស័ព្ទជាខ្លាំង

?????????????????????? Where stories live. Discover now